ស្រ្តីទើបសម្រាលរួច គួរញ៉ាំអ្វីខ្លះដើម្បីបំប៉នសុខភាពមកវិញ
ការញ៉ាំបានត្រឹមត្រូវនិងគ្រប់គ្រាន់នៅក្រោយសម្រាលរួច ជារឿងដែលម៉ាក់ៗមិនគួរមើលរំលង ពិសេសលើម៉ាក់ដែលបំបៅកូនដោយទឹកដោះម្ដាយ។
- ញ៉ាំអាហារចម្រុះមុខ៖ សូមព្យាយាមញ៉ាំអាហារចម្រុះមុខក្នុងបរិមាណគ្រប់គ្រាន់ និងត្រឹមត្រូវដូចជាពពួកបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ អាហារសម្បូរប្រូតេអុីន និងទឹកដោះគោជារៀងរាល់ថ្ងៃ
- ញ៉ាំទឹកឱ្យបានច្រើន៖ រាងកាយស្រ្តីត្រូវការជាតិទឹកប្រហែល ៦ ទៅ ១០កែវក្នុងមួយថ្ងៃ ពិសេសលើស្រ្តីបំបៅដោះកូនដែលវាជួយឱ្យស្រ្តីបញ្ចេញទឹកដោះបានច្រើន។ ស្រ្តីអាចញ៉ាំទឹក ទឹកដោះគោ និងទឹកផ្លែឈើស្រស់
- ញ៉ាំអាហារដែលសម្បូរប្រូតេអុីន ដូចជាទឹកដោះ ឈីស យ៉ាអ៊ួរ សាច់ ត្រី និងសណ្ដែក អាហារសម្បូរជាតិប្រូតេអុីនជួយឱ្យស្រ្តីឆាប់ជាសះស្បើយក្រោយសម្រាល ហើយវាក៏ជួយឱ្យរាងកាយស្រ្តីរឹងមាំ។ ប្រសិនអ្នកអាយុក្រោម១៨ ឫ ទំងន់ទាបជាងស្ដង់ដានៅអំឡុងពេលមានផ្ទៃពោះ សូមញ៉ាំអាហារដែលសម្បូរប្រូតេអុីនបន្ថែម
- ញ៉ាំបន្លែ និងផ្លែឈើ សូមព្យាយាមញ៉ាំបន្លែផ្លែឈើឱ្យបានពាក់កណ្ដាលចានជាប្រចាំថ្ងៃ។ បន្លែ និងផ្លែឈើសម្បូរវីតាមីន និងជាតិរ៉ែដែលជួយឱ្យរាងកាយមានសុខភាពល្អ។ ម្យ៉ាងទៀតវាផ្ដល់នូវជាតិសរសៃដែលជួយកាត់បន្ថយស្រ្តីពីវិបត្តិទល់លាមក។ សូមញ៉ាំបន្លែ និងផ្លែឈើណាដែលលាងសម្អាត និងចម្អិនបានត្រឹមត្រូវ

- សម្រកទំងន់តាមវិធីសាស្រ្តដែលមានសុវត្ថិភាព សូមកុំសម្រកទំងន់ខ្លាំងក្លាពេក នៅក្រោយសម្រាលរួចថ្មីៗ ដែលវាអាចប៉ះពាល់ដល់ការបញ្ចេញទឹកដោះ។ បញ្ចៀសការញ៉ាំថ្នាំសម្រកទំងន់ ដែលវាអាចប៉ះពាល់ដល់រាងកាយទារក (តាមរយៈទឹកដោះម្ដាយ)
- ញ៉ាំវីតាមីន ឫទឹកដោះគោម្សៅសម្រាប់ស្រ្តីបំបៅដោះកូន សូមបន្តញ៉ាំទឹកដោះគោ ឫ វីតាមីនសម្រាប់ស្រ្តីមានគក៌ និងស្រ្តីបំបៅដោះកូន ដែលវាជួយឱ្យទឹកដោះម្ដាយកាន់តែមានគុណភាពខ្ពស់ និងជួយឱ្យទារកលូតលាស់បានត្រឹមត្រូវ
- កាត់បន្ថយអាហារមិនល្អចំពោះសុខភាព៖ នំកញ្ចប់ ដំឡូងបំពង ប៊ឺរហ្គើរ ភីស្សា -ល- ។
ប្រភព៖




