បញ្ចៀសទារកកុំឱ្យឆ្លងរោគ អាណាព្យាបាលគួរធ្វើរឿងទាំងនេះ!

បញ្ចៀសទារកកុំឱ្យឆ្លងរោគ អាណាព្យាបាលគួរធ្វើរឿងទាំងនេះ!

នៅពេលទៅសួរសុខទុក្ខស្រ្តីទើបឆ្លងទន្លេរួច គ្រូពេទ្យតែងណែនាំឱ្យអ្នកលាងសម្អាតដៃឱ្យបានស្អាតមុនពរឫចាប់កាន់ទារក។ មិនខុសពីនៅក្នុងមន្ទីរពេទ្យ នៅផ្ទះដែលមានទារកតូចៗ នរណាដែលចង់ពរឫចាប់កាន់ទារកគួរគប្បីសម្អាតដៃឱ្យបានស្អាតជាមុនសិនមុននឹងចាប់ពរទារកនោះ។

ទារកតូចៗ មានប្រព័ន្ធការពាររាងកាយទន់ខ្សោយដែលងាយនឹងប្រឈមជំងឺឆ្លងជាច្រើន ដែលដូចនេះហើយមុនចាប់កាន់ទារក អ្នកគួរ៖

  • លាងសម្អាតដៃឱ្យបានស្អាតល្អមុនពរទារក
  • លាងសម្អាតដៃឱ្យបានស្អាតល្អក្រោយផ្លាស់ប្ដូរខោទឹកនោមទារក
  • លាងសម្អាតដៃឱ្យបានស្អាតល្អមុន​បំបៅទារក
  • លាងសម្អាតដៃឱ្យបានស្អាតល្អមុនរៀបចំឆុងទឹកដោះឱ្យទារក
  • កាត់បន្ថយចំនួនអ្នកសួរសុខទុក្ខទារក (អាចត្រឹម២ទៅ៣នាក់ក្នុងការសួរសុខទុក្ខម្ដងៗ)
  • ក្នុងករណីមានអ្នកផ្ដាសាយ ហៀរសម្បោរ ក្អក ក្ដៅខ្លួន ស្នើសុំគាត់ឱ្យមកសួរសុខទុក្ខពេលក្រោយ
  • ក្នុងករណីមានអ្នកមានពងបែកមាត់ឫដៃជើង ស្នើសុំគាត់កុំថើបទារក ឫ មកសួរសុខទុក្ខពេលក្រោយ
  • សូមកុំថើបដៃឫជើងទារក ព្រោះទារកចូលចិត្តយកដៃជើងដាក់ចូលក្នុងមាត់
  • បញ្ចៀសទារកពីសត្វចិញ្ចឹមយ៉ាងហោចណាស់មួយខែដំបូង
  • កាត់បន្ថយនាំទារកទើបនឹងកើតចេញក្រៅឱ្យបានកាន់តែច្រើនកាន់តែល្អ (លើកលែងតែក្នុងករណីចាំបាច់)។
  • កាត់បន្ថយនាំទារកទៅកន្លែងមានមនុស្សច្រើន (ផ្សារទំនើប កន្លែងកំសាន្ត) ក្នុងអំឡុងពេល១ ទៅ ២ខែដំបូង
  • ទារកគួរមានកន្សែង ឫ កន្លែងបោកសម្អាតសម្ភារៈទារក ដាច់ដោយឡែកពីគេ
  • កុំដាក់សម្ភារៈទារកក្នុងមាត់អ្នករួចដាក់ចូលក្នុងមាត់ទារក (ក្បាលជញ្ជក់ ឫ ដបបំបៅ) ។

ឯកសារយោងៈ

The Baby Care Book, Neonatal Intensive Care Unit, the Children’s Hospital

LactimilNutriGoldKabritaBippiBippi Night