ធុញថប់នឹងស្បែកជាំខ្មៅក្នុងពេលមានផ្ទៃពោះ ម៉ាក់ៗកុំភ្លេចសាកល្បងវិធីសាស្រ្តទាំងនេះ!
ស្បែកជាំស្រអាប់ក្នុងអំឡុងពេលមានផ្ទៃពោះជាវិបត្តិដែលកើតមានស្ទើរតែគ្រប់ស្រ្តីមានផ្ទៃពោះ។ ភាគច្រើន បញ្ហានេះកើតមាននៅត្រីមាសទី២និងទី៣អំឡុងពេលមានគក៌ ដែលស្រ្តីអាចលេចឡើងនៅស្នាមជាំខ្មៅលើស្បែក ថ្ពាល់ បបូរមាត់ខាងលើ ថ្ងាស ច្រមុះ និងកជាដើម។ តំបន់មួយចំនួនដែលធ្លាប់មានស្នាមខ្មៅស្រអាប់អាចនឹងកាន់តែស្រអាប់ក្នុងអំឡុងពេលមានគក៌ដូចជា ចុងសុដន់ និងតំបន់ Bikini ជាដើម។ ការឡើងជាំខ្មៅក្នុងអំឡុងពេលមានគក៌ មិនបង្កទុក្ខទោសដល់រាងកាយឡើងហើយវាអាចនឹងបាត់ទៅវិញនៅប្រមាណជា១ឆ្នាំក្រោយសម្រាល។
មូលហេតុបង្កឱ្យមានស្នាមជាំខ្មៅ
ស្នាមជាំខ្មៅនេះបង្កដោយ៖
•ការកើនឡើងនូវជាតិមេឡានីនដែលសារជាតិនេះបង្កឱ្យមានអាចម៍រុយ និងស្នាមជាំខ្មៅលើស្បែក
•បម្រែបម្រួលអរម៉ូនប្រូជេសស្រ្តេរ៉ូនក្នុងអំឡុងពេលមានគក៌ក៏អាចបង្កឱ្យឡើងស្នាមជាំខ្មៅនេះដែរ
•ស្ថិតក្រោមកម្ដៅថ្ងៃយូរ ធ្វើឱ្យស្បែកផលិតជាតិមេឡានីនច្រើនបង្កឱ្យមានឡើងអាចម៍រុយ និងស្នាមជាំខ្មៅលើស្បែកនិងមុខ
•ហ្សែន-មានម្ដាយឫបងប្អូនស្រីធ្លាប់មានប្រវត្តិឡើងស្នាមជាំខ្មៅក្នុងពេលមានគក៌ ក៏អាចបង្កឱ្យស្ត្រីប្រឈមនឹងបញ្ហានេះដែរ
•ជនជាតិអាស៊ី ឡាទីន អាហ្វ្រិក ឥណ្ឌា អារ៉ាប់ដែលមានស្បែកខ្មៅក៏ងាយប្រឈមនឹងវិបត្តិនេះ។
វិធីកាត់បន្ថយស្នាមជាំខ្មៅតាមធម្មជាតិក្នុងអំឡុងពេលមានផ្ទៃពោះ
•ប្រេងដូង
ប្រេងដូងអាចផ្ដល់សំណើមដល់ស្បែកបានយ៉ាងល្អប្រសើរ ម្យ៉ាងវិញទៀតវាមានតួនាទីប្រឆាំងនឹងមេរោគបាក់តេរី និងមេរោគផ្សិតថែមទៀតផង។ ប្រេងដូងក៏មានលទ្ធភាពការពារកម្ដៅព្រះអាទិត្យ (SPF 4-5) ក្នុងកម្រិតស្រាលផងដែរ ដែលវាអាចជួយកាត់បន្ថយការឡើងជាំខ្មៅរបស់ស្រ្តីមានគក៌។
•ទឹកខ្មេះចម្រាញ់ពីផ្លែប៉ោម (apple cider vinegar)
ទឹកខ្មេះចម្រាញ់ពីផ្លែប៉ោម (apple cider vinegar) អាចជួយកាត់បន្ថយស្នាមជាំបានយ៉ាងល្អប្រសើរ។ អ្នកអាចចាក់ទឹកខ្មេះនេះក្នុងសំឡីរួចលាបលើកន្លែងជាំខ្មៅនិងទុក១០នាទី រួចលាងសំអាតចេញ។
ធ្វើរបៀបនេះ២ ទៅ ៣ដងក្នុងមួយថ្ងៃអ្នកនឹងឃើញប្រសិទ្ធិភាពខ្ពស់ក្នុងការកាត់បន្ថយស្នាមជាំខ្មៅបានយ៉ាងល្អប្រសើរ។
•ប្រទាលកន្ទុយក្រពើ
បន្ទាលកន្ទុយក្រពើជាឱសថទិព្ធក្នុងការថែទាំស្បែករាងកាយ។ វាផ្ដល់សំណើមតាមបែបធម្មជាតិនិងមានលទ្ធភាពទៅប្រឆាំងនឹងមេរោគផ្សិតថែមទៀតផង។ អ្នកអាចកាត់បន្ទាលកន្ទុយក្រពើរួចលាបជេលនោះត្រង់កន្លែងឡើងជាំខ្មៅ។ ក្រោយវាឡើងស្ងួតអ្នកអាចលាងសម្អាតចេញបាន។ ធ្វើបែបនេះ២ ទៅ ៣ដងក្នុងមួយថ្ងៃអ្នកនឹងឃើញប្រសិទ្ធិភាពខ្ពស់ក្នុងការកាត់បន្ថយស្នាមជាំខ្មៅបានយ៉ាងល្អប្រសើរ។
•ម៉ាសធ្វើចេញពីផ្លែចេក
កិនបំបែកចេកទុំឱ្យម៉ត់រួចលាបលើមុខ។ វាជួយឱ្យស្បែកភ្លឺថ្លា និងផ្ដល់សំណើមដល់ស្បែក។
•ទឹកក្រូចឆ្មារពណ៌លឿង
Citric acid និងជាតិវីតាមីនស៊ីក្នុងក្រូចឆ្មារលឿងជួយឱ្យស្បែកភ្លឺថ្លា។ ដើម្បីលាបលើស្បែក សូមកាត់ក្រូចឆ្មារលឿងជាចំណិតៗរួចយកទៅត្រដុសលើកន្លែងឡើងស្នាមជាំខ្មៅនេះ។ ក្នុងករណីស្បែកអ្នកងាយប្រតិកម្ម អ្នកអាចលាយទឹកក្រូចឆ្មារលឿងជាមួយទឹកឃ្មុំ ប្រទាលកន្ទុយក្រពើ ឫ ទឹកបាន។ ក្រោយវាស្ងួតរួច សូមលាងសម្អាតស្បែកជាមួយទឹកស្អាត។
•Baking Soda
Baking Soda ជាសារធាតុដែលអាចទៅជម្រុះកោសិកាចាស់ៗបានយ៉ាងល្អប្រសើរ។ វាអាចជួយព្យាបាលស្នាមរបួស និងជួយឱ្យស្បែកភ្លឺថែមទៀតផង។ អ្នកអាចលាយ Baking Soda ជាមួយទឹកឱ្យឡើងប៉ិៗរួចលាបលើកន្លែងមានស្នាមជាំខ្មៅ។ ទុកចោលប្រហែល១០នាទីរួចលាងទឹកចេញ។ អ្នកអាចធ្វើវិធីសាស្រ្តនេះ២ទៅ៣ថ្ងៃម្ដង ដែលការធ្វើញឹកញាប់អាចធ្វើឱ្យស្បែកបាត់ជាតិប្រេងពីកំណើត បង្កឱ្យស្បែកស្ងួតនិងឡើងមុន។
•ស្ករនិងប្រេងអាល់ម៉ុន
ជាតិស្អិតពីល្បាយនៃស្ករនិងប្រេង ជួយជម្រុះកោសិកាចាស់ៗ។ អ្នកអាចលាយល្បាយនេះតាមរូបមន្តស្ករ១/៤នៃពែងជាមួយប្រេងអាល់ម៉ុនកន្លះពែង និងទឹកក្រូចឆ្មារលឿងមួយស្លាបព្រាកាហ្វេ។ លាបល្បាយនេះលើស្បែករហូតដល់ស្ងួតទើបលាងសម្អាតចេញ។
វិធីបង្ការកុំឱ្យស្បែកកាន់តែឡើងជាំខ្មៅ
ភាគច្រើននៃស្បែកជាំខ្មៅក្នុងអំឡុងពេលមានផ្ទៃពោះបង្កដោយបម្រែបម្រួលអរម៉ូន ដែលអ្នកមិនអាចបញ្ចៀសបានទាំងស្រុងក៏មែនពិត តែអ្នកអាចកាត់បន្ថយការឡើងស្នាមជាំខ្មៅតាមវិធីសាស្ត្រដូចខាងក្រោម៖
- លាបឡេការពារកម្ដៅថ្ងៃ SPF 15 (ដែលសុវត្ថិភាពសម្រាប់ស្រ្តីមានគក៌) នៅមុនពេលអ្នកចេញក្រៅឫស្ថិតនៅក្រោមកម្ដៅថ្ងៃ
- ពាក់ខោអាវជិតៗ
ឫ ប្រើកន្សែងគ្របលើរាងកាយដើម្បីការពារពីកាំរស្មីព្រះអាទិត្យ - សូមប្រើគ្រឿងសម្អាងដែលមិនមានជាតិកាត់ ក្លិន និងប្រេង
- កង្វះនៃជាតិវីតាមីន B9 ឫ Folic acid អាចធ្វើឱ្យស្បែកប្រែពណ៌។ សូមប្រាកដថាអ្នកបានញ៉ាំអាហារដែលមានផ្ទុក Folic acid ដូចជាពពួកស្ពៃ Spinach ពពួកក្រូច សណ្ដែក ធញ្ញជាតិដែលសុទ្ធសឹងជាបន្លែផ្លែឈើដែលសម្បូរជាតិ Folic acid។
ប្រភព៖