គុណប្រយោជន៍នៃទឹកដូងសម្រាប់ទារកនិងកុមារ

គុណប្រយោជន៍នៃទឹកដូងសម្រាប់ទារកនិងកុមារ

ពិតណាស់! ទារកតូចៗអាចចាប់ផ្ដើមញ៉ាំទឹកដូងបាននៅអាយុចន្លោះពី ៦ ទៅ ៨ ខែឡើងទៅ។ ទឹកដូងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ទារក និងកុមារ៖

  • បំពេញជាតិទឹកដល់រាងកាយ
  • ជួយព្យាបាលតាមបែបធម្មជាតិលើជំងឺគ្រុនផ្ដាសាយធំ ផ្ដាសាយធម្មតា និងបញ្ចុះកម្ដៅរាងកាយ (ករណីក្ដៅខ្លួន)
  • ជួយព្យាបាលជំងឺក្រពះពោះវៀន
  • ជួយបង្ការការក្អួត ពិបាករំលាយអាហារ និងការរាក
  • ជួយព្យាបាលការទល់លាមក ហើមពោះ និងដំបៅក្រពះ
  • ជួយកម្ចាត់មេរោគក្នុងពោះវៀន និងការពារការបាត់បង់ជាតិទឹកក្នុងរាងកាយ (បំពេញជាតិទឹកករណីក្មេងរាករូស)
  • ផ្ដល់នូវ lauric acid ដែលជាសារជាតិជួយប្រឆាំងមេរោគឆ្លង និងជំងឺផ្សេងៗ
  • ជាប្រភពនៃជាតិសរសៃ និងអេឡិចត្រូលីត្រ
  • ជួយសម្អាត និងព្យាបាលរលាកផ្លូវនោម និងរំលាយគ្រួសក្នុងតម្រងនោម
  • ជួយកាត់បន្ថយភាពល្ហិតល្ហៃ
  • ជួយបណ្ដេញសត្វល្អិតក្នុងពោះវៀន
  • ជម្រុញមេតាប៉ូលីស(ការបម្លែងនានាក្នុងរាងកាយ) ។

ទឹកដូងល្អចំពោះសុខភាពទារកដែរទេ?

ទឹកដូងផ្ទុកនូវជាតិ monolaurin ដែលជួយជម្រុញប្រព័ន្ធការពាររាងកាយប្រឆាំងនឹងជំងឺផ្សេងៗ និងជួយការពារទារកពីជំងឺផ្ដាសាយ និងគ្រុនផ្ដាសាយធំថែមទៀតផង។

សារជាតិចិញ្ចឹមមានក្នុងទឹកដូង

 

សារជាតិចិញ្ចឹម បរិមាណក្នុងទឹកដូង១០០ក្រាម (១ខាំ)
  ថាមពល (Energy)   19 kcal
 ខ្លាញ់សរុប Total Fat   0.2 g
  Sodium   105 mg
  ខ្លាញ់ Cholesterol   0 mg
  Potassium   250 mg
  ជាតិស្ករសរុប (Total Carbohydrate)   3.7 g
  Protein   0.7 g
  Calcium   2 %
 ជាតិដែក(Iron)   1 %
  Magnesium   6 %
  Vitamin C   4 %

បរិមាណប៉ុណ្ណាគួរផ្ដល់ដល់ទារក?

សូមចាប់ផ្ដើមផ្ដល់ដល់ទារកពីបរិមាណតិចទៅច្រើន។ ចាប់ផ្ដើមពីការផ្ដល់ក្នុងបរិមាណ ២ ទៅ ៣ស្លាបព្រាដំបូងចំពោះទារកអាយុចន្លោះពី៦ទៅ៨ខែ។ ចាប់ពីអាយុ៨ខែឡើងទៅអាណាព្យាបាលអាចផ្ដល់រហូតដល់១កែវ។ (បរិមាណក៏អាស្រ័យទៅតាមចំណង់ចំណូលចិត្ត និងតម្រូវការរបស់ទារកដែរ)។

LactimilNutriGoldKabritaBippiBippi Night