ទារកអាយុ២ខែមានការលូតលាស់លើអ្វីខ្លះ?
ការធំធាត់ពីមួយដំណាក់កាលទៅមួយដំណាក់កាល ប្រកបដោយសុខភាពល្អ ជាសេចក្ដីសុខយ៉ាងធំធេងរបស់លោកប៉ាអ្នកម៉ាក់។ ក្នុងវ័យ២ខែនេះ អ្នកអាចឃើញទារកមានការលូតលាស់លើផ្នែកផ្សេងៗ ដូចជា៖
ជំនាញផ្នែកចលនា
- ក និងក្បាលទារករឹងជាងមុន
- មានចលនាច្រើន៖ ទារកអាចកន្រ្តាក់ដៃជើងបានល្អជាងមុន
- ដៃ៖ ចេះក្ដាប់ ឫ លារដៃ ឫ អាចបក់ដៃហៅអ្នក
- ហៀរទឹកមាត់ជាងមុន៖ វ័យ២ខែនេះ ជាវ័យដែលក្រពេញទឹកមាត់ទារកចាប់ផ្ដើមដំណើរការ ដែលអាចធ្វើឱ្យទារកហូរទឹកមាត់ច្រើន
ការលូតលាស់លើផ្នែកញាណ
- ស្ដាប់បានប្រសើរជាងមុន
- មើលឃើញជាងមុន
- ងាករកអ្វីមួយដែលប៉ះរាងកាយគេ
- មានការលូតលាស់លើញាណនៃការប៉ះ
ការលូតលាស់លើផ្នែកបញ្ញាស្មារតី
- ចាប់ផ្ដើមចេះញញឹម
- ស្គាល់មុខបានប្រសើរជាងមុន
- ចេះបង្ហាញអារម្មណ៍ធុញទ្រាន់
ការលូតលាស់លើផ្នែកភាសា
- សម្លេងស្រែករាងច្បាស់ជាងមុន
- អ្នកអាចបង្រៀនគេ ជាមួយពាក្យ ប៉ាៗ ម៉ាក់ៗ ម៉ាៗជាដើម
- ព្យាយាមនិយាយទៅកាន់ទារកនូវពាក្យមួយៗ និងយឺតៗ
- ព្យាយាមធ្វើត្រាប់តាមទឹកមុខរបស់ទារក និងញញឹមដាក់គេ ដែលជួយឱ្យការទំនាក់ទំនងរបស់ទារកកាន់តែល្អប្រសើរជាងមុន
អ្វីដែលអាណាព្យាបាលគួរព្រួយបារម្ភ
- ទារកមិនអាចយកដាក់ដៃមាត់
- ទារកមិនប្រតិកម្មលើសម្លេងលឺៗ ឫ សម្លេងរំខាន
- ទារកមិនចេះផ្ដោតកែវភ្នែកលើអ្វីមួយ
- ទារកមិនញញឹមដាក់នរណាម្នាក់ ឫ អ្នកដែលគេស្គាល់
ទារកមិនចេះងើយ ក ពេលគេងផ្កាប់។
ប្រភព៖




