រឿងមិនគួរធ្វើនិងគួរធ្វើ លើទារកស្លៀកខោទឹកនោម!

រឿងមិនគួរធ្វើនិងគួរធ្វើ លើទារកស្លៀកខោទឹកនោម!

ការស្លៀកខោទឹកនោមឱ្យទារក អាចជួយសម្រាលបន្ទុកលោកប៉ាអ្នកម៉ាក់បានជាច្រើនដូចជា ចំនេញពេលវេលា កាត់បន្ថយការចំណាយពេលបោកកន្ទបកូន និងជួយឱ្យទារកមានផាសុកភាពគ្រប់គ្រាន់។  តែទន្ទឹមនឹងការទទួលបានអត្ថប្រយោជន៍ជាច្រើននេះ លោកប៉ាអ្នកម៉ាក់ក៏គួរប្រុងប្រយ័ត្នលើរឿងមួយចំនួន ដែលអាចនឹងកើតមានឡើងអំឡុងពេលប្រើប្រាស់ខោទឹកនោមដែរ ដូចនេះដើម្បីកាត់បន្ថយគុណវិបត្តិមួយចំនួនដែលអាចនឹងកើតមានអំឡុងពេលប្រើប្រាស់ខោទឹកនោមលើទារក សូមអាណាព្យាបាល៖

  • ឧស្សាហ៍ផ្លាស់ប្ដូរខោទឹកនោម
  • សម្អាត និងរក្សាតំបន់ស្លៀកខោទឹកនោមរបស់ទារកឱ្យមានអនាម័យជាប់ជានិច្ច
  • លាងសម្អាតតំបន់ស្លៀកខោទឹកនោមនោះជាមួយទឹកក្ដៅឧណ្ហៗ និងសាប៊ូដែលត្រូវស្បែកទារក
  • ជូត និងទុកឱ្យស្បែកតំបន់ស្លៀកខោទឹកនោម ស្ងួតសិនសឹមធ្វើការស្លៀកខោទឹកនោម
  • សម្រាប់ទារក៖ ជូតសម្អាតតំបន់គន្លាក់ដៃជើង ឫ ពងស្វាសទារកជាមួយទឹកក្ដៅឧណ្ហៗ
  • សម្រាប់ទារិកា៖ ជូតសម្អាតពីមុខទៅក្រោយតំបន់ស្លៀកខោទឹកនោមរបស់ទារិកាដើម្បីការពារការឆ្លងមេរោគចូលក្នុងសរីរាង្គបន្តពូជទារិកា។

សូមលាងសម្អាតដៃឱ្យ​បានស្អាតទាំងមុននិងក្រោយផ្លាស់ប្ដូរខោទឹកនោមទារក។

ក្នុងករណីតំបន់ស្លៀកខោទឹកនោមឡើងក្រហម(រលាក) អាណាព្យាបាលគួរកុំទាន់ស្លៀកខោទឹកនោម ឫ ស្លៀកខោនៅតំបន់នោះ (ដោយការដោះសម្លៀកបំពាក់និងទុកឱ្យស្បែកប៉ះខ្យល់) ដែលការធ្វើបែបនេះជួយឱ្យឆាប់ជាសះស្បើយ។

ក្នុងករណីឡើងកន្ទួលក្រហមច្រើន អាណាព្យាបាលអាចលាបថ្នាំដែលមានជាតិ Zinc oxide។ ក្នុងករណីរោលលើសពី៣ថ្ងៃ អាណាព្យាបាលគួរនាំទារកទៅជួបគ្រូពេទ្យជំនាញ។

ចំពោះទារកដែលកាត់ស្បែកចុងអង្គជាតិចេញ

  • ពីរទៅបីថ្ងៃដំបូងចុងនៃអង្គជាតិទារកអាចឡើងក្រហមនិងចេញទឹករងៃ
  • អាណាព្យាបាលអាចលាបវ៉ាសេលីនអំឡុង១ទៅ២ថ្ងៃដំបូងរៀងរាល់ពេលប្ដូរខោទឹកនោមព្រោះវាអាចស្អិតរវាងអង្គជាតិទារកនិងខោទឹកនោមទារក
  • ការពន្លាត់ស្បែកអង្គជាតិនេះអាចជាសះស្បើយក្នុងរយៈពេល ៧ ទៅ ១០ថ្ងៃ
  • ក្នុងករណីមានក្លិនអាក្រក់ ហូរទឹករងៃខុសធម្មតា​ ឡើងក្រហមលើសពី៣ថ្ងៃ សូមប្រញាប់នាំទារកទៅជួបគ្រូពេទ្យជាបន្ទាន់។

ឯកសារយោងៈ

The Baby Care Book, Neonatal Intensive Care Unit, the Children’s Hospital

LactimilNutriGoldKabritaBippiBippi Night