វិបត្តិអាហារូបត្ថម្ភនៅតែជាក្ដីកង្វល់ធំរបស់ប៉ាម៉ាក់! ស្វែងយល់ទាំងអស់គ្នាពីផលវិបាកនៃកង្វះអាហារូបត្ថម្ភលើកុមារ

វិបត្តិអាហារូបត្ថម្ភនៅតែជាក្ដីកង្វល់ធំរបស់ប៉ាម៉ាក់! ស្វែងយល់ទាំងអស់គ្នាពីផលវិបាកនៃកង្វះអាហារូបត្ថម្ភលើកុមារ

ខាងក្រោមនេះជាវិបត្តិទាក់ទងនឹងអាហារូបត្ថម្ភលើកុមារ៖

  • វិបត្តិអាហារូបត្ថម្ភ

    • វិបត្តិអាហារូបត្ថម្ភសំដៅលើការទទួលបានអាហារូបត្ថម្ភច្រើនពេក ឫ តិចពេក។ ចំពោះទារកនិងកុមារដែលមានវិបត្តិអាហារូបត្ថម្ភអាចប្រឈមនឹងផលប៉ះពាល់ជាច្រើន ដូចជាបញ្ហាភ្នែក ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងបញ្ហាលើការយឺតយ៉ាវខ្លាំង (ទាបនិងតូច)
    • វិបត្តិអាហារូបត្ថម្ភមានរោគសញ្ញាដូចជា អស់កម្លាំង សក់ស្ងួត ស្បែកស្ងួត ងងឹតពេលយប់ សាច់ដុំរួមតូច មានជំងឺថប់អារម្មណ៍ ជំងឺបាក់ទឹកចិត្ត ក្រពេញទីរ៉ូអ៊ីតរីកធំ សីតុណ្ហភាពរាងកាយខុសធម្មតា(ឡើង ឫ ចុះជាងធម្មតា) របួសក្រជាសះស្បើយជាដើម។
  • ធាត់ខ្លាំង ឫ លើសទំងន់

    • កុមារធាត់ខ្លាំងប្រឈមនឹងបញ្ហាជាច្រើនក្នុងពេលអនាគត
    • នៅពេលក្មេងញ៉ាំលើសពីតម្រូវការរាងកាយ សារជាតិដែលលើសនោះ (ជាតិកាល់ឡូរី) នឹងស្ដុកទុកក្នុងកោសិកាសម្រាប់ប្រើប្រាស់នូវពេលក្រោយ។ តែក្នុងករណីដែលកុមារនៅតែបន្តញ៉ាំលើសជារៀងរាល់ថ្ងៃនោះ ជាលទ្ធផលបង្កឱ្យក្មេងមានបញ្ហាធាត់លើសទម្ងន់នេះឯង
    • ជំងឺធាត់ពីកុមារភាពបង្កជាក្ដីកង្វល់ដល់ជាតិសាសន៍ជាច្រើន ដែលវាធ្វើឱ្យក្មេងប្រឈមនឹងជំងឺរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺលើសសម្ពាធឈាម។ ពពួកអាហារកំប៉ុង ឫ អាហារដែលដាក់សារធាតុរក្សាទុកបានយូរ អាហារដែលសម្បូរស្ករឫខ្លាញ់មិនល្អ សុទ្ធតែងាយធ្វើឱ្យក្មេងធាត់ទាំងអស់។
  • អាលែកហ្ស៊ីនឹងអាហារផ្សេងៗ

    • អាលែកហ្ស៊ីចំណីអាហារ ជាការឆ្លើយតបខុសប្រក្រតីពីរាងកាយលើចំណីអាហារដែលបានញ៉ាំចូលទៅ
    • អាលែកហ្ស៊ីអាចធ្វើឱ្យក្មេងឡើង កន្ទាលត្រអាក ឡើងហើម ឡើងត្រអកស្បែក ចុកពោះ ពិបាកដកដង្ហើម សន្លប់ និងសម្ពាធឈាមធ្លាក់ចុះ ជាដើម
    • អាហារដែលងាយបង្កឱ្យក្មេងអាលែកហ្ស៊ី៖
      • ស៊ុត
      • អាហារស្រូវសាឡី
      • សណ្ដែកសៀង
      • ត្រី
      • ពពួកគ្រំ ងាវ (មានសម្បកពីក្រៅ)
      • សណ្ដែកដី
      • ទឹកដោះគោ ឫ ទឹកដោះពពែជាដើម។
LactimilNutriGoldKabritaBippiBippi Night