ទារកអាយុ២ខែមានការលូតលាស់លើអ្វីខ្លះ?

ទារកអាយុ២ខែមានការលូតលាស់លើអ្វីខ្លះ?

ការធំធាត់ពីមួយដំណាក់កាលទៅមួយដំណាក់កាល ប្រកបដោយសុខភាពល្អ ជាសេចក្ដីសុខយ៉ាងធំធេងរបស់លោកប៉ាអ្នកម៉ាក់។ ក្នុងវ័យ២ខែនេះ អ្នកអាចឃើញទារកមានការលូតលាស់លើផ្នែកផ្សេងៗ ដូចជា៖

ជំនាញផ្នែកចលនា

  • ក និងក្បាលទារករឹងជាងមុន
  • មានចលនាច្រើន៖ ទារកអាចកន្រ្តាក់ដៃជើងបានល្អជាងមុន
  • ដៃ៖ ចេះក្ដាប់ ឫ លារដៃ ឫ អាចបក់ដៃហៅអ្នក
  • ហៀរទឹកមាត់ជាងមុន​៖ វ័យ២ខែនេះ ជាវ័យដែលក្រពេញទឹកមាត់ទារកចាប់ផ្ដើមដំណើរការ ដែលអាចធ្វើឱ្យទារកហូរទឹកមាត់ច្រើន

ការលូតលាស់លើផ្នែកញាណ

  • ស្ដាប់បានប្រសើរជាងមុន
  • មើលឃើញជាងមុន
  • ងាករកអ្វីមួយដែលប៉ះរាងកាយគេ
  • មានការលូតលាស់លើញាណនៃការប៉ះ

ការលូតលាស់លើផ្នែកបញ្ញាស្មារតី

  • ចាប់ផ្ដើមចេះញញឹម
  • ស្គាល់មុខបានប្រសើរជាងមុន
  • ចេះបង្ហាញអារម្មណ៍ធុញទ្រាន់

ការលូតលាស់លើផ្នែកភាសា

  • សម្លេងស្រែករាងច្បាស់ជាងមុន
  • អ្នកអាចបង្រៀនគេ ជាមួយពាក្យ ប៉ាៗ ម៉ាក់ៗ ម៉ាៗជាដើម
  • ព្យាយាមនិយាយទៅកាន់ទារកនូវពាក្យមួយៗ និងយឺតៗ
  • ព្យាយាមធ្វើត្រាប់តាមទឹកមុខរបស់ទារក និងញញឹមដាក់គេ ដែលជួយឱ្យការទំនាក់ទំនងរបស់ទារកកាន់តែល្អប្រសើរជាងមុន

អ្វីដែលអាណាព្យាបាលគួរព្រួយបារម្ភ

  • ទារកមិនអាចយកដាក់ដៃមាត់
  • ទារកមិនប្រតិកម្មលើសម្លេងលឺៗ ឫ សម្លេងរំខាន
  • ទារកមិនចេះផ្ដោតកែវភ្នែកលើអ្វីមួយ
  • ទារកមិនញញឹមដាក់នរណាម្នាក់ ឫ អ្នកដែលគេស្គាល់

ទារកមិនចេះងើយ ក ពេលគេងផ្កាប់។

LactimilNutriGoldKabritaBippiBippi Night