តោះ! មកស្វែងយល់ពីគុណសម្បត្តិនិងគុណវិបត្តិនៃការចិញ្ចឹមកូនបែបតឹងរឹង

តោះ! មកស្វែងយល់ពីគុណសម្បត្តិនិងគុណវិបត្តិនៃការចិញ្ចឹមកូនបែបតឹងរឹង

ការអប់រំកូនៗអាចនឹងខុសគ្នាទៅតាមគ្រួសារនីមួយៗ។ លោកប៉ាអ្នកអាចជ្រើសរើសការអប់រំកូនតាមរបៀបជា ប៉ាម៉ាក់តឹងរឹង ឫ ប៉ាម៉ាក់ដែលធូររលុង អាស្រ័យទៅតាមការសម្រេចចិត្តរបស់លោកប៉ាអ្នកម៉ាក់។ ចុះរាល់ថ្ងៃ លោកអ្នកប៉ាអ្នកម៉ាក់សង្កេតឃើញខ្លួនឯងចិញ្ចឹមកូនតាមរបៀបណាដែរ?

សញ្ញាខាងក្រោមនេះជាសញ្ញាបញ្ជាក់ថាប៉ាម៉ាក់ជាលោកប៉ាអ្នកម៉ាក់តឹងរឹង (Tiger Parents):

  • រំពឹងការរៀនបានលេខល្អពីកូន
  • ដាក់ពិន័យធ្ងន់ធ្ងរករណីកូនធ្វើខុសអ្វីមួយ
  • ឱ្យតម្លៃលើស្ដង់ដាខ្ពស់ ជាជាងចំណង់ចំណូលចិត្តរបស់កូន (ឧ.កូនចង់ធ្វើជាអ្នកលេងហ្គេមអាជីពតែប៉ាម៉ាក់ចង់ឱ្យកូនក្លាយជាវេជ្ជបណ្ឌិត)
  • មានវិន័យនិងច្បាប់ទំលាប់តឹងរឹងលើការលេងកំសាន្ត
  • ក្មេងខ្លាចក្នុងការប្រាប់អារម្មណ៍ពួកគេមកកាន់លោកប៉ាអ្នកម៉ាក់
  • គម្លាតឆ្ងាយរវាងកូននិងប៉ាម៉ាក់។

គុណសម្បត្តិនៃការចិញ្ចឹមកូនតាមបែបតឹងរឹង៖

  • ក្មេងមានវិន័យលើខ្លួនឯង
  • ក្មេងអាចស្វែងរកឃើញចំណុចខ្លាំងរបស់ខ្លួន
  • មានទំនួលខុសត្រូវនិងពូកែធ្វើការ
  • ជួយឱ្យជោគជ័យលើគោលដៅរបស់គេ
  • ជួយឱ្យក្មេងរៀនពូកែ
  • មានឯករាជ្យភាពលើហិរញ្ញវត្ថុនិងលើខ្លួនឯង។

គុណវិបត្តិនៃការចិញ្ចឹមកូនតាមបែបតឹងរឹង៖

  • កូនមានអារម្មណ៍ថាមានសម្ពាធនិងមានបន្ទុកខ្លាំង
  • បង្កើនភាពភ័យខ្លាចក្នុងការបង្កើតកំហុស និងការទទួលពិន័យណាមួយ
  • ប្រឈមនឹងជំងឺផ្លូវចិត្ត៖ ជំងឺថប់អារម្មណ៍ ជំងឺបាក់ទឹកចិត្ត ជំងឺចង់ឱ្យល្អឥតខ្ចោះជាដើម
  • មានការរារាំងក្នុងការលូតលាស់ និងច្នៃប្រឌិត
  • ពិបាកក្នុងការដោះស្រាយលើវិបត្តិផ្លូវចិត្ត (poor coping skills)
  • ផលប៉ះពាល់លើផ្នែកប្រាជ្ញាស្មារតី ផ្លូវអារម្មណ៍ និងទំនាក់ទំនងសង្គម។
LactimilNutriGoldKabritaBippiBippi Night