កូនមានជំងឺសើរស្បែក តើគួរដោះស្រាយយ៉ាងដូចម្ដេចទៅ?

កូនមានជំងឺសើរស្បែក តើគួរដោះស្រាយយ៉ាងដូចម្ដេចទៅ?

ទារកតូចៗងាយប្រឈមនឹងជំងឺសើរស្បែកជាច្រើនប្រភេទ។ ដែលភាគច្រើន ជំងឺសើរស្បែកទាំងនោះងាយស្រួលក្នុងការព្យាបាល និងកម្របង្កឱ្យប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ លើកលែងតែក្នុងករណីមួយចំនួនដែលវាអាចបង្កឱ្យក្មេងប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ។

ប្រភេទនៃជំងឺសើរស្បែក៖

ជំងឺសើរស្បែកដែលឧស្សាហ៍ឃើញកើតមានញឹកញាប់លើទារកតូចៗ៖

  • មុនលើស្បែកមុខទារក
  • ក្រម៉រលើស្បែកក្បាល
  • រោលខោទឹកនោម (បង្កដោយជាតិសើម ឫ ជាតិិអាស៊ីតនៃទឹកនោម និងលាមកទារក)
  • រោលទឹកមាត់ (ទឹកមាត់រោលលើស្បែកជុំវិញមាត់ ឫ លើទ្រូង)
  • តាអក ភាគច្រើនកើតលើមុខ​ ផ្នែកខាងក្រោយនៃជង្គង់ និងលើដៃ
  • fifth disease ឫ រោលលើថ្ពាល់ (ជាផ្ទាំង និងដុំក្រហមៗលើថ្ពាល់ទារក) គួបផ្សំនឹងការឡើងកំដៅ អស់កម្លាំង និងឈឺបំពង់ក
  • ជំងឺលើដៃ ជើង និងមាត់
  • រោលដោយសារកំដៅ ភាគច្រើនកើតលើ ឃ្លៀក ក ទ្រូង ដៃ ដងខ្លួន និងជើងដែលបង្កដោយកំដៅខ្លាំងពេក
  • កន្ទាលត្រអាក
  • រលាកស្បែក និងឡើងជាពងទឹក
  • កន្ទួលរមាស់បង្កដោយមេរោគដូចជា ជំងឺកញ្រ្ជិល អុតស្វាយ អុតក្តាម និងស្អូច
  • ជ្រាំងអណ្តាត។

មូលហេតុដែលបង្កឱ្យមានជំងឺសើរស្បែកលើទារក

ទារកមានស្បែកក្មេងខ្ចី និងមានប្រព័ន្ធការពាររាងកាយទន់ខ្សោយ (កំពុងលូតលាស់)។ ស្បែករបស់ពួកគេ ងាយនឹងប្រតិកម្ម និងងាយឆ្លងមេរោគផ្សេងៗ។

មូលហេតុដែលបង្កឱ្យទារកប្រឈមនឹងជំងឺសើរស្បែក៖

  • កំដៅ
  • អាលែកហ្ស៊ី
  • កកិត
  • សើមដោយសារទឹកនោម ឫ លាមក
  • ជាតិគីមី
  • ក្លិន
  • ក្រណាត់។

សូម្បីតែលាមករបស់ពួកគេក៏អាចបង្កឱ្យមានការរលាកលើស្បែក និងកន្ទួលរមាស់ដែរ។ ការបង្កជំងឺដោយមេរោគវីរុស និងបាក់តេរី ក៏អាចធ្វើឱ្យក្មេងកន្ទួលរមាស់ដែរ។

អាស្រ័យលើមូលហេតុដែលបង្កឱ្យក្មេងមានជំងឺសើរស្បែក ផ្នែកនៃស្បែកដែលងាយប្រឈមនោះគឺ៖

  • មុខ ក ទ្រូង
  • ដៃ បាតដៃ
  • ជើង បាតជើង
  • គន្លាក់ស្បែកជាដើម។

ដំណោះស្រាយ

  • រោលដោយសារខោទឹកនោម
    • ឧស្សាហ៍ប្ដូរខោទឹកនោម
    • ជូតសម្អាតជាមួយក្រណាត់ ឫ ក្រដាសសើមដែលទន់ (បញ្ចៀសកន្សែងសើម​ ឫ សម្ភារៈដែលមានជាតិគីមី)
    • ប្រើគ្រីមដែលមានជាតិ zinc oxide លាបការពារការរោលលើស្បែក
    • កាត់បន្ថយអាហារដែលមានជាតិអាស៊ីត ដូចជា ក្រូចឆ្មារ និងប៉េងបោះ ក្នុងរបបអាហារក្មេង
    • លាងសម្អាតដៃមុននឹងធ្វើការប្ដូរខោទឹកនោម
  • រោលដោយសារតាអក
    • តាអកជាជំងឺសើរស្បែកដ៏ពេញនិយមមួយកើតលើក្មេងតូចៗ។​ ប្រសិនជាក្មេងមានប្រវត្តិគ្រួសារមានជំងឺតាអក ឫ ងាយប្រតិកម្ម ទារកអាចនឹងងាយប្រឈមនឹងបញ្ហាតាអកនេះ។
    • តាអកអាចបណ្ដាលមកពី អាលែកហ្ស៊ី ឫ ស្បែកមានប្រតិកម្មជាមួយអាហារ សាប៊ូបោកខោអាវ ក្រណាត់មួយចំនួន។ល។
    • ការព្យាបាលតាអករួមមាន៖
      • រក្សាស្បែកឱ្យមានអនាម័យ និងស្ងួត
      • លាបគ្រីម ឫ ឡេ សម្រាប់ព្យាបាលរោល (សាកសួរពេទ្យបន្ថែម)
      • ស្វែងរកមើលថាក្មេងអាលែកហ្ស៊ីជាមួយអ្វីឱ្យប្រាកដ និងជៀសវាងការបន្តប្រើលើក្មេង
      • ជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញ។
    • រោលដោយសារទឹកមាត់
      • រោលមុខ ឫ រោលដោយសារទឹកមាត់ ងាយនឹងកើតមានណាស់លើទារកតូចៗ ពិសេសការប្រើ៖
        • ក្បាលដោះជ័រ
        • ដុះធ្មេញ
        • ការជូតមុខទារកញឹកញាប់​
      • ដែលសុទ្ធសឹងជាកត្តាបង្កឱ្យក្មេងហៀរទឹកមាត់។
      • ដំណោះស្រាយ៖
        • ជូតថ្នមៗ និងកុំត្រដុសខ្លាំងលើស្បែកក្មេង ព្រោះវាងាយធ្វើឱ្យស្បែកមុខក្មេងស្ងួត
        • សម្អាតជាមួយទឹកក្ដៅអុណ្ឌៗ សូមកុំប្រើសាប៊ូលើស្បែកមុខក្មេង
        • បំពាក់កន្សែងលើកក្មេង ដើម្បីការពារការហូរទឹកមាត់សើមអាវក្មេង
        • សូមជូតសម្អាតមុខក្មេងថ្នមៗ
        • បញ្ចៀសឡេដែលមានបន្ថែមក្លិន​ លើមុខក្មេង
        • កាត់បន្ថយការផ្ដល់ក្បាលដោះជ័រឱ្យក្មេងជញ្ជក់។

ជំងឺសើរស្បែក ដូចជា មុនលើមុខទារក នឹងបាត់ទៅវិញដោយឯកឯងក្នុងប៉ុន្មានសប្ដាហ៍ឫខែក្រោយកើត។ សូមកុំប្រើប្រាស់ថ្នាំមុនរបស់មនុស្សពេញវ័យលើមុខក្មេង។

ក្រម៉រលើស្បែកក្បាលអាចព្យាបាលដោយការប្រើប្រេងលាបលើស្បែក ដូចជា ប្រេងដូង ដោយជូតថ្នមៗលើស្បែកក្បាលក្មេង រួចលាងសម្អាតចេញ។

កន្ទួលរមាស់ដែលបង្កដោយមេរោគ ដូចជា ជ្រាំងអណ្ដាត កញ្ជ្រិល អុតស្វាយ ស្អូច អាចជាដោយឯកឯង តែក្នុងករណីដែលប៉ាម៉ាក់មិនច្បាស់ពីរោគសញ្ញាសូមនាំទារកទៅជួបជាមួយគ្រូពេទ្យជំនាញ។

LactimilNutriGoldKabritaBippiBippi Night