
អាកាសធាតុក្ដៅយ៉ាងនឹងអាចធ្វើឱ្យប៉ះពាល់ដល់ការបត់ជើងរបស់ទារកតូចៗដែរឫទេ?
តាមការបកស្រាយរបស់អ្នកជំនាញ អាកាសធាតុក្ដៅក៏អាចធ្វើឱ្យប៉ះពាល់ដល់ការបត់ជើងធំរបស់ទារកដែរ។ នៅពេលអាកាសធាតុខាងក្រៅក្ដៅខ្លាំង ទារកនិងមនុស្សធំងាយនឹងបាត់បង់ជាតិទឹក។ កង្វះជាតិទឹកនេះអាចធ្វើឱ្យលាមករឹង និងពិបាកបត់ជើង។ បន្ថែមពីលើនេះ ការបាត់បង់ជាតិទឹកនិងការបែកញើសអាចធ្វើឱ្យប៉ះពាល់ដល់កម្រិតអេឡិចត្រូលីត្រក្នុងរាងកាយដែលជាផ្នែកមួយធ្វើឱ្យប៉ះពាល់ដល់ការបត់ជើងរបស់ក្មេងដែរ។
ក្រៅពីនេះអំឡុងពេលអាកាសធាតុឡើងក្ដៅ ទារកអាចនឹងបើកញើសខ្លាំងដែលធ្វើឱ្យទារកងាយនឹងរោលស្បែក និងរោលខោទឹកនោមជាដើម។
ពិតណាស់! សូមរក្សាក្មេងឱ្យទទួលបានជាតិទឹកគ្រប់គ្រាន់ពិសេសក្នុងរដូចក្ដៅនេះ ដោយការផ្ដល់ទឹកដោះម្ដាយឫទឹកដោះគោទៅតាមការណែនាំរបស់អ្នកជំនាញ និងផ្ដល់ជាតិទឹកក្នុងករណីដែលទារកមានអាយុលើសពី៦ខែឡើង។
ការតាមដានបរិមាណនិងពណ៌ទឹកនោម និងចំនួនដងនៃការនោមរបស់ទារកក៏អាចឱ្យអាណាព្យាបាលដឹងថាទារកបៅខ្វះឫក៏ទទួលបានជាតិទឹកគ្រប់គ្រាន់ដែរ។ ក្នុងករណីអាណាព្យាបាលសង្កេតឃើញទារកនៅតែបន្តបត់ជើងខុសពីធម្មតាហើយគាត់មិនមានផាសុកភាពគ្រប់គ្រាន់ សូមនាំទារកទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
ប្រភព៖