គុណប្រយោជន៍នៃទឹកដូងសម្រាប់ទារកនិងកុមារ
ពិតណាស់! ទារកតូចៗអាចចាប់ផ្ដើមញ៉ាំទឹកដូងបាននៅអាយុចន្លោះពី ៦ ទៅ ៨ ខែឡើងទៅ។ ទឹកដូងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ទារក និងកុមារ៖
- បំពេញជាតិទឹកដល់រាងកាយ
- ជួយព្យាបាលតាមបែបធម្មជាតិលើជំងឺគ្រុនផ្ដាសាយធំ ផ្ដាសាយធម្មតា និងបញ្ចុះកម្ដៅរាងកាយ (ករណីក្ដៅខ្លួន)
- ជួយព្យាបាលជំងឺក្រពះពោះវៀន
- ជួយបង្ការការក្អួត ពិបាករំលាយអាហារ និងការរាក
- ជួយព្យាបាលការទល់លាមក ហើមពោះ និងដំបៅក្រពះ
- ជួយកម្ចាត់មេរោគក្នុងពោះវៀន និងការពារការបាត់បង់ជាតិទឹកក្នុងរាងកាយ (បំពេញជាតិទឹកករណីក្មេងរាករូស)
- ផ្ដល់នូវ lauric acid ដែលជាសារជាតិជួយប្រឆាំងមេរោគឆ្លង និងជំងឺផ្សេងៗ
- ជាប្រភពនៃជាតិសរសៃ និងអេឡិចត្រូលីត្រ
- ជួយសម្អាត និងព្យាបាលរលាកផ្លូវនោម និងរំលាយគ្រួសក្នុងតម្រងនោម
- ជួយកាត់បន្ថយភាពល្ហិតល្ហៃ
- ជួយបណ្ដេញសត្វល្អិតក្នុងពោះវៀន
- ជម្រុញមេតាប៉ូលីស(ការបម្លែងនានាក្នុងរាងកាយ) ។
ទឹកដូងល្អចំពោះសុខភាពទារកដែរទេ?
ទឹកដូងផ្ទុកនូវជាតិ monolaurin ដែលជួយជម្រុញប្រព័ន្ធការពាររាងកាយប្រឆាំងនឹងជំងឺផ្សេងៗ និងជួយការពារទារកពីជំងឺផ្ដាសាយ និងគ្រុនផ្ដាសាយធំថែមទៀតផង។
សារជាតិចិញ្ចឹមមានក្នុងទឹកដូង
| សារជាតិចិញ្ចឹម | បរិមាណក្នុងទឹកដូង១០០ក្រាម (១ខាំ) |
| ថាមពល (Energy) | 19 kcal |
| ខ្លាញ់សរុប Total Fat | 0.2 g |
| Sodium | 105 mg |
| ខ្លាញ់ Cholesterol | 0 mg |
| Potassium | 250 mg |
| ជាតិស្ករសរុប (Total Carbohydrate) | 3.7 g |
| Protein | 0.7 g |
| Calcium | 2 % |
| ជាតិដែក(Iron) | 1 % |
| Magnesium | 6 % |
| Vitamin C | 4 % |
បរិមាណប៉ុណ្ណាគួរផ្ដល់ដល់ទារក?
សូមចាប់ផ្ដើមផ្ដល់ដល់ទារកពីបរិមាណតិចទៅច្រើន។ ចាប់ផ្ដើមពីការផ្ដល់ក្នុងបរិមាណ ២ ទៅ ៣ស្លាបព្រាដំបូងចំពោះទារកអាយុចន្លោះពី៦ទៅ៨ខែ។ ចាប់ពីអាយុ៨ខែឡើងទៅអាណាព្យាបាលអាចផ្ដល់រហូតដល់១កែវ។ (បរិមាណក៏អាស្រ័យទៅតាមចំណង់ចំណូលចិត្ត និងតម្រូវការរបស់ទារកដែរ)។
ប្រភព៖




