ធ្វើយ៉ាងម៉េចក៏កូនមិនព្រមញ៉ាំ! មកសាកវិធីសាស្រ្តទាំងនេះជួយឱ្យកូនញ៉ាំបានច្រើនជាងមុន

ធ្វើយ៉ាងម៉េចក៏កូនមិនព្រមញ៉ាំ! មកសាកវិធីសាស្រ្តទាំងនេះជួយឱ្យកូនញ៉ាំបានច្រើនជាងមុន

ធ្វើឱ្យម៉ោងអាហាររីករាយជាងមុន

    • អាណាព្យាបាលអាចកែច្នៃអាហាររបស់ក្មេងឱ្យមានភាពទាក់ទាញ និងស្អាតទៅតាមប្រភេទអាហារនីមួយៗដែលធ្វើឱ្យក្មេងចាប់អារម្មណ៍និងចង់ញ៉ាំជាងមុន
    • និទានរឿងទាក់ទងនឹងអាហារឱ្យក្មេងៗស្ដាប់ ដែលអាចជួយបង្កើនចំណង់អាហាររបស់ក្មេងបានប្រសើរជាងមុន

ឱ្យកូនៗជួយរៀបចំអាហារ

  • នាំក្មេងរៀបចំអាហារដែលគេនឹងត្រូវញ៉ាំ
  • នៅពេលក្មេងៗបានជួយរៀបចំអាហារដែលគេនឹងត្រូវញ៉ាំ វាអាចជួយឱ្យក្មេងចាប់អារម្មណ៍លើប្រភេទអាហារដែលគេបានរៀបចំនោះ

ញ៉ាំអាហារជុំគ្រួសារ

  • ញ៉ាំអាហារជុំគ្នាជាមួយសមាជិកក្នុងគ្រួសារ អាចជួយឱ្យក្មេងសប្បាយនិងចង់ញ៉ាំអាហារបានច្រើនជាងមុន

កាត់បន្ថយអាហារប៉ះពាល់សុខភាព

  • អាហារប៉ះពាល់សុខភាពមានដូចជា នំកញ្ចប់ គ្រឿងកំប៉ុង អាហារសម្បូរស្ករ ឫ ខ្លាញ់ (សម្បូរខ្លាញ់មិនល្អ) ដែលវាងាយបង្កឱ្យទារកលើសគីឡូ និងប្រឈមជំងឺរ៉ាំរ៉ៃក្នុងពេលអនាគត
  • ក្នុងករណីក្មេងរាងធំដែរ អាណាព្យាបាលអាចណែនាំបន្ថែមពីអាហារដែលមិនមានសុវត្ថិភាពទាំងនោះ (ឧ​. កូនញ៉ាំចូលទៅធ្វើឱ្យកូនធាត់មិនស្អាត…)
  • សូមជំនួសអាហារប៉ះពាល់សុខភាពទាំងនោះ ជាមួយនឹងអាហារដែលសម្បូរសារជាតិ

ផ្ដល់នូវអាហារថ្មីៗដល់កូន

  • សូមផ្ដល់នូវអាហារថ្មីៗចម្រុះមុខគ្នាដើម្បីឱ្យក្មេងទទួលបាននូវជីវជាតិ និងរសជាតិផ្សេងៗគ្នា
  • ក្នុងករណីដែលក្មេងបដិសេធ សូមបន្តផ្ដល់ឱ្យបានយ៉ាងហោចណាស់ ៤ ទៅ ៧ដងទៀតមុនដកវាចេញពីក្រុមអាហារដែលក្មេងមិនចូលចិត្ត

បង្រៀនក្មេងឱ្យស្គាល់ពីតម្រូវការខ្លួនឯង

  • បង្រៀនកូនៗឱ្យដឹងថា ញ៉ាំប៉ុណ្ណាគ្រប់គ្រាន់សម្រាប់ខ្លួនគេ?
  • បង្រៀនគាត់ឱ្យញ៉ាំត្រឹមបរិមាណដែលគាត់ឃ្លាន
  • សល់អាចចាក់ចោល ឫ ទុកពេលក្រោយ
  • សូមកុំបង្ខំឱ្យក្មេងញ៉ាំឱ្យអស់ពីចាន។

 

LactimilNutriGoldKabritaBippiBippi Night