នេះឫ ជាមូលហេតុដែលអ្នកជំនាញបន្ថែមប្រេងបន្លែចូលក្នុងម្សៅទឹកដោះគោ

នេះឫ ជាមូលហេតុដែលអ្នកជំនាញបន្ថែមប្រេងបន្លែចូលក្នុងម្សៅទឹកដោះគោ

អាណាព្យាបាលដែលមានកូនតូច ភាគច្រើនតែងតែព្រួយបារម្ភលើការជ្រើសរើសអាហារមិនត្រឹមត្រូវដល់កូនៗពួកគាត់។ ដើម្បីកាត់បន្ថយបញ្ហានេះ គាត់តែងតែព្យាយាមឆែកលើប្រភពអាហារ និងជីវជាតិក្នុងអាហាររបស់កូនៗគាត់។ ក្នុងនោះដែរ អាណាព្យាបាលអាចចាប់អារម្មណ៍ឃើញប្រេងបន្លែក្នុងម្សៅទឹកដោះគោ។

ចុះគេដាក់ប្រេងបន្លែក្នុងម្សៅទឹកដោះគោដើម្បីអ្វី? ហើយវាមានអត្ថប្រយោជន៍ដល់សុខភាពកុមារដែរឫទេ?

គេ បន្ថែមជាតិប្រេងបន្លែ (vegetable oils) ក្នុងម្សៅទឹកដោះគោ ដើម្បីផ្ដល់នូវថាមពលសម្រាប់ការលូតលាស់រូបរាងកាយ ប្រព័ន្ធប្រសាទ និងខួរក្បាលរបស់កុមារ។ កុមារត្រូវការថាមពល និងជីវជាតិដទៃទៀតជារៀងរាល់ថ្ងៃដើម្បីជំនួយដល់ការអភិវឌ្ឍរាងកាយ។ ទារកដែលមានសុខភាពល្អត្រូវការថាមពលប្រមាណជា 40-60 kcal/kg/ថ្ងៃសម្រាប់ដំណើរមុខងារក្នុងសរីរាង្គកាយ និងការលូតលាស់ផ្សេងៗ។ នេះមានន័យថាទារកទម្ងន់ ៤គីឡូជាងត្រូវការថាមពលប្រមាណ 180-270 កាល់ឡូរីប្រចាំថ្ងៃ។ កុមារកាន់តែធំធាត់ទៅ តម្រូវការថាមពលកាន់តែកើនឡើងជាបន្តបន្ទាប់។

ប្រភេទប្រេងបន្លែដែលគេបន្ថែមចូលក្នុងម្សៅទឹកដោះគោ

  • ប្រេងសណ្ដែកសៀង (Soy)
  • ប្រេងដូង (Coconut oil)
  • ប្រេង High Oleic Safflower
  • ប្រេង Sunflower
  • ប្រេង Canola
  • ប្រេងដូងប្រេង (Palm oil)។

 

ការសិក្សាថ្មីៗបានបង្ហាញឱ្យឃើញថា ជាតិប្រេងដូងប្រេងក្នុងម្សៅទឹកដោះគោ អាចធ្វើ​ឱ្យកុមារមានលាមករឹង ពិបាកបត់ជើង ពិសេសធ្វើឱ្យរាងកាយកុមារពិបាកចាប់យកជាតិកាល់ស្យូម និងជាតិអាស៊ីតខ្លាញ់ DHA ក្នុងការអភិវឌ្ឍរូបរាងកាយ។

ម្សៅទឹកដោះគោ NutriGold ពុំមានបន្ថែមសារជាតិប្រេងដូងប្រេង ដែលជួយឱ្យក្មេងបត់ជើងស្រួល និងជួយឱ្យរាងកាយកុមារអាចស្រូបយកជាតិDHA និងជាតិកាល់ស្យូមបានល្អ។

LactimilNutriGoldKabritaBippiBippi Night