មានផ្ទៃពោះចង់ញ៉ាំលាសហាល តើញ៉ាំបានទេ?

មានផ្ទៃពោះចង់ញ៉ាំលាសហាល តើញ៉ាំបានទេ?

ការញ៉ាំលាស ខ្ចង ខ្ចៅគឺពេញនិយមណាស់ចំពោះប្រជាជនកម្ពុជាយើងរួមទាំងស្ត្រីមានផ្ទៃពោះផងដែរ។ ម៉្យាងទៀត ស្ត្រីមានផ្ទៃពោះតែងតែញ៉ាំអាហារណាដែលខ្លួនចង់ញ៉ាំប៉ុណ្ណោះគឺមិនសូវបានគិតពីផលវិបាក ឬជីវជាតិដែលមានក្នុងអាហារទាំងនោះទេ។

តើញ៉ាំវាទៅជួយបានអ្វីខ្លះ? មានផលប៉ះពាល់អ្វីទេ?

សត្វមានសម្បកទាំងនេះមិនបានផ្ដល់នូវសារជាតិចិញ្ចឹមល្អសម្រាប់ស្ត្រីមានផ្ទៃពោះទេ​ តែផ្ទុយទៅវិញដូចជាខ្ចង់ ខ្ចៅមាននូវជាតិខ្លាញ់មិនល្អច្រើនដែលបង្កអោយមានការលើសខ្លាញ់មិនល្អក្នុងរាងកាយស្ត្រី។ ក្នុងករណីលាងសម្អាត និងចម្អិនមិនបានល្អគឺធ្វើអោយមានការឆ្លង អៀន តេញ្ញា និងព្រូនដោយសារវារស់នៅក្នុងដី ឬទឹកភក់ដែលជាកន្លែងមិនស្អាតទាល់តែសោះ។ តែទោះបីជាអ្នកលាងសម្អាតយ៉ាងណាក៏នៅតែមានដី និងបាក់តេរីនៅក្នុងសម្បកវាដែរ។

មនុស្សធម្មតាញ៉ាំទៅពេលខ្លះធ្វើអោយរាគ ក្អួតជាដើម។ ចំពោះស្ត្រីមានផ្ទៃពោះមានប្រព័ន្ធការពាររាងកាយខ្សោយ និងមានទារកក្នុងផ្ទៃទៀត។ ប្រសិនស្ត្រីបានញ៉ាំស្ត្រីងាយប្រឈមនឹងការរាគ ក្អួត និងពុលអាហារបំផុត។ ក្នុងករណីធ្ងន់ធ្ងរអាចបណ្ដាលអោយស្ត្រីចុកពោះ និងរលូតកូនទៀតផង។

ប្រសិនជាម៉ាក់មិនអាចជៀសវាងបាន គឺត្រូវចម្អិនដោយធ្វើការស្ងោរអោយបានឆ្អិនល្អរហូតទាក់តែសម្បករបស់លាសបើកអស់ ហើយជ្រុះសន្ទះអស់ចំពោះខ្ចៅនិងខ្ចង់។ តែទោះបីជាចម្អិនយ៉ាងណាក្ដីក៏វានៅតែមានដី និងកាកសំណល់មិនល្អក្នុងសម្បកវាដែរ។ ស្ត្រីមានផ្ទៃមិនគួរញ៉ាំច្រើនពេកនោះទេ។

LactimilNutriGoldKabritaBippiBippi Night