មិនខកចិត្តទេ បើស្រ្តីញ៉ាំចេកគ្រប់គ្រាន់ក្នុងពេលមានគក៌

មិនខកចិត្តទេ បើស្រ្តីញ៉ាំចេកគ្រប់គ្រាន់ក្នុងពេលមានគក៌

ចេកជាប្រភេទផ្លែឈើដែលងាយរកទិញ មានតម្លៃសមរម្យ តែពោរពេញទៅដោយសារជាតិចិញ្ចឹមជាច្រើនដូចជា អាស៊ីតហ្វូលិក ប៉ូតាស្យូម និងកាល់ស្យូម។ល។

1.សម្បូរជាតិអាស៊ីតហ្វូលិក (Vitamin B9)

អំឡុងពេលមានផ្ទៃពោះ អាស៊ីតហ្វូលិកជំនួយដល់ការលូតលាស់ខួរក្បាល និងខួរឆ្អឹងខ្នងរបស់ទារកក្នុងផ្ទៃ។ លើសពីនេះវាក៏ជួយបញ្ចៀសទារកពីពិការភាពពីកំណើតលើផ្នែកបំពង់ប្រសាទ និងជួយម្ដាយពីការទប់ស្កាត់នូវការសម្រាលបុត្រមុនខែ។​ ផ្លែចេកជាប្រភពដ៏ចម្បងនៃការផ្ដល់នូវអាស៊ីតហ្វូលិកដល់ទារក និងម្ដាយផងដែរ។

2.ជាតិដែក

អំឡុងពេលមានគក៌ បរិមាណឈាមមានការកើនឡើងខ្ពស់សម្រាប់ជួយដល់ការទ្រទ្រង់ និងការលូតលាស់ទារកក្នុងផ្ទៃ និងជួយការពារម្ដាយពីជំងឺស្លេកស្លាំង។ ចេកជាជង្រុកនៃជាតិដែកដែលជួយដល់ការផលិតគ្រាប់ឈាម និងការរារាំងស្រ្តីពីជំងឺស្លេកស្លាំងក្នុងពេលមានគក៌។

3.វីតាមីនB6

បញ្ហាចាញ់កូន ឫ ចង់ក្អួតចង្អោរជាបញ្ហាដែលកើតមានឡើងស្ទើរតែគ្រប់ស្រ្តីមានគក៌ក្នុងអំឡុងពេលបីខែដំបូងនៃការផ្ទៃពោះ។ ចេកសម្បូរវីតាមីន B6 ដែលជួយកាត់បន្ថយអាការៈចាញ់កូន។

4.ជាតិសរសៃ

ជាតិសរសៃក្នុងផ្លែចេក គួបផ្សំនឹងជាតិប៉ូតាស្យូមជួយដល់ការរំលាយអាហារបានល្អ និងបញ្ចេញជាតិពុលក្នុងរាងកាយ ក៏ដូចជាកាត់បន្ថយការទល់លាមកក្នុងពេលមានគក៌។​

ញ៉ាំចេកក្រោយអាហាររួច ជួយដល់ចលនាពោះវៀនឱ្យដំណើរការបានល្អក្នុងការបញ្ចេញលាមកមកខាងក្រៅរាងកាយ។

5.វីតាមីនស៊ី

ចេកក៏សម្បូរទៅដោយវីតាមីនស៊ីដែលជាសារជាតិប្រឆាំងអុកស៊ីតកម្មដ៏ល្អប្រសើរ។ សារជាតិប្រឆាំងអុកស៊ីតកម្មជាប្រភេទសារជាតិដែលជួយការពាររាងកាយពីពពួករ៉ាឌីកាល់សេរី (រ៉ាឌីកាល់សេរីបំផ្លាញកោសិការាង្គកាយ និងអាចបង្កជំងឺមហារីក)។

លើសពីនេះ វីតាមីនស៊ីក៏ជួយការពារម្ដាយពីការឆ្លងមេរោគថែមទៀតផង។

6.ស្ករ

ជាតិស្ករផ្ដល់ថាមពលដល់រាងកាយដែលជួយឱ្យស្រ្តីឆ្អែតបានយូរ និងមានកម្លាំងគ្រប់គ្រាន់។

7.ប៉ូតាស្យូម

ផ្លែចេកជាប្រភពដែលផ្ដល់នូវជាតិប៉ូតាស្យូមដ៏ល្អ។ ជាតិប៉ូតាស្យូម ជួយគ្រប់គ្រងកម្រិតសម្ពាធឈាម និងបញ្ចេញជាតិសូដ្យូមពីរាងកាយ (សូដ្យូមច្រើនអាចបង្កឱ្យស្រ្តីមានផ្ទៃពោះលើសសម្ពាធឈាម)។

8.កាត់បន្ថយស្រ្តេសតាមបែបធម្មជាតិ

មានអារម្មណ៍តានតឹង និងកើតទុក្ខខុសពីធម្មតា ជារឿងដែលងាយកើតមានឡើងក្នុងអំឡុងពេលមានគក៌។ ញ៉ាំចេកជួយកាត់បន្ថយអ្នកពីវិបត្តិស្រ្ដេស និងជំងឺថប់អារម្មណ៍។

ទោះបីចេកផ្ដល់នូវជីវជាតិដ៏សម្បូរបែប តែស្រ្តីគួរទទួលទានក្នុងកម្រិតសមរម្យត្រឹម១ ទៅ ២ផ្លែក្នុងមួយថ្ងៃ។

LactimilNutriGoldKabritaBippiBippi Night