
ទាំងនេះជាហេតុផលដែលអាណាព្យាបាលមិនគួរ ពន្យារពេលផ្ដល់អាហារចាប់កាន់ដល់ទារក
នៅអាយុប្រមាណជា៩ខែ ទារកតូចៗភាគច្រើនអាចញ៉ាំអាហារចាប់កាន់បាន (finger foods)។
ចុះធ្វើយ៉ាងណាទើបដឹងថាទារកមានភាពរួចរាល់ក្នុងការញ៉ាំអាហារចាប់កាន់ (finger foods)?
អ្នកអាចសង្កេតឃើញទារកមានភាពរួចរាល់ក្នុងការញ៉ាំអាហារចាប់កាន់ដូចជា៖
- គាត់ព្យាយាមចាប់នេះចាប់នោះជុំវិញខ្លួនគាត់ ដូចជាស្លាបព្រា ចាន ឫ អាហារ
- អាចអង្គុយនឹង។
អ្វីទៅជាអាហារចាប់កាន់ដំបូងដែលអ្នកគួរផ្ដល់ដល់កូនតូច?
អាហារចាប់កាន់ដំបូងដែលអ្នកគួរផ្ដល់ដល់ទារកគួរតែជាប្រភេទអាហារដែលតូច ទន់ និងងាយស្រួលត្រដុសនឹងអញ្ចាញ ដោយសារទារកភាគច្រើនមិនទាន់ដុះធ្មេញ (ឫ មិនទាន់ដុះធ្មេញច្រើន)។ អញ្ចាញរបស់គាត់រឹងមាំនិងអាចត្រដុសជាមួយអាហារទន់ៗទាំងនោះបាន។
អាហារចាប់កាន់អាចជា៖
- នំបុ័ង និង នំ muffins
- ផ្លែប៊ឺរដែលហាន់តូចៗរួច
- ពងទាក្រឡុកដែលចិតតូចៗ
- ស្ពៃប្រូខូលីដែលចំអិនរហូតដល់ទន់
- ផ្លែឈើទន់ៗ
- ផាស្ដា
- បន្លែផ្លែឈើចំហុយ
- សណ្ដែក (ចំអិនរហូតដល់ឆ្អិននិងកិនម៉ត់) ។
សូមប្រាកដថាអាហារចាប់កាន់ទាំងនេះមានលក្ខណៈទន់ និងកាត់ជាចំណិតតូចៗដើម្បីបញ្ចៀសការឆ្លាក់។
ប្រភព៖