កូនមានជំងឺសើរស្បែក តើគួរដោះស្រាយយ៉ាងដូចម្ដេចទៅ?
ទារកតូចៗងាយប្រឈមនឹងជំងឺសើរស្បែកជាច្រើនប្រភេទ។ ដែលភាគច្រើន ជំងឺសើរស្បែកទាំងនោះងាយស្រួលក្នុងការព្យាបាល និងកម្របង្កឱ្យប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ លើកលែងតែក្នុងករណីមួយចំនួនដែលវាអាចបង្កឱ្យក្មេងប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ។
ប្រភេទនៃជំងឺសើរស្បែក៖
ជំងឺសើរស្បែកដែលឧស្សាហ៍ឃើញកើតមានញឹកញាប់លើទារកតូចៗ៖
- មុនលើស្បែកមុខទារក
- ក្រម៉រលើស្បែកក្បាល
- រោលខោទឹកនោម (បង្កដោយជាតិសើម ឫ ជាតិិអាស៊ីតនៃទឹកនោម និងលាមកទារក)
- រោលទឹកមាត់ (ទឹកមាត់រោលលើស្បែកជុំវិញមាត់ ឫ លើទ្រូង)
- តាអក ភាគច្រើនកើតលើមុខ ផ្នែកខាងក្រោយនៃជង្គង់ និងលើដៃ
- fifth disease ឫ រោលលើថ្ពាល់ (ជាផ្ទាំង និងដុំក្រហមៗលើថ្ពាល់ទារក) គួបផ្សំនឹងការឡើងកំដៅ អស់កម្លាំង និងឈឺបំពង់ក
- ជំងឺលើដៃ ជើង និងមាត់
- រោលដោយសារកំដៅ ភាគច្រើនកើតលើ ឃ្លៀក ក ទ្រូង ដៃ ដងខ្លួន និងជើងដែលបង្កដោយកំដៅខ្លាំងពេក
- កន្ទាលត្រអាក
- រលាកស្បែក និងឡើងជាពងទឹក
- កន្ទួលរមាស់បង្កដោយមេរោគដូចជា ជំងឺកញ្រ្ជិល អុតស្វាយ អុតក្តាម និងស្អូច
- ជ្រាំងអណ្តាត។
មូលហេតុដែលបង្កឱ្យមានជំងឺសើរស្បែកលើទារក
ទារកមានស្បែកក្មេងខ្ចី និងមានប្រព័ន្ធការពាររាងកាយទន់ខ្សោយ (កំពុងលូតលាស់)។ ស្បែករបស់ពួកគេ ងាយនឹងប្រតិកម្ម និងងាយឆ្លងមេរោគផ្សេងៗ។
មូលហេតុដែលបង្កឱ្យទារកប្រឈមនឹងជំងឺសើរស្បែក៖
- កំដៅ
- អាលែកហ្ស៊ី
- កកិត
- សើមដោយសារទឹកនោម ឫ លាមក
- ជាតិគីមី
- ក្លិន
- ក្រណាត់។
សូម្បីតែលាមករបស់ពួកគេក៏អាចបង្កឱ្យមានការរលាកលើស្បែក និងកន្ទួលរមាស់ដែរ។ ការបង្កជំងឺដោយមេរោគវីរុស និងបាក់តេរី ក៏អាចធ្វើឱ្យក្មេងកន្ទួលរមាស់ដែរ។
អាស្រ័យលើមូលហេតុដែលបង្កឱ្យក្មេងមានជំងឺសើរស្បែក ផ្នែកនៃស្បែកដែលងាយប្រឈមនោះគឺ៖
- មុខ ក ទ្រូង
- ដៃ បាតដៃ
- ជើង បាតជើង
- គន្លាក់ស្បែកជាដើម។
ដំណោះស្រាយ
- រោលដោយសារខោទឹកនោម
- ឧស្សាហ៍ប្ដូរខោទឹកនោម
- ជូតសម្អាតជាមួយក្រណាត់ ឫ ក្រដាសសើមដែលទន់ (បញ្ចៀសកន្សែងសើម ឫ សម្ភារៈដែលមានជាតិគីមី)
- ប្រើគ្រីមដែលមានជាតិ zinc oxide លាបការពារការរោលលើស្បែក
- កាត់បន្ថយអាហារដែលមានជាតិអាស៊ីត ដូចជា ក្រូចឆ្មារ និងប៉េងបោះ ក្នុងរបបអាហារក្មេង
- លាងសម្អាតដៃមុននឹងធ្វើការប្ដូរខោទឹកនោម
- រោលដោយសារតាអក
- តាអកជាជំងឺសើរស្បែកដ៏ពេញនិយមមួយកើតលើក្មេងតូចៗ។ ប្រសិនជាក្មេងមានប្រវត្តិគ្រួសារមានជំងឺតាអក ឫ ងាយប្រតិកម្ម ទារកអាចនឹងងាយប្រឈមនឹងបញ្ហាតាអកនេះ។
- តាអកអាចបណ្ដាលមកពី អាលែកហ្ស៊ី ឫ ស្បែកមានប្រតិកម្មជាមួយអាហារ សាប៊ូបោកខោអាវ ក្រណាត់មួយចំនួន។ល។
- ការព្យាបាលតាអករួមមាន៖
- រក្សាស្បែកឱ្យមានអនាម័យ និងស្ងួត
- លាបគ្រីម ឫ ឡេ សម្រាប់ព្យាបាលរោល (សាកសួរពេទ្យបន្ថែម)
- ស្វែងរកមើលថាក្មេងអាលែកហ្ស៊ីជាមួយអ្វីឱ្យប្រាកដ និងជៀសវាងការបន្តប្រើលើក្មេង
- ជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញ។
- រោលដោយសារទឹកមាត់
- រោលមុខ ឫ រោលដោយសារទឹកមាត់ ងាយនឹងកើតមានណាស់លើទារកតូចៗ ពិសេសការប្រើ៖
- ក្បាលដោះជ័រ
- ដុះធ្មេញ
- ការជូតមុខទារកញឹកញាប់
- ដែលសុទ្ធសឹងជាកត្តាបង្កឱ្យក្មេងហៀរទឹកមាត់។
- ដំណោះស្រាយ៖
- ជូតថ្នមៗ និងកុំត្រដុសខ្លាំងលើស្បែកក្មេង ព្រោះវាងាយធ្វើឱ្យស្បែកមុខក្មេងស្ងួត
- សម្អាតជាមួយទឹកក្ដៅអុណ្ឌៗ សូមកុំប្រើសាប៊ូលើស្បែកមុខក្មេង
- បំពាក់កន្សែងលើកក្មេង ដើម្បីការពារការហូរទឹកមាត់សើមអាវក្មេង
- សូមជូតសម្អាតមុខក្មេងថ្នមៗ
- បញ្ចៀសឡេដែលមានបន្ថែមក្លិន លើមុខក្មេង
- កាត់បន្ថយការផ្ដល់ក្បាលដោះជ័រឱ្យក្មេងជញ្ជក់។
- រោលមុខ ឫ រោលដោយសារទឹកមាត់ ងាយនឹងកើតមានណាស់លើទារកតូចៗ ពិសេសការប្រើ៖
ជំងឺសើរស្បែក ដូចជា មុនលើមុខទារក នឹងបាត់ទៅវិញដោយឯកឯងក្នុងប៉ុន្មានសប្ដាហ៍ឫខែក្រោយកើត។ សូមកុំប្រើប្រាស់ថ្នាំមុនរបស់មនុស្សពេញវ័យលើមុខក្មេង។
ក្រម៉រលើស្បែកក្បាលអាចព្យាបាលដោយការប្រើប្រេងលាបលើស្បែក ដូចជា ប្រេងដូង ដោយជូតថ្នមៗលើស្បែកក្បាលក្មេង រួចលាងសម្អាតចេញ។
កន្ទួលរមាស់ដែលបង្កដោយមេរោគ ដូចជា ជ្រាំងអណ្ដាត កញ្ជ្រិល អុតស្វាយ ស្អូច អាចជាដោយឯកឯង តែក្នុងករណីដែលប៉ាម៉ាក់មិនច្បាស់ពីរោគសញ្ញាសូមនាំទារកទៅជួបជាមួយគ្រូពេទ្យជំនាញ។
ប្រភព៖




