ចាក់វ៉ាក់សាំងលើម្ដាយអាចការពារដល់កូន! វ៉ាក់សាំងប្រភេទនេះ ម៉ាក់ៗមិនគួរមើលរំលងក្នុងពេលមានផ្ទៃពោះឡើយ

ចាក់វ៉ាក់សាំងលើម្ដាយអាចការពារដល់កូន! វ៉ាក់សាំងប្រភេទនេះ ម៉ាក់ៗមិនគួរមើលរំលងក្នុងពេលមានផ្ទៃពោះឡើយ

ទៅជួបពេទ្យខាងសម្ភពម្ដងៗ លោកគ្រូពេទ្យអ្នកគ្រូពេទ្យតែងតែណែនាំឱ្យស្រ្តីមានផ្ទៃពោះ បើអាចបញ្ចៀសការញុំាថ្នាំមួយចំនួនបាន គួរតែបញ្ចៀសការញុំាថ្នាំទាំងនោះក្នុងអំឡុងពេលមានផ្ទៃពោះ។

ដើម្បីបញ្ចៀសការញុំាថ្នាំមួយចំនួន ពិសេសដូចជាថ្នាំផ្ដាសាយក្នុងអំឡុងពេលមានផ្ទៃពោះ ម៉ាក់គួរចាក់វ៉ាក់សាំងការពារជំងឺគ្រុនផ្ដាសាយធំនៅអំឡុងត្រីមាសណាមួយនៃការពរពោះ។

វ៉ាក់សាំងការពារគ្រុនផ្ដាសាយធំមិនត្រឹមតែការពារស្រ្តីមានផ្ទៃពោះពីជំងឺគ្រុនផ្ដាសាយនោះទេ វាថែមទាំងជួយការពារទារកបានរហូតដល់៦ខែក្រោយសម្រាលថែមទៀតផង។

អត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងក្នុងអំឡុងពេលមានផ្ទៃពោះ

  • ការពារម្ដាយ៖ អំឡុងពេលមានផ្ទៃពោះ ប្រព័ន្ធការពាររាងកាយរបស់ស្រ្តីមានការចុះខ្សោយដែលធ្វើឱ្យស្រ្តីងាយប្រឈមនឹងជំងឺឆ្លងពិសេសជំងឺផ្ដាសាយធំ។ ការចាក់វ៉ាក់សាំងជួយការពារស្រ្តីពីជំងឺគ្រុនផ្ដាសាយធំ និងកាត់បន្ថយហានិភ័យពីការរលាកសួត
  • ការពារទារក៖ នៅពេលស្រ្តីបានចាក់វ៉ាក់សាំងក្នុងអំឡុងពេលមានផ្ទៃពោះ អង់ទីគ័រប្រភេទនេះចម្លងចូលក្នុងរាងកាយទារក​ដែលវាអាចជួយការពារទារកបានរហូតដល់៦ខែក្រោយសម្រាល
  • ជួយការពារពីការសម្រាលមុនខែ៖ ការសិក្សាបានបង្ហាញឱ្យដឹងថា ការចាក់វ៉ាក់សាំងការពារគ្រុនផ្ដាសាយធំអាចជួយការពារស្រ្តីពីការសម្រាលកូនមុនខែកំណត់ថែមទៀតផង។
LactimilNutriGoldKabritaBippiBippi Night