ក្រោយសម្រាលហើយ ស្រ្តីមិនគួរមើលរំលងរឿងទាំងនេះឡើយ!

ក្រោយសម្រាលហើយ ស្រ្តីមិនគួរមើលរំលងរឿងទាំងនេះឡើយ!

ការមានផ្ទៃពោះធ្វើឱ្យរាងកាយស្រ្តីមានការប្រែប្រួលជាច្រើន ហើយវាអាចបន្តរហូតដល់ក្រោយសម្រាលរួច។

ខាងក្រោមនេះជាអ្វីដែលម៉ាក់ៗគួរតាមដាននៅក្រោយសម្រាលកូនតាមធម្មជាតិរួច៖

  • ឈឺប្រដាប់ភេទ

ប្រសិនជាស្រ្តីមានការដាច់រហែកទ្វារមាសក្នុងអំឡុងពេលសម្រាល របួសនេះអាចនឹងបន្តឈឺចាប់រហូតដល់ពីរទៅបីសប្ដាហ៍ក្រោយ។ បើការដាច់រហែកនោះខ្លាំង វាអាចនឹងត្រូវការពេលជាយូរជាងនេះ។ ដើម្បីកាត់បន្ថយការឈឺចាប់នេះ ស្រ្តីអាច៖

  • អង្គុយកល់ខ្នើយ ឫ ពូករាងជារង្វង់និងមានប្រហោងខាងក្នុង (padded ring)
  • ស្អំទឹកកក ឫ ដាក់បន្ទះ Hazel pad (សំលីជួយឱ្យរបួសឆាប់ជាសះស្បើយ) នៅលើសំឡីអនាម័យ និងតំបន់ទ្វារមាស និង/ឫ រន្ធគូថ
  • ក្រោយបត់ជើងតូចរួច អ្នកអាចប្រើដបដាក់ទឹក បាញ់លាងសម្អាតជាជាងការប្រើរ៉ូប៊ឺណេលាងសម្អាត (អាចធ្វើឱ្យឈឺចាប់ពឺតផ្សារ)
  • ប្រើឱសថបំបាត់ការឈឺចាប់ (ថ្នាំលាប ឫ ស្រ្ពេយ៍បាញ់ឱ្យស្ពឹក)
  • ករណីពិបាកបត់ជើង អ្នកអាចពិគ្រោះលើការប្រើប្រាស់ឱសថបន្ទន់លាមក

ករណីវានៅតែបន្តឈឺ ឫ ឈឺខ្លាំងជាងមុន​ សូមជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។

  • ធ្លាក់សលាយឈាម

ក្រោយសម្រាល ស្រ្តីមានការធ្លាក់សលាយឈាមប៉ុន្មានសប្ដាហ៍ដំបូង ហើយប៉ុន្មានថ្ងៃដំបូងវាអាចមានបរិមាណច្រើន។ ករណី ស្រ្តីហូរឈាមច្រើន មួយម៉ោងមិនទាន់ឈាមជោគសំឡីហើយអមជាមួយនឹងឈឺអាងត្រគៀក ក្ដៅ ឫ ឈឺចុកចាប់។

  • កន្រ្តាក់

ម្ដងម្កាលស្រ្តីអាចមានថាស្បូនកន្រ្តាក់ និងរលារក្នុងអំឡុងពេលប៉ុន្មានថ្ងៃដំបូងក្រោយសម្រាលដែលវាធ្វើឱ្យស្រ្តីឈឺស្រដៀងនឹងការមករដូវដែរ។ ការកន្រ្តាក់នេះជួយការពារការធ្លាក់ឈាមច្រើននៅក្រោយសម្រាល។ ហើយវាក៏ឧស្សាហ៍កើតលើស្រ្តីបំបៅទឹកដោះកូនដែរដោយសារការបញ្ចញនៃអរម៉ូន Oxytocin។

  • ឫសដូងបាត

ប្រសិនបើស្រ្តីឈឺចុកចាប់អំឡុងពេលបត់ជើងធំ និងមានអារម្មណ៍ថាហើមនៅតំបន់រន្ធគូថ ស្រ្តីអាចមានបញ្ហាឫសដូងបាត។ ដើម្បីកាត់បន្ថយការឈឺចុកចាប់នេះ៖

  • លាបគ្រីមឫសដូងបាត ឫ ប្រើថ្នាំសុលមានជាតិថ្នាំ hydrocortisone (ពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិនមុនប្រើ)
  • ប្រើសំឡីមានជាតិថ្នាំស្ពឹក
  • ត្រាំគូថក្នុងទឹកក្ដៅឧណ្ហៗចន្លោះពី ១០ ទៅ ១៥នាទី ២ ទៅ ៣ដងក្នុងមួយថ្ងៃ
  • ញ៉ាំអាហារសម្បូរជាតិសរសៃដូចជា បន្លែ ផ្លែឈើ និងធុញ្ញជាតិ
  • ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់។
  • ជ្រុះសក់ និងប្រែពណ៌ស្បែក

អំឡុងពេលមានផ្ទៃពោះ អរម៉ូនមានការកើនឡើងដែលធ្វើឱ្យស្រ្តីដុះសក់ច្រើន។​ តែនៅក្រោយសម្រាលរួច អំឡុង៣​ទៅ ៥ខែ ស្រ្តីអាចមានការជ្រុះសក់ច្រើនដោយអរម៉ូនមួយចំនួនក្នុងរាងកាយធ្លាក់មកធម្មតាវិញ។

ស្នាមសង្វារនៅក្រោយសម្រាលរួច មិនបាត់ទៅណាទេ​ដោយវាប្ដូរពីពណ៌ក្រហមចាស់ទៅជាសស្លេត។ ចំពោះស្នាមខ្មៅកើតមានក្នុងអំឡុងពេលមានផ្ទៃពោះ អាចចាប់ផ្ដើមរលប់ទៅវិញនៅក្រោយសម្រាលរួច។

LactimilNutriGoldKabritaBippiBippi Night