អាយុប៉ុន្មានទើបក្មេងចេះនិយាយ
វត្តមានកូនៗចូលមកក្នុងជីវិតប៉ាម៉ាក់ជាក្ដីសុខមួយដែលមិនអាចកាត់ថ្លៃបាន។ ហើយអ្វីដែលកាន់តែមានមោទនៈភាពនោះគឺនៅពេលកូនចាប់ផ្ដើមចេះអ្វីមួយ ដូចជាការចាប់ផ្ដើមចេះនិយាយជាដើម។
ចុះពេលណាទើបទារកអាចចាប់ផ្ដើមចេះនិយាយ? ចុះបើកូនក្រចេះនិយាយ តើអាចមានបញ្ហាអ្វីទេ?
ក្មេងចាប់ផ្ដើមចេះនិយាយពាក្យដំបូងនៅចន្លោះអាយុ១២ខែ ទៅ ១៨ខែ។ តែអ្នកអាចនឹងលឺពាក្យផ្សេងៗ និងការស្រែកប្រាស្រ័យទាក់ទងពីទារកនៅប៉ុន្មានខែដំបូងក្រោយកើត។
ចាប់ពីកើតដល់អាយុ៣ខែ ទារកអាចបញ្ចេញសម្លេងប្លែកៗដូចជាចេះញញឹម និងថ្ងូរ។ នៅពេលទារកអាយុ៦ខែ ទារកអាចនឹងបញ្ចេញពាក្យផ្សេងៗដូចជាប៉ាសៗ បាៗ ជាដើម។

ទារកកាន់តែធំ សម្លេងផ្សេងៗកាន់តែបន្លឺឡើង៖
- ចន្លោះពីកើតដល់៣ខែ៖ ទារកបញ្ចេញសម្លេង ឫ ថ្ងូរ
- ចន្លោះអាយុ៤ខែដល់៦ខែ៖ ទារកចេះសើច សើចក្អឹកៗតិចៗ និងបញ្ចេញនូវសម្លេងលេងផ្សេងៗ
- អាយុ១២ខែ៖ ចេះឆ្លើយដូចជា ច៎ា និងបញ្ចេញសម្លេង បា-បា-បា-បា ដា-ដា-ដា-ដា ឫ មី-មី-មី-មីជាដើម
- អាយុ២ឆ្នាំ៖ កុមារចេះនិយាយ២ពាក្យឡើងដូចជា ម៉ាក់ញ៉ាំ ប៉ាមឹុម
- អាយុ៣ឆ្នាំ៖កុមារអាចនិយាយពាក្យចាប់ពី៣ម៉ាត់ឡើងទៅ និងពាក្យផ្សេងៗសឹងតែគ្រប់ពាក់
បន្តពីនេះ កុមារអាចចាប់ផ្ដើមនិយាយបានធម្មតាដូចមនុស្សពេញវ័យ។
ប្រភព៖




