ចេះតែហើមពោះ និងដើរខ្យល់(ផោម)ច្រើនពេលមានផ្ទៃពោះ

ចេះតែហើមពោះ និងដើរខ្យល់(ផោម)ច្រើនពេលមានផ្ទៃពោះ

ស្ទើរតែគ្រប់ស្ត្រីមានផ្ទៃពោះតែងមានចំនុចគួរអោយខ្មាស់អៀនរាងៗខ្លួនក្នុងនោះអាចមាន ការនោមញឹក​ មានក្លិនខ្លួន បញ្ហាមុខមុន ឬសដូងបាត ការបញ្ចេញខ្យល់ញឹកញាប់។ល។

ការបញ្ចេញខ្យល់ ឬផោមញឹកញាប់មិនបណ្ដាលអោយមានបញ្ហាសុខភាពអ្វីនោះទេ គ្រាន់តែធ្វើអោយមានភាពមិនសុខស្រួលចំពោះស្ត្រីជាម្ដាយ។ មូលហេតុបណ្ដាលមកពីពោះកាន់តែធំសង្កត់ទៅលើស្បូន ការទល់លាមក ការកើនឡើងកម្រិតអរម៉ូន Progesterone ដែលបណ្ដាលអោយប្រព័ន្ធរំលាយអាហារស្ត្រីដើរយឺត និងមានចាល់ខ្យល់។

តើគួរធ្វើដូចម្ដេចដើម្បីជួយស្ត្រីពីការបញ្ចេញខ្យល់នៅទីសាធារណៈនេះបាន?

អ្នកពុំអាចជៀសវាងឬលុបបំបាត់បានទាំងស្រុងទេ តែអាចកាត់បន្ថយបានតាមរយៈលំហាត់ប្រាណ និងរបបអាហារមួយចំនួន។ ការដើរតិចៗ និងលំហាត់ប្រាណស្រាលៗគឺស្ត្រីអាចធ្វើបានជាប្រចាំថ្ងៃ។ សកម្មភាពនេះនឹងបង្កើនល្បឿនការរំលាយអាហារនិងការពារការទល់លាមកទៀតផង។ ការញ៉ាំអាហារតិចៗតែច្រើនដងក្នុងមួយថ្ងៃដែលធ្វើអោយការរំលាយអាហារមានភាពងាយស្រួល។ទំពារអោយបានហ្មត់មុនលេប ជៀសវាងការពិបាករំលាយអាហារបណ្ដាលអោយមានហើមពោះ។ អាហារមួយចំនួនញ៉ាំទៅបង្កអោយមានការហើមពោះ។ ក្នុងនោះមានដួចជា សណ្ដែក ដំឡូង ស្ពៃក្ដោប ប្រភេទជ្រក់(ជ្រក់សណ្ដែក ជ្រក់តាសក់ជាដើម)។ល។ ជំនួសមកវិញដោយការញ៉ាំម្រេច ខ្ញីគឺអាចជួយកាត់បន្ថយការហើមពោះ និងបញ្ចេញខ្យល់ច្រើន។ ចំពោះការស្លៀកពាក់ស្ត្រីគួរស្លៀកសំលៀកបំពាក់រលុងៗ ដែលអាចជួយកាត់បន្ថយការហើមពោះបាន។

សូមចាំថា ការបញ្ចេញខ្យល់ញឹកញាប់មិនបណ្ដាលអោយប៉ះពាល់ដល់ការលូតលាស់ទារកក្នុងផ្ទៃទេ។ ទោះជាយ៉ាងណាក៏ដោយស្ត្រីមិនគួរជៀសវាងការញ៉ាំបន្លែដែលបណ្ដាលអោយមានការហើមពោះ និងផោមនេះញឹកញាប់ទេ ព្រោះវាអាចធ្វើអោយមានបញ្ហាកង្វះអាហារូបត្ថម្ភ។ ដូចនេះហើយស្ត្រីមានផ្ទៃពោះមិនគួរមានការព្រួយបារម្ភអំពីបញ្ហាបញ្ចេញខ្យល់នេះពេកទេ។

LactimilNutriGoldKabritaBippiBippi Night