សង្ខេបបម្រែបម្រួលនានារបស់ស្រ្តីមានផ្ទៃពោះទៅតាមសប្ដាហ៍នីមួយៗ
ការលូតលាស់របស់ទារកក្នុងផ្ទៃ ប្រៀបប្រដូចទៅនឹងមហោសច្ចារ្យមួយនឹកស្មានមិនដល់។ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ទារកក្នុងផ្ទៃមានការលូតលាស់ជាច្រើនឥតឧបមា។ ខាងក្រោមនេះជាការស្វែងយល់បន្ថែមពីការលូតលាស់នានាទៅតាមសប្ដាហ៍របស់ទារកក្នុងផ្ទៃ៖
០ ដល់ ៨សប្ដាហ៍
- ស្រ្តីអាចធ្វើតេស្ដមានគក៌តាំងពីថ្ងៃទី១នៃការបាត់រដូវ
- ករណីស្រ្តីដឹងថាមានគក៌ សូមប្រញាប់ទៅជួបជាមួយគ្រូពេទ្យជំនាញ
- ស្រ្តីអាចប្រែប្រួលទៅជាអស់កម្លាំង ឈឺ ឫ មានបញ្ហារាងកាយផ្សេងៗ
- ចាប់ផ្ដើមញ៉ាំវីតាមីន B9 (Folic Acid) ឱ្យបានយ៉ាងតិច 400mcg ក្នុងមួយថ្ងៃ
៨ ដល់ ១២សប្ដាហ៍
- ចន្លោះពេលនេះ គ្រូពេទ្យអាចនឹងវាស់កម្ពស់ ថ្លឹងគីឡូ និងគណនាសន្ទស្សន៍ម៉ាសរាងកាយ (BMI)របស់ស្រ្តីមានផ្ទៃពោះ
- គ្រូពេទ្យនឹងសាកសួរប្រវត្តិសុខភាពស្រ្តី និងស្វាមីដែលវាជួយឱ្យដឹងអំពីជំងឺដំណរពូជ
- ទទួលបានការពិនិត្យអេកូដើម្បីស្វែងរកភាពប្រក្រតី ភាពមិនប្រក្រតី និងចំនួនកូនក្នុងផ្ទៃ
- ដឹងអំពីថ្ងៃសម្រាល និងវិធីជួយឱ្យស្រ្តីពរពោះប្រកបដោយសុខភាពល្អ
- នៅត្រឹមសប្ដាហ៍ទី១២ ភាគច្រើននៃសរីរាង្គកាយទារកលូតលាស់ពេញលេញទាំងសាច់ដុំ សរសៃពួរ ឆ្អឹង និងសរីរាង្គភេទ
- ទារកចាប់ផ្ដើមមានចលនា (តែស្រ្តីមិនទាន់មានអារម្មណ៍ដឹង)
- សូមកំណត់របបអាហារឱ្យបានត្រឹមត្រូវរហូតដល់ថ្ងៃសម្រាល។
១២ ដល់ ១៦សប្ដាហ៍
- សុដន់ស្រ្តីមានការប្រែប្រួល (រីកធំជាងមុន)
- លែងសូវចាញ់ដូចមុន
- សប្ដាហ៍ទី១៤ឡើង ចង្វាក់បេះដូងទារកចាប់ផ្ដើមលោតខ្លាំងជាងមុនដែលស្ត្រីអាចលឺអំឡុងពេលពិនិត្យអេកូ
- ខ្ទាតពោះខ្លាំងជាងមុន។
១៦ ដល់ ២០សប្ដាហ៍
- ចាប់ផ្ដើមមានអារម្មណ៍ថាទារកកម្រើកក្នុងផ្ទៃ
- ពោះខ្ទាតធំ
ដែលទាមទារឱ្យស្រ្តីពាក់ខោអាវរលុងៗ - មានកម្លាំងជាងមុន
- សូមព្យាយាមធ្វើលំហាត់ស្រាលឱ្យបានទៀងទាត់
- គ្រូពេទ្យអាចនឹងពិនិត្យលើសម្ពាធឈាមស្រ្តី និងតេស្ដទឹកនោមរកវត្តមានប្រូតេអ៊ីន (ដើម្បីកំណត់សញ្ញានៃវិបត្តិបម្រុងក្រឡាភ្លើង)
- ក្នុងករណីស្រ្តីខ្វះគ្រាប់ឈាមក្រហម គ្រូពេទ្យអាចនឹងណែនាំឱ្យបន្តញ៉ាំគ្រាប់ថ្នាំជាតិដែក
- ការពិនិត្យអេកូនៅចន្លោះសប្ដាហ៍ទី១៨-២០ (anomaly scan) ជាការពិនិត្យផ្ដោតជាសំខាន់លើសរីរាង្គកាយទារកលូតលាស់បានត្រឹមត្រូវឫអត់ ក៏ដូចជាស្វែងរកបន្ថែមលើជំងឺតំណរពូជពីកំណើត៖
- ជំងឺបេះដូង
- ខួរក្បាល ក និងឆ្អឹងកងខ្នង
- តម្រងនោម និងប្លោកនោម
- ដៃ និងជើង
- បបូរមាត់ ចង្ការ ច្រមុះ ភ្នែក និងមុខ
- សួត និងទ្រូង
- ក្រពះពោះវៀន
- ចង្វាក់បេះដូងទារក (ខុសធម្មតាឫអត់)
- ទងសុកថាឈាមរត់បានស្រួលឫអត់ ហើយភ្ជាប់បានត្រឹមត្រូវទៅនឹងសុកឫទេ
- ពិនិត្យលើសុកថាមិនរុំព័ទ្ធ ឫ បិតលើមាត់ស្បូនទេ (placenta previa)
- ពិនិត្យលើស្បូន ក្រពេញអូវ៉ារី និងទឹកភ្លោះ
- វាស់បរិមាណទឹកភ្លោះ។
- ក្នុងអំឡុងពេលនេះទារកមានការលូតលាស់លឿនខ្លាំង ស្រ្តីអាចមើលឃើញមុខទារកច្បាស់ជាងមុន និងអាចមើលឃើញ ចិញ្ចើម និងរោមភ្នែកដុះច្រើនជាងមុន
២០ ដល់ ២៥សប្ដាហ៍
- ស្បូនរីកធំជាងមុនដែលធ្វើ
ឱ្យស្រ្តីកាន់តែមើលទៅដូចអ្នកមានផ្ទៃពោះ - ស្រ្តីអាចនឹងឃ្លានជាងមុន
២៥សប្ដាហ៍
- ទារកកម្រើកញឹកញាប់ និងអាចឆ្លើយតបនឹងសម្លេងនិងការប៉ះលើពោះម្ដាយ
- ប្រសិនជាកូនដំបូង គ្រូពេទ្យអាចនឹងធ្វើការវាស់ទំហំស្បូន សម្ពាធឈាម និងតេស្ដទឹកនោមរកមើលវត្តមានប្រូតេអ៊ីន (វត្តមាននៃវិបត្តិបម្រុងក្រឡារភ្លើង)
២៨សប្ដាហ៍
- សរីរាង្គទារកលូតលាស់ពេញលេញ (តែទំហំទារកនៅតូច)
- ស្រ្តីអាចនឹងអស់កម្លាំងជាងមុន
- វាស់ទំហំស្បូន
- វាស់សម្ពាធឈាម
- តេស្ដទឹកនោមរកមើលវត្តមានប្រូតេអ៊ីន (វត្តមាននៃវិបត្តិបម្រុងក្រឡារភ្លើង)
៣១សប្ដាហ៍
- វាស់ទំហំស្បូន
- មើលទារកបង្វិលក្បាលចុះក្រោមឫនៅ
- វាស់សម្ពាធឈាម
- តេស្ដទឹកនោមរកមើលវត្តមានប្រូតេអ៊ីន (ថាមានវត្តមាននៃវិបត្តិបម្រុងក្រឡារភ្លើងឫទេ)
៣៤សប្ដាហ៍
- ទទួលបានព័ត៌មាន និងការណែនាំឱ្យត្រៀមខ្លួនសម្រាប់ការសម្រាល
- ស្រ្តីអាចនឹងអស់កម្លាំងច្រើន
- ពេទ្យណែនាំឱ្យសម្រាកឱ្យបានគ្រប់គ្រាន់
- បម្រែបម្រួលនៃស្បូន (កន្ត្រាក់ពីមួយពេលទៅមួយពេល)
៣៦សប្ដាហ៍
- សូមត្រៀមលេខទូរស័ព្ទពេទ្យឱ្យបានត្រឹមត្រូវ (ក្នុងករណីឈឺពោះដោយចៃដន្យណាមួយ)
- គ្រូពេទ្យជំនាញអាចនឹងណែនាំអំពី របៀបនៃការបំបៅបានត្រឹមត្រូវ
វិធីថែទាំទារកទើបកើត វិបត្តិធ្លាក់ទឹកចិត្តក្រោយសម្រាលជាដើម - វាស់ទំហំស្បូន
- មើលទារកបង្វិលក្បាលហើយឫនៅ
- វាស់សម្ពាធឈាម
- តេស្ដទឹកនោមរកមើលវត្តមានប្រូតេអ៊ីន (វត្តមាននៃវិបត្តិបម្រុងក្រឡារភ្លើង)
- ការគេងអាចនឹងពិបាកជាងមុន។
៣៨សប្ដាហ៍
- ស្រ្តីអាចនឹងឆ្លងទន្លេនូវចន្លោះសប្ដាហ៍ទី៣៨ ដល់៤២
- គ្រូពេទ្យនឹងណែនាំអំពីជម្រើសក្នុងការសម្រាល ក្នុងករណីដែលការពរពោះលើសពី៤១សប្ដាហ៍
- ពិនិត្យស្បូន
- វាស់សម្ពាធឈាម
- តេស្ដទឹកនោមរកមើលវត្តមានប្រូតេអ៊ីន (វត្តមាននៃវិបត្តិបម្រុងក្រឡារភ្លើង)
- សូមប្រញាប់ទាក់ទងទៅពេទ្យភ្លាមៗករណីស្រ្តីមានបម្រែបម្រួលណាមួយខុសប្រក្រតី
៤០-៤១សប្ដាហ៍
- គ្រូពេទ្យនឹងណែនាំអំពីជម្រើសក្នុងការសម្រាល ក្នុងករណីដែលការពរពោះលើសពី៤១សប្ដាហ៍
- ពិនិត្យស្បូន
- វាស់សម្ពាធឈាម
- តេស្ដទឹកនោមរកមើលវត្តមានប្រូតេអ៊ីន (វត្តមាននៃវិបត្តិបម្រុងក្រឡារភ្លើង) ។
ឯកសារយោងៈ
NHS, the pregnancy book, your complete guide to a healthy pregnancy, labour, childbirth and thee first weeks with your new baby.