ទឹកដោះម្ដាយសម្បូរអាហារូបត្ថម្ភទាំងនេះហើយ ទើបគ្រូពេទ្យតែងតែលើកទឹកចិត្តឱ្យម្ដាយបំបៅដោះកូន
ជីវជាតិមានក្នុងទឹកម្ដាយ
ទឹកដោះម្ដាយផ្ដល់នូវជីវជាតិជាច្រើនប្រភេទដល់ទារក និងកុមារ។ ក្នុងទឹកដោះម្ដាយសម្បូរទៅដោយជាតិខ្លាញ់ ស្ករ ប្រូតេអុីន វីតាមីន រ៉ែ និងជាតិទឹក។ សារៈសំខាន់នៃទឹកដោះម្ដាយគឺផ្ដល់នូវភាពងាយស្រួលដល់ក្រពះពោះវៀនទារកក្នុងការកិនរំលាយជីវជាតិទាំងនោះ។ ជាលទ្ធផលទារកដែលបៅទឹកដោះម្ដាយកម្រមានបញ្ហាទល់លាមកណាស់។ ក្រៅពីនេះទឹកដោះម្ដាយក៏ផ្ដល់នូវ bioactive factors ដែលជួយឱ្យប្រព័ន្ធការពាររាងកាយទារកកាន់តែមានភាពរឹងមាំ ទប់ទល់នឹងជំងឺឆ្លងផ្សេងៗ។ ហើយពពួក bioactive ដទៃទៀតក៏ជួយដល់ការរំលាយអាហារ និងការបឺតស្រូបជីវជាតិ និងជួយដល់ការលូតលាស់របស់ទារក និងកុមារដែរ។
ខ្លាញ់
បរិមាណទឹកដោះម្ដាយ 100ml ផ្ដល់នូវជាតិខ្លាញ់ 3.5g ដែលផ្ដល់នូវថាមពលប្រមាណជាពាក់កណ្ដាលនៃទឹកដោះម្ដាយសរុប។ ជាតិខ្លាញ់ចេញតាមទឹកដោះ ដែលបរិមាណខ្លាញ់កាន់តែបញ្ចេញនៅពេលម្ដាយបំបៅបានកាន់តែយូរ។
ជាលទ្ធផល ទឹកដោះចុងគ្រា (hindmilk)ជាប្រភេទទឹកដោះដែលត្រូវបានបញ្ចេញនៅចុងគ្រានៃការបំបៅដែលមានន័យថាបំបៅយូរៗទៅទឹកដោះកាន់តែមានជាតិខ្លាញ់ច្រើនក្នុងទឹកដោះ និងមើលទៅខាប់ៗ។ ដែលខុសពីទឹកដោះដើមគ្រា ទឹកដោះដើមគ្រា (foremilk)ជាទឹកដោះដែលចេញអំឡុងបំបៅដំបូងៗដែលវាមិនសូវសម្បូរជាតិខ្លាញ់ និងមើលទៅដូចពណ៌សប្រផេះស្ដើង ហើយមានអាណាព្យាបាលមួយចំនួនយល់ច្រឡំថាទឹកដោះចេញដំបូងនេះគ្មានជីវជាតិ។
ខ្លាញ់ក្នុងទឹកដោះម្ដាយផ្ដល់នូវអាស៊ីតខ្លាញ់ប្រភេទ long chain polyunsaturated fatty acids (docosahexaenoic acid or DHA, and arachidonic acid or ARA) ដែលមានសារៈសំខាន់សម្រាប់ក្នុងការជួយដល់ការលូតលាស់ប្រព័ន្ធប្រសាទ ខួរក្បាល និងភ្នែក។
ស្ករ
ស្ករដែលសំខាន់ជាងគេក្នុងទឹកដោះម្ដាយនោះគឺ ស្ករឡាក់តូស។ ក្នុងទឹកដោះម្ដាយ១០០មីលីលីត្រផ្ដល់នូវស្ករឡាក់តូសរហូតដល់៧ក្រាមដែលច្រើនជាងទឹកដោះដទៃទៀត។ ស្ករប្រភេទនេះជាប្រភពថាមពលដ៏សំខាន់ដែលជួយដល់ការលូតលាស់របស់ទារក និងកុមារ។ រីឯស្ករមួយប្រភេទទៀតក្នុងទឹកដោះម្ដាយនោះគឺស្ករ oligosaccharides ដែលស្ករប្រភេទនេះមានសារៈសំខាន់ក្នុងការជួយប្រព័ន្ធការពាររាងកាយទប់ទល់នឹងមេរោគផ្សេងៗ។
ប្រូតេអុីន
ទឹកដោះម្ដាយផ្ដល់នូវប្រូតេអុីនក្នុងបរិមាណ និងគុណភាពខុសគ្នាពីប្រភពក្នុងទឹកដោះសត្វ។ ម្យ៉ាងទៀត វាផ្ដល់នូវអាស៊ីតអាមីណេ (amino acids) ក្នុងបរិមាណត្រឹមត្រូវដែលជួយឱ្យប្រព័ន្ធរំលាយអាហារក្មេងងាយស្រួលកិនបំបែក និងជួយដល់ការលូតលាស់បានល្អ។ បរិមាណប្រូតេអុីនក្នុងទឹកដោះម្ដាយគឺប្រមាណជា 0.9 g ក្នុង 100 ml ដែលបរិមាណនេះតិចជាងក្នុងទឹកដោះសត្វដទៃទៀត។ កាលណាប្រូតេអុីនកាន់តែច្រើនអាចធ្វើឱ្យប៉ះពាល់ដល់តម្រងនោមទារក។ ទឹកដោះម្ដាយផ្ដល់នូវប្រូតេអុីនប្រភេទកាសេអុីនក្នុងទម្រង់ខុសពីក្នុងទឹកដោះសត្វ ដែលវាផ្ដល់ភាពងាយស្រួលក្នុងការកិនរំលាយ និងមិនបង្កឱ្យទារកទល់លាមក។ ទឹកដោះម្ដាយសម្បូរនូវ alpha-lactalbumin ហើយក្នុងទឹកដោះសត្វសម្បូរនូវ beta-lactoglobulin ដែលក្មេងមួយចំនួនអាចអាលែកហ្សីនឹងប្រូតេអុីនប្រភេទនេះ (beta-lactoglobulin)។
វីតាមីន និងជាតិរ៉ែ
ទឹកដោះម្ដាយផ្ដល់នូវវីតាមីនក្នុងបរិមាណត្រឹមត្រូវដល់ទារក (លើកលែងម្ដាយខ្លួនឯងខ្វះវីតាមីន)។ ចំពោះវីតាមីនD អាណាព្យាបាលគួរដាក់ទារកហាលក្រោមពន្លឺព្រះអាទិត្យ (ពេលព្រឹកព្រលឹម)។
ជាតិរ៉ែដូចជាជាតិដែក និងជាតិស័ង្កសីក្នុងទឹកដោះម្ដាយមានក្នុងកម្រិតទាប តែរាងកាយទារកអាចបឺតស្រូបក្នុងកម្រិតខ្ពស់ ដែលវាអាចគ្រប់គ្រាន់ក្នុងរយៈពេល៦ខែដំបូង។
Anti-infective factors
ទឹកដោះម្ដាយផ្ដល់នូវជីវជាតិសំខាន់ៗដទៃទៀតដែលជួយដល់ការការពារទារកពីជំងឺឆ្លងផ្សេងៗដូចជា៖
- K immunoglobulin or secretory immunoglobulin A (sIgA)ដែលជួយពាសភ្នាសពោះវៀន និងការពារមេរោគឆ្លងចូលក្នុងកោសិការាងកាយ
- K white blood cells ទៅសម្លាប់ពពួក micro-organisms
- K whey proteins (lysozyme and lactoferrin) ទៅសម្លាប់ពពួក bacteria, viruses និង fungi
- K oligosacccharides ការពារមេរោគបាក់តេរីពីការតោងភ្ជាប់ទៅផ្ទៃនៃភ្នាសសើមក្នុងរាងកាយ។
Reference: Infant and young child feeding Model Chapter for textbooks for medical students and allied health professionals




