ទឹកដោះគោក្មេងដែលឆុងរួច គួររក្សាទុកបែបណាទើបមានសុវត្ថិភាព?

ទឹកដោះគោក្មេងដែលឆុងរួច គួររក្សាទុកបែបណាទើបមានសុវត្ថិភាព?

ការរក្សាទុកទឹកដោះគោម្សៅបានត្រឹមត្រូវ មានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពក្មេង។

ទឹកដោះគោសម្រាប់ក្មេងតូចៗដែលឆុងរួច អាច៖

  • ទុកបានរយៈពេលពីរម៉ោង នៅសីតុណ្ហភាពបន្ទប់ ឫ សីតុណ្ហភាព 25 °C (ជាទឹកដោះគោដែលក្មេងមិនទាន់បៅ)
  • ទុកបានរយៈពេល ២៤ម៉ោង ក្នុងទូរទឹកកក (ផ្នែកមិនកក)
  • ក្នុងករណីក្មេងបៅទឹកដោះគោមិនអស់ សូមកុំរក្សាទុកសម្រាប់ក្មេងបៅពេលក្រោយ (ទឹកមាត់ក្មេងលាយជាមួយនឹងទឹកដោះគោ អាចធ្វើឱ្យមេរោគបាក់តេរីងាយលូតលាស់ បង្កជាផលប៉ះពាល់ច្រើនដល់ក្មេង)
  • សូមសម្អាត និងសម្លាប់មេរោគលើដបទឹកដោះគោក្រោយពេលប្រើដបទឹកដោះគោរួច

  • សូមរក្សាទុកកំប៉ុងទឹកដោះគោនៅកន្លែងដែលត្រជាក់ ស្ងួត និងមិនត្រូវកំដៅថ្ងៃ (ហាមដាក់នៅក្រៅផ្ទះ លើ ឡាន ឫ ម៉ូតូ -ល-)
  • ក្រោយពេលបើកប្រើកំប៉ុងទឹកដោះគោម្សៅរួច (powdered formula cans) សូមរក្សាទុកនៅកន្លែងត្រជាក់ ស្ងួត និងបិតគម្របបានត្រឹមត្រូវ
  • សូមកុំរក្សាទុកកំប៉ុងទឹកដោះគោម្សៅក្នុងទូរទឹកកក
  • កំប៉ុងទឹកដោះគោម្សៅដែលបើករួច អាចរក្សាទុកបាន ១ខែ (សូមកត់ចំណាំថ្ងៃបើកប្រើដំបូង)
  • សូមកុំប្រើរូបមន្តទឹកដោះគោម្សៅ ក្រោយពេលហួសកាលបរិច្ឆេតកំណត់។
LactimilNutriGoldKabritaBippiBippi Night