ចង់ឆាប់មានបុត្រ ប៉ាៗក៏ត្រូវចូលរួមចំណែកថែទាំសុខភាពដែរ!

ចង់ឆាប់មានបុត្រ ប៉ាៗក៏ត្រូវចូលរួមចំណែកថែទាំសុខភាពដែរ!

សុខភាព និងអាយុរបស់បុរសក៏អាចជះឥទ្ធិពល​ដល់អត្រានៃការមានផ្ទៃពោះ ក៏ដូចជាសុខភាពរបស់ទារកក្នុងពេលអនាគតដែរ។

ខាងក្រោមនេះ ជាគន្លឹះងាយៗជួយឱ្យបុរសមានសុខភាពល្អ និងឆាប់មានបុត្រ៖

  • រក្សាគីឡូក្នុងកម្រិតស្ដង់ដា ព្រោះការលើសទម្ងន់អាចធ្វើឱ្យមេជីវិតឈ្មោលមានសុខភាពខ្សោយដែលធ្វើឱ្យពិបាកមានកូន
  • បញ្ឈប់ការជក់បារី
  • កាត់បន្ថយ ឫ បញ្ឈប់ការសេពគ្រឿងស្រវឹង
  • បញ្ចៀសការប៉ះពាល់ជាមួយសារធាតុគីមី
  • ឆាប់យកកូននៅមុនអាយុ៤០
  • បញ្ចៀសការងូតទឹកក្ដៅឧណ្ហៗ ឫ ការ Spa យ៉ាងហោចណាស់៣ខែមុនមានកូន
  • ហាមយកកុំព្យូទ័រដាក់លើភ្លៅ
  • ស្លៀកខោក្នុងរលុងៗ
  • ឆែកមើលជំងឺប្រចាំកាយដូចជា ជំងឺលើប្រព័ន្ធបន្តពូជ ដែលអាចធ្វើឱ្យបុរសអារ
  • ការឆែកជំងឺលើប្រព័ន្ធបន្តពូជអាចជួយកាត់បន្ថយការចម្លងមេរោគដល់ដៃគូរ និងកូនរបស់អ្នក
  • បញ្ចៀសឱសថមួយចំនួនដូចជាពពួក Steoroids ។

បុរសអាចផលិតមេជីវិតឈ្មោលដល់អាយុ៧០ប្លាយ តែគុណភាពមេជីវិតអាចចុះខ្សោយនៅពេលអាយុកាន់តែកើន។ បុរសអាយុលើសពី៤០ឡើង អាចមានមេជីវិតដែលមានសុខភាពល្អតិចជាងអ្នកដែលមានអាយុក្មេងៗ។ ប្រសិនជាបុរសអាយុលើសពី៤៥ឆ្នាំឡើង ដៃគូអ្នកអាចនឹងប្រើពេលយូរក្នុងការមានគក៌ ហើយស្រ្តីអាចងាយប្រឈមនឹងការរលូតកូន។

លោកប៉ាដែលមានវ័យចំណាស់ ក្នុងករណីកម្រអាចធ្វើឱ្យកូនប្រឈមនឹងជំងឺអូទីហ្ស៊ឹម ឫ បញ្ហាផ្លូវចិត្តដូចជា ជំងឺ schizophrenia បើធៀបនឹងលោកប៉ាដែលមានវ័យក្មេង។

LactimilNutriGoldKabritaBippiBippi Night