ទឹកដោះម្ដាយសម្បូរអាហារូបត្ថម្ភទាំងនេះហើយ ទើបគ្រូពេទ្យតែងតែលើកទឹកចិត្តឱ្យម្ដាយបំបៅដោះកូន
ជីវជាតិមានក្នុងទឹកម្ដាយ ទឹកដោះម្ដាយផ្ដល់នូវជីវជាតិជាច្រើនប្រភេទដល់ទារក និងកុមារ។ ក្នុងទឹកដោះម្ដាយសម្បូរទៅដោយជាតិខ្លាញ់ ស្ករ ប្រូតេអុីន វីតាមីន រ៉ែ និងជាតិទឹក។ សារៈសំខាន់នៃទឹកដោះម្ដាយគឺផ្ដល់នូវភាពងាយស្រួលដល់ក្រពះពោះវៀនទារកក្នុងការកិនរំលាយជីវជាតិទាំងនោះ។ ជាលទ្ធផលទារកដែលបៅទឹកដោះម្ដាយកម្រមានបញ្ហាទល់លាម...