ទឹកដោះគោសម្រាប់កុមារមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
នៅលើទីផ្សារ មានម្សៅទឹកដោះគោជាច្រើនប្រភេទត្រូវបានដាក់តាំងលក់។ ទឹកដោះគោសម្រាប់កុមារត្រូវបានបែងចែកចេញជាទម្រង់៖
- រូបមន្តទឹកដោះជាប្រភេទទឹក (Ready-to-feed)៖ អាចបើកញុំាបានភ្លាមៗ
- រូបមន្តទឹកដោះជាទម្រង់ខាប់(Liquid concentrate)៖ ប្រភេទនេះ មុនប្រើ ត្រូវលាយទឹកចូលក្នុងរូបមន្តទឹកដោះគោខាប់នោះ។ ចំពោះតម្លៃវារាងធូរថ្លៃជាងប្រភេទរូបមន្តទឹកដោះគោទឹក។ ទាំងរូបមន្តទឹកដោះ ជាប្រភេទទឹក និងរូបមន្តទឹកដោះជាទម្រង់ខាប់ សុទ្ធតែត្រូវបានសម្លាប់មេរោគត្រឹមត្រូវ។
ការប្រើប្រាស់ជាមួយទារក ពិសេសទារកកើតមិនគ្រប់ខែ ទារកស្ទើរគីឡូ ទារកមានប្រព័ន្ធការពាររាងកាយខ្សោយ ឫ ទារកអាយុក្រោម២ខែ គួរប្រើជាប្រភេទរូបមន្តទឹកដោះជាប្រភេទ ដែលត្រូវបានគេសម្លាប់មេរោគរួច (sterile liquid formula) ។
- រូបមន្តទឹកដោះជាប្រភេទម្សៅ៖ ម្សៅទឹកដោះគោ ជាទូទៅមិនត្រូវបានសម្លាប់មេរោគឱ្យបានស្លាប់ទាំងអស់នោះទេ (ទោះបីជាកំប៉ុងម្សៅទឹកដោះគោមិនទាន់បើកប្រើ ក៏អាចនឹងមានផ្ទុកមេរោគដែរ)។ ដូចនេះហើយ ក្នុងករណីដែលលោកប៉ាអ្នកម៉ាក់ជ្រើសរើសផ្ដល់ម្សៅទឹកដោះគោដល់កូនៗ សូមឆុងជាមួយទឹកឆ្អិនដាំពុះរួចទុកនៅសីតុ.៧០អង្សារសេ។
ប្រភេទទឹកដោះគោណាដែលគួរផ្ដល់ដល់កុមារ?
ស្ទើរតែគ្រប់រូបមន្តទឹកដោះទាំងអស់ផ្ដល់នូវសារជាតិចិញ្ចឹមត្រឹមត្រូវទៅតាមស្ដង់ដាដល់ទារកនិងកុមារដែលមានសុខភាពល្អ (កើតគ្រប់គីឡូ និងគ្រប់ខែ)។
- រូបមន្តទឹកដោះគោដែលមានបន្ថែមជាតិដែក (Cow’s milk-based iron-fortified formula) ជារូបមន្តទឹកដោះគោដែលគេពេញនិយមជាងគេក្នុងការផ្ដល់ដល់ទារក និងកុមារ
- រូបមន្តទឹកដោះពិសេស(Specialty products) ជាប្រភេទដែលប្រើសម្រាប់ផ្ដល់ដល់ទារកនិងកុមារដែលមានលក្ខខណ្ឌពិសេស និងគួរផ្ដល់ដោយមានការពិគ្រោះពីអ្នកជំនាញ
- រូបមន្តទឹកដោះផលិតចេញពីសណ្ដែកសៀង (Soy-based formula) គេប្រើក្នុងលក្ខខណ្ឌសុខភាពពិសេស ក្រិតក្រមនៃវប្បធម៌តំបន់ និងសាសនានីមួយៗ ។
ចំណាំ៖
- ឆែកកាលបរិច្ឆេតផុតកំណត់លើសម្បកកំប៉ុងមុននឹងផ្ដល់ដល់ទារកនិងកុមារ
- សូមកុំផលិតផលហួសកាលកំណត់ដល់ទារកនិងកុមារ
- កុំប្រើទឹកដោះដែលមានកំប៉ុងកំពិត ឫ បែកបាក់។
Reference
- Formula feeding your baby, Region of Waterloo public Health and Emergency Services




