គន្លឹះទាំងនេះ ជួយកាត់បន្ថយការឈឺសុដន់របស់ម៉ាក់ៗក្រោយសម្រាលកូនរួច
ក្រោយសម្រាលកូនរួច នៅពេលម្ដាយមិនបានបំបៅដោះកូនទាន់ពេល ឫ ជ្រើសរើសការចិញ្ចឹមកូនដោយទឹកដោះផ្សេងៗ វាអាចធ្វើឱ្យសុដន់ម្ដាយឡើងចាល់ទឹកដោះ ហៀរទឹកដោះ ឡើងធំ និងធ្ងន់ជាងមុន។ ទឹកដោះដែលពេញណែនក្នុងសុដន់ម្ដាយ អាចបង្កឱ្យស្រ្តីប្រឈមនឹង៖
- ការស្ទះទឹកដោះ (លៀសដោះ)
- ក្ដៅស្រៀវស្រាញ
- ហើម
- និងធ្វើឱ្យម្ដាយឈឺចុកចាប់ខ្លាំង
ក្នុងករណីដែលស្រ្តីជួបប្រទះនឹងវិបត្តិទាំងនេះ អ្នកអាចកាត់បន្ថយអាការៈតាមរយៈ ៖
- ច្របាច់ទឹកដោះចេញមកខាងក្រៅ (បូមដោយដៃ ឫ ម៉ាស៊ីន)
- ស្អំជាមួយរបស់ត្រជាក់ (ដុំទឹកកក ដុំជែលត្រជាក់ ឫ បន្លែដែលដាក់ក្លាសេត្រជាក់)
- ញ៉ាំថ្នាំបំបាត់ការឈឺចាប់ដែលណែនាំដោយគ្រូពេទ្យ
ប្រសិនជាអាការៈខាងលើមិនបានធូរស្បើយ ឫ ស្រ្តីចាប់ផ្ដើមវិវត្តន៍រោគសញ្ញាផ្សេងៗដូចជាគ្រុនផ្ដាសាយ ក្ដៅខ្លួន ឈឺកាន់តែខ្លាំង សុដន់ឡើងក្រហម សូមប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់។
Ref: Formula feeding your baby, Region of Waterloo, Public Health and Emergency Services




