មូលហេតុទាំងនេះ អាចបង្កឱ្យស្រ្តីរាករូសក្នុងអំឡុងពេលមានផ្ទៃពោះ

មូលហេតុទាំងនេះ អាចបង្កឱ្យស្រ្តីរាករូសក្នុងអំឡុងពេលមានផ្ទៃពោះ

រាករូសក្នុងអំឡុងពេលមានផ្ទៃពោះអាចបង្កមកពីកត្តាជាច្រើនដូចជា៖

  • បម្រែបម្រួលរាងកាយ៖ ស្បូនកាន់តែរីកធំ ប៉ះលើប្រព័ន្ធរំលាយអាហារដែលអាចបង្កឱ្យចលនាពោះវៀនមានការប្រែប្រួលនឹងបង្កឱ្យមានការរាករូស ទល់លាមក ក្អួត និងចង្អោរជាដើម
  • របបអាហារ៖ អាហារសម្រាប់ស្រ្តីមានគក៌មួយចំនួនអាចផ្ដល់នូវជាតិសរសៃក្នុងបរិមាណច្រើនលើសលប់ ដែលអាចបង្កឱ្យស្រ្តីរាករូស
  • វីតាមីនសម្រាប់ស្រ្តីមានគក៌៖ វីតាមីន ឫ អាហារបំប៉នសម្រាប់ស្រ្តីមានគក៌មួយចំនួនអាចបង្កឱ្យស្រ្តីពិបាកបត់ជើងហើយមួយចំនួនទៀតអាចបង្កឱ្យស្រ្តីរាករូស។ ប្រសិនបើស្រ្តីសង្កេតឃើញអាហារបំប៉នទាំងនោះបង្កឱ្យមានការរាករូស សូមជួបពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានដំណោះស្រាយសមស្រប
  • បម្រែបម្រួលអរម៉ូន
  • ប្ដូររបបអាហារ
  • ពុលចំណី
  • ជំងឺ Crohn’s disease, celiac disease, or hyperthyroidism
  • ជំងឺបង្កដោយមេរោគវីរុស ឫ បាក់តេរី
  • ញ៉ាំថ្នាំដូចជាថ្នាំផ្សះ
  • ការធ្វើដំណើរទៅទីណាមួយ។

រោគសញ្ញា

  • បត់ជើងធំញឹកញាប់ខុសពីធម្មតា (លើសពី៣ដងក្នុង១ថ្ងៃ)
  • លាមករាវ ឫ សុទ្ធតែទឹក
  • ហើមពោះ
  • ចុកពោះ
  • រមួលពោះ។

សូមជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាបាលដ៏សមស្រប។

LactimilNutriGoldKabritaBippiBippi Night