កុំញ៉ាំអាហារទាំងនេះ ក្នុងអំឡុងពេលបំបៅកូនដោយទឹកដោះម្ដាយ

កុំញ៉ាំអាហារទាំងនេះ ក្នុងអំឡុងពេលបំបៅកូនដោយទឹកដោះម្ដាយ

ក្នុងពេលបំបៅកូនដោយទឹកដោះម្ដាយក៏មិនសូវខុសពីពេលពរពោះដែរ​ ស្រ្តីត្រូវប្រុងប្រយ័ត្នលើអាហារដែលអ្នកញ៉ាំចូលទៅព្រោះវាអាចបង្កគ្រោះថ្នាក់ដល់កូនអ្នកដោយមិនខ្លួន។

អាហារទាំងនោះមានដូចជា៖

  • គ្រឿងស្រវឹងៈ ស្រា ស្រាក្រឡុក ប៊ីយែរ និងគ្រឿងស្រវឹងដទៃទៀត អាចផ្ដល់នូវជាតិអាល់កុលចូលក្នុងរាងកាយទារកតាមរយៈទឹកដោះម្ដាយដែលប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងការលូតលាស់រាងកាយរបស់ទារក

  • ជាតិកាហ្វេអុីនៈ ជាតិកាហ្វេអុីនអាចចូលក្នុងរាងកាយទារកតាមរយៈទឹកដោះម្ដាយ ដែលវាអាចប៉ះពាល់ដល់ការលូតលាស់របស់ទារក។ ជាតិកាហ្វេអុីនអាចមានក្នុងតែ កាហ្វេ សូកូឡា​ ភេសជ្ជៈប៉ូវកម្លាំងនិង ឱសថមួយចំនួន

  • ត្រីឆ្លាម និងត្រីសមុទ្រមួយចំនួន៖ ត្រីទាំងនេះសម្បូរនូវជាតិពុលមួយប្រភេទគឺ បារត។ បារតអាចប៉ះពាល់ដល់ការលូតលាស់ខួរក្បាលទារក

  • ឱសថមួយចំនួន៖ ឱសថមួយចំនួនអាចមានសារជាតិប៉ះពាល់ដល់ការលូតលាស់របស់ទារក។ ដូចនេះមុននឹងប្រើប្រាស់ឱសថណាមួយ សូមសាកសួរ ឫ ពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន។
LactimilNutriGoldKabritaBippiBippi Night