បម្រែបម្រួលទាំង១០ ដែលស្រ្តីមួយចំនួននឹកស្មានមិនដល់ក្នុងអំឡុងពេលមានគក៌

បម្រែបម្រួលទាំង១០ ដែលស្រ្តីមួយចំនួននឹកស្មានមិនដល់ក្នុងអំឡុងពេលមានគក៌

ក្នុងអំឡុងពេលមានផ្ទៃពោះ មានបម្រែបម្រួលជាច្រើននឹកស្មានមិនដល់អាចនឹងកើតមានឡើង។ រឿង១០ដែលយើងឧស្សាហ៍ជួបប្រទះនោះគឺ៖

ពិបាកផ្ចង់អារម្មណ៍

ក្នុងត្រីមាសទី១ ភាពអស់កម្លាំង និងការចាញ់កូនអាចធ្វើឱ្យស្រ្តីតានតឹងនិងមានអារម្មណ៍មិនល្អ។ បញ្ហានេះធ្វើឱ្យស្រ្តីពិបាកក្នុងការផ្ចង់អារម្មណ៍ និងភ្លេចភ្លាំងច្រើន។ ស្រ្តីអាចកាត់បន្ថយវិបត្តិទាំងនេះតាមរយៈការកត់ត្រាទុកនិងធ្វើវាម្ដងមួយៗដែលវាជួយឱ្យស្រ្តីមានស្ងប់អារម្មណ៍ និងមិនសូវបារម្ភលើការភ្លេចមុខភ្លេចក្រោយ។

ដូរអារម្មណ៍ញឹកញាប់

បណ្ដុំរោគសញ្ញាមួយចំនួនក្នុងអំឡុងពេលជិតមករដូវនិងមករដូវ មានលក្ខណៈស្រដៀងនឹងបណ្ដុំរោគសញ្ញាក្នុងពេលមានគក៌ដូចជា ការឡើងដើមទ្រូង តឹងដើមទ្រូង និងអរម៉ូនឡើងចុះដែលធ្វើឱ្យស្រ្តីឧស្សាហ៍ផ្លាស់ប្ដូរអារម្មណ៍ (ម្ដងសប្បាយ ម្ដងកើតទុក ម្ដងមួរម៉ៅ) ។ ស្រ្តីមានផ្ទៃពោះក៏ងាយប្រឈមនឹងជំងឺបាក់ទឹកចិត្ត ដូចជាពិបាកគេង និងពិបាកញ៉ាំជាដើម។

ទល់លាមក

វិបត្តិទល់លាមកក្នុងពេលមានគក៌ងាយនឹងកើតមានណាស់ក្នុងអំឡុងពេលមានគក៌។ អរម៉ូនក្នុងពេលមានគក៌ធ្វើឱ្យចលនាលាមកក្នុងពោះវៀនយឺតដែលធ្វើឱ្យស្រ្តីពិបាកបត់ជើងធំ។ ក្នុងអំឡុងត្រីមាសទី៣នៃការមានគក៌ ស្បូនកាន់តែរីកធំធ្វើឱ្យសង្កត់លើពោះវៀន ដែលធ្វើឱ្យស្រ្តីពិបាកបត់ជើង។

ឫសដូ​ងបាត និងឡើងសរសៃវ៉ែនធំៗលើជើង

សរសៃវ៉ែននៅតំបន់រន្ធបាតរីកធំបង្កឱ្យមានបញ្ហាឫសដូងបាតក្នុងពេលមានគក៌។ បញ្ហានេះបង្កដោយបរិមាណឈាមក្នុងរាងកាយមានការកើនឡើងធ្វើឱ្យស្បូនសង្កត់លើអាងត្រគៀក ដែលធ្វើឱ្យសរសៃវ៉ែននៅតំបន់រន្ធបាតរីកធំក្លែបៗដូចទំពាំងបាយជូរដែលធ្វើឱ្យស្ត្រីឈឺ ឈាម រមាស់ និងផ្សារអំឡុងពេលបន្ទោរបង់។

រៀបចំទុកដាក់

ក្នុងអំឡុងពេលមានគក៌ ស្រ្តីអាចមានអារម្មណ៍អស់កម្លាំងនិងមិនចង់ធ្វើអ្វីៗ តែឈានចូលត្រីមាសទី៣ ស្រ្តីមួយចំនួនចាប់ផ្ដើមមានកម្លាំងកំហែងនិងចង់រៀបចំសម្ភារៈសម្រាប់ត្រៀមសម្រាល។

ប្ដូរទំហំដើមទ្រូង

ការរីកធំនៃដើមទ្រូងជាសញ្ញាមួយដំបូងគេក្នុងអំឡុងពេលមានគគ៌។ ការរីកធំនៃសុដន់ក្នុងត្រីមាសទី១គឺបណ្ដាលមកពីការកើនឡើងនៃអរម៉ូនអឺស្រ្តូហ្សែន និងប្រូចេសស្តេរ៉ូន។ ការរីកធំនេះ នឹងបន្តកើនឡើងរហូតដល់ត្រីមាសចុងក្រោយនៃការមានគក៌។

ប្ដូរពណ៌ស្បែក

ស្រ្តីមានគក៌មួយចំនួន មានស្បែកចែងចាំងក្នុងអំឡុងពេលមានគក៌។ បម្រែបម្រួលអរម៉ូនក្នុងអំឡុងពេលមានគក៌ធ្វើឱ្យស្បែកស្រ្តីមួយចំនួនភ្លឺថ្លា ហើយមួយចំនួនទៀតឡើងជាំខ្មៅ និងមានសង្វារ។

សក់ និងក្រចក

អរម៉ូនក្នុងអំឡុងពេលមានគក៌ធ្វើឱ្យសក់ស្រ្តីឡើងក្រាស់ និងជ្រុះតិចជាងមុន។ សក់ និងរោមអាចនឹងកើនមានឡើងនៅកន្លែងដែលស្រ្តីមិនចង់ឱ្យកើត ដូចជាលើមុខ ពោះ សុដន់ជាដើម។ បម្រែបម្រួលអរម៉ូនក្នុងពេលមានផ្ទៃពោះក៏អាចធ្វើឱ្យសក់ស្ងួត ឫ ឡើងប្រេងជាងមុន។

លើសពីនេះ បម្រែបម្រួលអរម៉ូនក្នុងពេលមានផ្ទៃពោះក៏អាចធ្វើឱ្យក្រចកដុះលឿននិងមាំជាងមុនផងដែរ។

ទំហំស្បែកជើង

ក្នុងអំឡុងពេលមានគក៌ រាងកាយស្រ្តីមានគក៌មានការកើនឡើងនូវជាតិទឹកច្រើនជាងមុនធ្វើឱ្យស្រ្តីហើមជើង។ ដែលការហើមជាងនេះធ្វើឱ្យទំហំជើងរីកធំ។ ស្រ្តីគួរជ្រើសរើសពាក់ស្បែកជើងផ្ទាត់ដែលធំជាងជើង វាជួយឱ្យស្រ្តីមានផាសុកភាពជាជាងប្រភេទស្បែកជើងផ្សេងៗ។

បម្រែបម្រួលសន្លាក់

ក្នុងអំឡុងពេលមានគក៌ រាងកាយផលិតនូវអរម៉ូន Relaxin ដែលអរម៉ូនប្រភេទនេះធ្វើឱ្យសរសៃពួររលារក្នុងរាងកាយដែលធ្វើឱ្យស្រ្តីមិនសូវមានតុល្យភាព និងងាយប្រឈមគ្រោះថ្នាក់។

ស្រ្តីមានគក៌ភាគច្រើនអាចនឹងឡើងប៉ោងសរសៃឈាមជើងក្នុងអំឡុងពេលមានគក៌ ដែលវាបង្កដោយបម្រែបម្រួលអរម៉ូន។

LactimilNutriGoldKabritaBippiBippi Night