ចង់ឱ្យកូនបត់ជើងធំស្រួលអាណាព្យាបាលកុំភ្លេចផ្ដល់អាហារទាំងនេះ!
អាហារជាច្រើនមានលក់លើទីផ្សារ អាហារមួយចំនួនក៏បានផ្ដល់នូវជីវជាតិជាច្រើនជំនួយដល់រាងកាយក្មេង។ ក្នុងនោះដែរ ជីវជាតិមួយប្រភេទដែលមានសារៈសំខាន់សម្រាប់ជួយដល់ការបន្ទោរបង់របស់កុមារនោះគឺជាតិសរសៃ។
ជាតិសរសៃ (Fiber) ជាអាហារូបត្ថម្ភសំខាន់មួយប្រភេទដែលរាងកាយត្រូវការ។ វាជួយឱ្យក្មេងឆាប់ឆ្អែត និងជួយដល់ការរុញច្រានអាហារ និងលាមកក្នុងប្រព័ន្ធរំលាយអាហារ។ បន្ថែមពីលើនេះ វាជួយបង្ការការទល់លាមកថែមទៀតផង។ អាហារដែលសម្បូរនូវជាតិសរសៃក៏សម្បូរទៅដោយអាហារូបត្ថម្ភដទៃទៀតដែលជួយកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង មហារីក និងជំងឺធាត់លើកុមារថែមទៀតផង។
ប្រភពអាហារដែលសម្បូរនូវជាតិសរសៃរួមមាន៖

- បន្លែបៃតង
- ផ្លែឈើ
- សណ្ដែក
- គ្រាប់ធញ្ញជាតិ
- នំបុ័ង និង Cereal ដែលមានបន្ថែមនូវជាតិសរសៃ។
បរិមាណប៉ុណ្ណាដែលកុមារគួរទទួលបាន?
- ញ៉ាំ៥៖ កុមារគួរញ៉ាំបន្លែផ្លែឈើឱ្យបាន៥ចាន ឫ៥ប្រភេទក្នុងមួយថ្ងៃដើម្បីទទួលបានជាតិសរសៃគ្រប់គ្រាន់
- បន្ថែម៥ប្រភេទ៖ ប្រសិនជាអ្នកចង់ដឹងពីបរិមាណកាន់តែច្បាស់ អ្នកអាចគុណនឹង៥នៃអាយុកុមារ។ ឧ. កុមារអាយុ៥ឆ្នាំត្រូវការជាតិសរសៃ១០ក្រាមក្នុងមួយថ្ងៃ។ ចំណាំ៖ បរិមាណសរុបខ្ពស់បំផុតប្រចាំថ្ងៃគឹ២៥ក្រាម។
ប្រភព៖




