កន្ទាលត្រអាកជាអ្វី? ហេតុអ្វីក្មេងឡើងកន្ទាលត្រអាក?

កន្ទាលត្រអាកជាអ្វី? ហេតុអ្វីក្មេងឡើងកន្ទាលត្រអាក?

កន្ទាលត្រអាកជាអ្វី?

កន្ទាលត្រអាកជាវិបត្តិដែលធ្វើឱ្យស្បែកឡើងបន្ទះដុំៗពណ៌ក្រហមច្រើនពេញខ្លួន ឫ បន្ទះក្រហមតិចតួចលើរាងកាយ។ កុមារអាចឡើងកន្ទាលត្រអាកដោយហេតុផលផ្សេងៗដូចជា៖

  • ប្រតិកម្មអាលែកហ្ស៊ីជាមួយចំណីអាហារ ឱសថ ឫ សត្វល្អិតខាំ
  • ឆ្លងវីរុស
  • អាកាសធាតុត្រជាក់
  • ព្រះអាទិត្យ
  • ស្ត្រេស
  • ការអេះលើស្បែក
  • លំហាត់ប្រាណ
  • មិនមានមូលហេតុជាក់លាក់។

កន្ទាលត្រអាកអាចខុសគ្នាតិចតួចទៅតាមក្មេងនីមួយៗ។ វាអាចមានរោគសញ្ញាដូចជា៖

  • បន្ទះពណ៌ក្រហមស្រាលលើស្បែក
  • ពណ៌សស្ដើងនៅកណ្ដាលស្បែក
  • ស្នាមក្រហមដិតតូចៗ ឫ ធំប៉ិនបាតដៃ
  • ងាយផ្លាស់ប្ដូរទីតាំង (ឧ.ចាប់ផ្ដើមកើតនៅមុខរួចរាលទៅដៃ)
  • រមាស់ ឈឺ និងឡើងរលាក។

តើការឡើងកន្ទាលត្រអាកអាចមានរយៈពេលប៉ុន្មានថ្ងៃ?

វាអាចនឹងមានរយៈពេលប៉ុន្មាននាទី ប៉ុន្មានម៉ោង និងជាច្រើនថ្ងៃទៅតាមលក្ខខណ្ឌសុខភាពនីមួយ។

កន្ទាលត្រអាកអាចនឹងជាបាត់ទៅវិញដោយឯកឯង តែក្នុងករណីអ្នកនាំកូនទៅជួបគ្រូពេទ្យជំនាញ គាត់អាចនឹងចេញថ្នាំប្រភេទ Antihistamine ដើម្បីកាត់បន្ថយកន្ទាលត្រអាកនិងអាការៈរមាស់។

តើការឡើងកន្ទាលត្រអាកអាចឈានដល់ការចូលសង្រ្កោះបន្ទាន់ទេ?

កន្ទាលត្រអាកក៏អាចជារោគសញ្ញានៃប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរដែរ ដែលយើងហៅជាភាសាពេទ្យថា anaphylaxis ។ វាធ្វើឱ្យក្មេងពិបាកដកដង្ហើម និងប៉ះពាល់ដល់សរីរាង្គកាយផ្សេងៗ។ ប្រសិនជាមានវិបត្តិនេះកើតឡើង សូមប្រញាប់់នាំកុមារទៅពេទ្យជាបន្ទាន់។

តើវាអាចការពារបានទេ?

កុមារដែលធ្លាប់កើតកន្ទាលត្រអាកពីមុន ហើយដឹងថាការឡើងកន្ទាលត្រអាកមកពីមូលហេតុអ្វីនោះ អាណាព្យាបាលអាចការពារតាមរយៈបញ្ចៀសវត្ថុ/អាហារដែលនាំឱ្យកើតកន្ទាលត្រអាកនោះ។

LactimilNutriGoldKabritaBippiBippi Night