ពេលណាទារកអាចមើលឃើញពណ៌? ស្វែងយល់ពីការលូតលាស់នៃការមើលឃើញពណ៌របស់ទារក
ទារកទើបនឹងកើតថ្មីថ្មោងមិនទាន់អាចមើលឃើញពណ៌នោះទេ គេអាចត្រឹមមើលឃើញពណ៌សនិងពណ៌ខ្មៅ។ នៅអាយុ២ទៅ៣ខែ ទារកអាចចាប់ផ្ដើមមើលឃើញពណ៌ក្រហម និងនៅចុងខែទី៣ទារកអាចមើលឃើញពណ៌ខៀវនិងពណ៌លឿង ហើយពណ៌បៃតងទារកអាចមើលស្គាល់ពណ៌នៅអាយុ៤ទៅ៥ខែ។ នៅអាយុ៦ខែទារកអាចមើលឃើញពណ៌ស្ទើរតែទាំងអស់។
ដំណាក់កាលនៃការមើលឃើញពណ៌របស់ទារក
- ទើបកើតដល់អាយុ៣ខែ: ទារកអាចមើលឃើញពណ៌ស ខ្មៅ និងពណ៌ប្រផេះ។ ចំពោះពណ៌ក្រហម ទារកអាចមើលឃើញនៅអាយុ២ខែ។ នៅចុងខែទី៣ទារកអាចមើលឃើញពណ៌ខៀវនិងពណ៌លឿង
- អាយុ៤ទៅ៦ខែ: នៅវ័យនេះ ទារកអាចចាប់ផ្ដើមមើលឃើញពណ៌បៃតង។ ទារកអាចសម្គាល់ពណ៌ និងបង្ហាញអារម្មណ៍ចូលចិត្តលើពណ៌បានល្អជាងមុន
- អាយុ៧ទៅ៩ខែ: ក្នុងវ័យនេះ ទារកអាចចាប់ផ្ដើមបែងចែកពណ៌ និងចេះចូលចិត្តលើពណ៌ណាមួយ
- អាយុ១០ទៅ១២ខែ: ទារកអាចចូលចិត្តពណ៌ណាមួយលើរបស់ដែលគេស្រលាញ់។

អត្ថប្រយោជន៍នៃការមើលឃើញពណ៌
- ជួយការលូតលាស់ផ្នែកប្រាជ្ញាស្មារតី
- ជួយការលូតលាស់ផ្លូវអារម្មណ៍
- បង្កើតភាពឆ្លាតវៃ
- ជួយបង្កើនការរៀន
- បង្កើតទំនាក់ទំនង
- ជួយបង្កើនសុវត្ថិភាព។
សញ្ញាបញ្ជាក់ថាក្មេងមិនអាចមើលឃើញពណ៌៖
- បន្តគ្មានការឆ្លើយតបពាក់ព័ន្ធនឹងពណ៌
- ពិបាកក្នុងការបែងចែកពណ៌
- ច្រលំពណ៌
- គ្មានចំណាប់អារម្មណ៍លើរបស់លេងដែលមានពណ៌ខ្លាំង
- ពិបាកបែងចេកទំហំ
- ងាយប្រតិកម្មលើភ្នែក
- ពិបាកចាំឈ្មោះពណ៌
- មានប្រវត្តិគ្រួសារមានពិការភាពលើការកំណត់ពណ៌។
បញ្ហាភ្នែកដទៃទៀត
- ហូរទឹកភ្នែកច្រើន
- ភ្នែកឡើងក្រហម
- ងាយប្រតិកម្មជាមួយពន្លឺ
- ញីភ្នែករហូត
- ប្រស្រីភ្នែកពណ៌ស
- មិនចាប់អារម្មណ៍លើអ្នកជុំវិញខ្លួន។
វិធីជួយដល់ការលូតលាស់លើការមើលឃើញពណ៌របស់ទារក
- ដាក់ទារកឱ្យលេងជារបស់ក្មេងលេងដែលមានពណ៌ចម្រុះ
- ដាក់ទារកឱ្យនៅក្នុងបរិស្ថានចម្រុះផ្សេងៗ
- នាំទារកលេងល្បែងដែលមានពណ៌ផ្សេងៗគ្នាដើម្បីឱ្យទារកងាយចំណាំលើពណ៌ទាំងនោះ។
References/Resources:
- Infant Vision Birth to One Year; Nationwide Children’s Organisation; https://www.nationwidechildrens.org/family-resources-education/health-wellness-and-safety-resources/helping-hands/infant-vision-birth-to-one-year
- The Newborn Senses: Sight and Eye Color; Charlotte Lozier Institute; https://lozierinstitute.org/dive-deeper/the-newborn-senses-sight-and-eye-color/
- Infant Vision Development: What Can Babies See?; Healthy Children; https://www.healthychildren.org/English/ages-stages/baby/Pages/Babys-Vision-Development.aspx
- Infant Vision: Birth to 24 Months of Age; American Optometric Association; https://www.aoa.org/healthy-eyes/eye-health-for-life/infant-vision?sso=y
- Yoto A, Katsuura T, Iwanaga K, Shimomura Y. Effects of object color stimuli on human brain activities in perception and attention referred to EEG alpha band response. J Physiol Anthropol; https://pubmed.ncbi.nlm.nih.gov/17641457/; May 2007




