ចង់បានសុខភាពល្អក្រោយសម្រាលរួច ម៉ាក់ៗគួរធ្វើរឿងទាំងនេះ

ចង់បានសុខភាពល្អក្រោយសម្រាលរួច ម៉ាក់ៗគួរធ្វើរឿងទាំងនេះ

ការថែទាំសុខភាពក្រោយសម្រាលរួច សំដៅលើការថែទាំសុខភាពនៅរយៈពេល៦សប្ដាហ៍ក្រោយសម្រាលបុត្ររួច។

ក្នុងអំឡុងពេលសម្រាលរួច សូមម៉ាក់ៗព្យាយាម៖

  • សម្រាកឱ្យបានគ្រប់គ្រាន់៖ ស្រ្តីអាចនឹងអស់កម្លាំងច្រើនក្នុងអំឡុងពេលនេះ ពិសេសនៅពេលដែលទារកត្រូវការងើបបៅរៀងរាល់២ ទៅ ៣ម៉ោងម្ដង។ ដើម្បីប្រាកដថាស្រ្តីគេងបានគ្រប់គ្រាន់ សូមគេងរៀងរាល់ពេលដែលកូនអ្នកគេង។
  • ស្នើរសុំជំនួយ៖ កុំស្ទាក់ស្ទើរក្នុងការសុំជំនួយពីគ្រួសារ និងមិត្តភក្ដិក្នុងអំឡុងពេលនេះ។ រាងកាយអ្នកត្រូវការពេលក្នុងការជាសះស្បើយ ដែលវាក៏រួមចំណែកពីការគេង និងសម្រាកបានគ្រប់គ្រាន់ដែរ។ អ្នកអាចស្នើរសុំគ្រួសារ ឫ មិត្តភក្តិក្នុងការរៀបចំអាហារ ទិញសម្ភារៈ ឫ ជួយមើលថែទាំក្មេងៗក្នុងផ្ទះ។
  • ញ៉ាំអាហារដែលសម្បូរជីវជាតិ៖ ទំនៀមទម្លាប់មួយចំនួនតូចរបស់ប្រជាជនខ្មែរយើងគឺតមអាហារសំខាន់ៗមួយចំនួន នឹងជ្រើសរើសញ៉ាំអាហារហឹរ ឫ ការញ៉ាំអាហារដែលគ្មានជីវជាតិ ដោយពួកគាត់យល់ឃើញថាការញ៉ាំរបៀបនេះជួយឱ្យស្រ្តីឆាប់រឹងសរសៃ​ និងមិនងាយទាស់ក្រោយពេលសម្រាលរួច។ តែជំនឿនេះមិនមានការអះអាងពីអ្នកជំនាញថាត្រឹមត្រូវនោះទេ មួយវិញទៀតវាអាចប៉ះពាល់ដល់គុណភាពទឹកដោះម្ដាយ និងធ្វើឱ្យស្រ្តីប្រឈមនឹងកង្វះជីវជាតិចិញ្ចឹម។ សូមលើកទឹកចិត្តឱ្យស្រ្តីក្រោយសម្រាលកូនរួច ញ៉ាំអាហារទាំងបីក្រុមឱ្យបានគ្រប់គ្រាន់ ពិសេសពពួកធុញ្ញជាតិ បន្លែ ផ្លែឈើ និងជាតិប្រូតេអុីន។ ស្រ្តីក៏ត្រូវញ៉ាំទឹកយ៉ាងហោចណាស់២លីត្រក្នុងមួយថ្ងៃដែរ ដែលវាក៏ជំនួយដល់ការបង្កើនទឹកដោះរបស់ស្រ្តីក្នុងអំឡុងពេលបំបៅដោះកូនដែរ។
  • លំហាត់ប្រាណ៖ ស្រ្តីអាចធ្វើលំហាត់ប្រាណស្រាលៗដូចជាដើរជុំវិញផ្ទះ។ ការផ្លាស់ប្ដូរបរិយាកាសក៏ជួយឱ្យស្រ្តីស្រស់ស្រាយ និងមានកម្លាំងផងដែរ។
LactimilNutriGoldKabritaBippiBippi Night