មានអ្វីកើតឡើង ករណីអ្នកមិនបានសម្អាតធ្មេញទឹកដោះរបស់ក្មេងជារៀងរាល់ថ្ងៃ

មានអ្វីកើតឡើង ករណីអ្នកមិនបានសម្អាតធ្មេញទឹកដោះរបស់ក្មេងជារៀងរាល់ថ្ងៃ

ធ្មេញកំណើត ឫ ធ្មេញទឹកដោះ ចាប់ផ្ដើមកកើតតាំងនៅក្នុងពោះម្ដាយចាប់តាំងពីត្រីមាសទី២។​ មុនទារកកើត ធ្មេញទាំង២០របស់ទារកមានរួចស្រាប់គ្រាន់តែវាមិនទាន់ដុះចេញមកខាងក្រៅ។ ធ្មេញស្រុក សំដៅលើធ្មេញទាំង៣២របស់មនុស្សទូទៅ។

ការលូតលាស់នីមួយៗរបស់ទារកតូចៗ ចាប់ផ្ដើមពីការចេះញញឹមដំបូងទៅជាការដុះធ្មេញដំបូងគឺពិតជាគួរឱ្យរំភើបជាខ្លាំង។ នៅពេញធ្មេញទី១ចាប់ផ្ដើមដុះ អាណាព្យាបាលគួរចាប់ផ្ដើមធ្វើការថែទាំធ្មេញទារកឱ្យបានត្រឹមត្រូវ។

ហេតុអ្វីធ្មេញទឹកដោះទារកត្រូវការការថែទាំខ្លាំង?

ធ្មេញទឹកដោះ ឫ ធ្មេញព្រៃចាប់ផ្ដើមដុះនៅពេលទារកអាយុ៦ខែ។ ត្រឹមអាយុ៣ឆ្នាំ កុមារដុះធ្មេញទឹកដោះទាំងអស់រួចរាល់ ហើយធ្មេញទឹកដោះនេះចាប់ផ្ដើមបាក់នៅអាយុចន្លោះ៥ ទៅ ៦ឆ្នាំរហូតដល់១៣ឆ្នាំដើម្បីដុះចេញវិញនៅធ្មេញស្រុក។

ធ្មេញទឹកដោះមានចន្លោះសម្រាប់ធ្មេញស្រុកលូត ហើយ​វាក៏ផ្សារភ្ជាប់ជាមួយសុខភាពទារកដែរ។ ធ្មេញពុក ឫ ប្រហោងធ្មេញទឹកដោះអាចបង្កឱ្យមានពុកធ្មេញ ឫ ប្រហោងធ្មេញស្រុក។ ធ្មេញទឹកដោះនេះក៏ជួយកំណត់លើទម្រង់មុខរបស់ក្មេង ការលូតលាស់លើការនិយាយ និងការទំពារដើម្បីទទួលបានអាហារូបត្ថម្ភត្រឹមត្រូវ។

ផលប៉ះពាល់ករណីអ្នកសម្អាតធ្មេញទឹកដោះ ឫ ធ្មេញព្រៃរបស់កុមារមិនបានត្រឹមត្រូវ

ក្នុងករណីដែលកុមារមិនសម្អាតធ្មេញបានត្រឹមត្រូវ ក្មេងងាយប្រឈមនឹង៖

  • ងាយនឹងប្រឈមនឹងដង្កូវស៊ីធ្មេញឫប្រហោងធ្មេញ
  • ងាយឈឺធ្មេញ
  • ពិបាកទំពារអាហារ
  • ក្លិនមាត់មិនល្អ
  • និយាយមិនសូវច្បាស់
  • ប៉ះពាល់ដល់ធ្មេញស្រុក។

សូមសម្អាតធ្មេញក្មេងឱ្យបានត្រឹមត្រូវ

  1. បង្រៀនក្មេងដុសសម្អាតធ្មេញ៖ មួយថ្ងៃដុសពីរដង និងបង្រៀនពីវិធីដុសសម្អាតឱ្យបានត្រឹមត្រូវ និងគ្រប់ក្រឡុកក្រលាតនៃធ្មេញ
  2. បង្កើតភាពសប្បាយ៖ ចាក់ចម្រៀង ឫ និទានរឿងដែលក្មេងចូលចិត្តអំឡុងពេលដុសធ្មេញ
  3. មានរង្វាន់៖ ក្នុងពេលដែលក្មេងដុសសម្អាតបានត្រឹមត្រូវ និងអាចដុសដោយខ្លួនឯងបាន។

ជ្រើសរើសផលិតផលថែទាំធ្មេញក្មេងឱ្យបានត្រឹមត្រូវ

  • ជ្រើសរើសផលិតផលដែលត្រូវនឹងវ័យរបស់កុមារ
  • ជ្រើសរើសផលិតផលដែលជួយការពារពុកធ្មេញ
  • ជ្រើសរើសច្រាស់ដុសធ្មេញដែលមានសរសៃទន់ និងរូបរាងទាក់ទាញចិត្តក្មេង

តិចនិកសំខាន់ៗសម្រាប់អនាម័យមាត់ធ្មេញ

  • ដុសធ្មេញរយៈពេលប្រមាណ២នាទី មួយថ្ងៃពីរដង
  • ប្រើថ្នាំដុសធ្មេញដែលមានជាតិហ្លុយអររ៉ាយ និងជាផលិតផលដែលត្រូវវ័យកុមារ
  • តាមដានការញ៉ាំរបស់ផ្អែមៗលើកុមារ។
LactimilNutriGoldKabritaBippiBippi Night