ផ្ដល់ល្ហុងទុំដល់កូនអ្នក ជួយសុខភាពក្មេងបានជាច្រើនយ៉ាង!

ផ្ដល់ល្ហុងទុំដល់កូនអ្នក ជួយសុខភាពក្មេងបានជាច្រើនយ៉ាង!

ល្ហុងទុំជាផ្លែឈើដែលមានរសជាតិផ្អែមឆ្ងាញ់ សាច់ទន់ និងសម្បូរទៅដោយជីវជាតិចម្រុះមុខ។

ទារកតូចៗអាចញ៉ាំផ្លែល្ហុងទុំបានទេ?

តាមវិទ្យាស្ថានចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិចបានបង្ហាញឱ្យដឹងថា ផ្លែល្ហុងទុំគឺមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ផ្ដល់ដល់ទារក និងកុមារ។ អាណាព្យាបាលអាចផ្ដល់នូវល្ហុងទុំដល់ទារកនៅវ័យ៧ខែទៅ៨ខែឡើង។

អត្ថប្រយោជន៍នៃផ្លែល្ហុងទុំសម្រាប់ទារក និងកុមារ

  • ជម្រុញប្រព័ន្ធការពាររាងកាយ៖
    • សម្បូរវីតាមីន A,B & C
    • ជម្រុញប្រព័ន្ធការពាររាងកាយ ការពារក្មេងពីជំងឺឆ្លងផ្សេងៗ
    • បង្កើនគុណភាពជីវិត
    • ផ្ដល់នូវ papain និង chymopapain ដែលមានតួនាទីប្រឆាំងមេរោគវីរុស មេរោគផ្សិត និងមេរោគបាក់តេរី
  • ជួយរំលាយអាហារ៖
    • ជាតិ papain ក្នុងល្ហុងទុំជួយដល់ការរំលាយអាហារ
    • សម្បូរជាតិទឹកនិងជាតិសរសៃដែលជួយឱ្យក្រពះពោះវៀនដំណើរការបានល្អ និងកាត់បន្ថយការទល់លាមក
  • ជួយឱ្យរបួសឆាប់ជាសះស្បើយD
    • សម្បូរវីតាមីន C និងអង់ស៊ីម proteolytic enzyme និងជាតិ papain
    • ដែលជួយឱ្យរបួសឆាប់ជាសះស្បើយ
  • ប្រឆាំងសត្វល្អិតក្នុងពោះវៀន
    • ជួយប្រឆាំងនឹងសត្វល្អិតក្នុងក្រពះពោះវៀន
  • ជួយជម្រុញមុខងារក្នុងរាងកាយ
    • សម្បូរនូវជាតិហ្វូឡាត
    • ជួយការលូតលាស់ និងការធំធាត់នានាក្នុងរាងកាយ
    • ជួយការលូតលាស់ខួរក្បាល
    • ការសំយោគ DNA-RNA
    • ការបម្លែងនានាក្នុងរាងកាយ(មេតាប៉ូលីស)
  • ជួយទ្រទ្រង់គំហើញភ្នែក
    • សម្បូរវីតាមីន A ជួយការលូតលាស់សុខភាពភ្នែក
  • ជួយសុខភាពរាងកាយ
    • សម្បូរជាតិ papain ប្រឆាំងអុកសុីតកម្ម (ការពារការខូចខាតកោសិកា​ និងការប្រឈមមហារីក)
    • សម្បូរជាតិ lipidic composition ជួយប្រឆាំងការរលាកក្នុងរាងកាយ
    • មានផ្ទុកជាតិ phosphorus និង potassium ដែលជួយដល់ការលូតលាស់ឆ្អឹង និងរាងកាយ។
LactimilNutriGoldKabritaBippiBippi Night