គន្លឹះងាយៗក្នុងការកំណត់ថាទារកបៅទឹកដោះម្ដាយឆ្អែត ឫ មិនទាន់ឆ្អែត
ម៉ាក់ៗថ្មីថ្មោងអាចនឹងពិបាកកំណត់ថា កូនបៅបានកម្រិតណា។ តើគាត់បៅឆ្អែត ឫ នៅ? គន្លឹះខាងក្រោមនេះ ជាតិចនិកក្នុងកំណត់ថាកូនបៅបានគ្រប់គ្រាន់ ឫ យ៉ាងណា៖
- កូនបៅញឹកញយ ជាទូទៅចន្លោះពី ០8 ទៅ 12 ដង ក្នុងមួយថ្ងៃ
- កូនសប្បាយរីករាយក្រោយបៅរួច និងអាចប្រលែងក្បាលសុដន់បានដោយខ្លួនឯង
- ទារកមានកម្លាំងគ្រប់គ្រាន់
- នៅបួនខែដំបូង ទារកអាចឡើងទម្ងន់ប្រហែល 155 g ទៅ 240g ក្នុងមួយសប្ដាហ៍
- ទារកចាប់ផ្ដើមជុះមក មានពណ៌លាមកជាព៌ណលឿង និងមានសណ្ឋានទន់ៗ និងគ្រាប់ៗ
- ទារកលូតលាស់ត្រឹមត្រូវតាមស្ដង់ដារបស់អង្គការសុខភាពពិភពលោក
ក្នុងករណីម៉ាក់ប៉ាសង្កេតឃើញកូនមានការលូតលាស់យឺតយ៉ាវជាងស្ដង់ដា សូមនាំទារកទៅឆែកសុខភាពជាមួយគ្រូពេទ្យជំនាញ។
ប្រភព៖




