ងាយៗក្នុងការកំណត់រោគសញ្ញា និងវិធីសាស្ត្រការពារក្មេងពីបញ្ហារលាកបំពង់ក
រលាកបំពង់កចែកចេញជាពីរប្រភេទ៖
រលាកបំពង់កស្រួចស្រាវ
រលាកបំពង់កស្រួចស្រាវ ជាវិបត្តិដែលកើតមានឡើងញឹកញាប់ តែឆាប់បាត់ទៅវិញ ដែលវាបណ្ដាលមកពី៖
- ការប្រើប្រាស់បំពង់សម្លេងលើសលប់ (ការនិយាយយូរ ឫ ការស្រែក)
- មេរោគវីរុស
- មេរោគបាក់តេរី។
រលាកបំពង់ករ៉ាំរ៉ៃ
- រលាកបំពង់កប្រភេទនេះ មានរយៈពេលយូរជាងបីសប្ដាហ៍។
- បង្កដោយ៖
- ការប្រឈមនឹងសារធាតុបង្កឱ្យមានការរលាកក្នុងរយៈពេលយូរ
- មេរោគ
- ឫ ការរបួសនៅបំពង់ក។
រោគសញ្ញា៖
- ឈឺក
- ស្ងួតបំពង់ក
- ក្អកស្ងួត
- រមាស់ក
- សម្លេងស្អក
- និយាយអត់ចេញ
- ហើមកូនកណ្ដុរ
- ក្ដៅខ្លួន
- យំក្នុងរយៈពេលយូរ
មូលហេតុ
- បង្កដោយជម្ងឺច្រាល់អាស៊ីតក្នុងបំពង់អាហារ
- អាលែកហ្ស៊ី
- បង្កដោយមេរោគបាក់តេរី ឫ វីរុស (តាមដៃមិនស្អាត ឫ មេរោគក្នុងខ្យល់)
- ជារោគសញ្ញានៃជម្ងឺ៖ រលាកទងសួត ឫ ផ្ដាសាយ
- ក្មេងស្រូប ឫ ប៉ះជាមួយជាតិគីមី ឫ សារធាតុបង្កអាលែកហ្ស៊ី
- របួស និង ការស្រែកខ្លាំង
- ផ្សែង (ផ្សែងបារី ឫ ផ្សែងពុលផ្សេងៗ)
ដំណោះស្រាយ និងវិធីការពារ
- កាត់បន្ថយការប្រើសម្លេងខ្លាំងៗរបស់ក្មេង
- ញ៉ាំទឹកឱ្យបានច្រើន (ផ្ដល់សំណើមដល់បំពង់កក្មេង)
- បញ្ចៀសក្មេងនៅកន្លែងដែលមានផ្សែងច្រើន ឫ នៅជិតអ្នកជក់បារី
- ប្រសិនក្មេងតូចៗពិបាកដកដង្ហើមដោយសារតឹងច្រមុះ អាណាព្យាបាលអាចបន្តក់សេរ៉ូមប្រៃ ឫ លាងសម្អាតច្រមុះជាមួយសេរ៉ូមប្រៃ (ដោយប្រុងប្រយ័ត្ន)
- ប្រសិនជាក្រុមគ្រូពេទ្យជំនាញ ចេញវេជ្ជបញ្ជាឱ្យក្មេងប្រើថ្នាំផ្សះ សូមអាណាព្យាបាលប្រើតាមការណែនាំរបស់គ្រូពេទ្យ។ សូមកុំបញ្ឈប់ការប្រើប្រាស់ថ្នាំផ្សះនេះ នៅពេលម៉ាក់ប៉ាសង្កេតឃើញគេធូរស្បើយ។ ការប្រើប្រាស់ថ្នាំផ្សះមិនចំទិសដៅ អាចប៉ះពាល់សុខភាពក្មេង និងប្រឈមនឹងការស៊ាំថ្នាំផ្សះ។
- ប្រសិនជាក្មេងមានវិបត្តិច្រាល់អាស៊ីតក្នុងបំពង់អាហារ សូមកាត់បន្ថយផ្ដល់អាហារមុនពេលក្មេងគេង ពិសេសប៉េងប៉ោះ អាហារហឹរ និងសូកូឡា។
ក្នុងករណីក្មេងមានក្អកស្ងួត សូមផ្ដល់ឱ្យក្មេងនូវថ្នាំក្អកតាមការណែនាំរបស់គ្រូពេទ្យជំនាញ។




