វិធីសាស្រ្តកាត់បន្ថយការហើមជង្គង់ តាមបែបធម្មជាតិក្នុងអំឡុងពេលមានផ្ទៃពោះ
ហើមជង្គង់ក្នុងអំឡុងពេលមានផ្ទៃពោះ ជារឿងដែលងាយនឹងកើតមានឡើងខ្លាំងលើស្រ្តីមានគក៌។ ក្នុងអំឡុងពេលមានផ្ទៃពោះ ការលើសជាតិទឹកក្នុងរាងកាយគួបផ្សំនឹងសម្ពាធពីការរីកធំនៃស្បូនបង្កឱ្យមានការឡើងហើមនៅតំបន់ជង្គង់ និងជើង។ ការហើមនេះ អាចនឹងការតែអាក្រក់ឡើងៗនៅកៀកថ្ងៃសម្រាល។
ទោះជាការឡើងហើមលើមុខ ដៃ អាចជាសញ្ញានៃវិបត្តិបម្រុងក្រឡាភ្លើងក៏ដោយមែន តែការឡើងហើមជង្គង់ក្នុងកម្រិតស្រាល ជាទូទៅមិនសូវចោទជាបញ្ហា និងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរនោះទេ។
វិធីក្នុងការកាត់បន្ថយការហើម និងវិធីការពារការឡើងហើមជង្គង់តាមវិធីសាស្ត្រដូចខាងក្រោម៖

- បញ្ចៀសការឈរក្នុងរយៈពេលយូរ
- ដាក់ជើងឱ្យត្រង់ពេលអង្គុយ និងបញ្ចៀសការអង្គុយគងអន្ទាក់ខ្លា
- ពត់ខ្លូនប្រាណម្ដងម្កាលក្នុងករណីដែលអ្នកអង្គុយយូរ
- គេងបែរមកខាងឆ្វេង រៀងរាល់ពេលគេងម្ដងៗ
- លំហាត់ប្រាណស្រាលៗ
- ព្យាយាមនៅក្នុងកន្លែងត្រជាក់សមល្មម។
ប្រភព៖




