ស្វែងយល់ពីវដ្ដរដូវស្រ្តី និងឱកាសក្នុងការមានផ្ទៃពោះ
-
វដ្ដរដូវរបស់ស្រ្តីពេញវ័យ
មេជីវិតញី ត្រូវបានបញ្ចេញចំនួនមួយពីក្រពេញអូវ៉ារីរបស់ស្រ្តីពេញវ័យជារៀងរាល់ខែ។ មានម្ដងម្កាល មេជីវិតញីអាចបញ្ចេញលើសពីមួយក្នុងខែណាមួយនៃវដ្ដរដូវស្រ្តី។ ក្នុងពេលតែមួយ ផ្ទៃនៃស្បូនចាប់ផ្ដើមឡើងក្រាស់ ហើយទឹករំអិលក្នុងមាត់ស្បូនចាប់ផ្ដើមឡើងស្ដើង ដែលវាជួយឱ្យមេជីវិតញីអាចហែលឆ្លងកាត់បានយ៉ាងងាយស្រួល។
មេជីវិតញីចាប់ផ្ដើមធ្វើដំណើរយឺតៗទៅកាន់បំពង់ដៃស្បូន។ ប្រសិនជាស្រ្តី និងដៃគូទើបរួមដំណេកហើយថ្មីៗ មេជីវិតញីនឹងបង្កកំណើតជាមួយមេជីវិតឈ្មោល។
ក្នុងករណីមានផ្ទៃពោះ ភ្នាសនៃស្បូនឡើងក្រាស់សម្រាប់ឱ្យស៊ុតញីដែលបង្កកំណើតរួចទៅតភ្ជាប់ជាមួយសាច់ស្បូន។
ក្នុងករណីដែលស៊ុតញីមិនត្រូវបានបង្កកំណើត វានឹងត្រូវបានបញ្ចេញចោលតាមឈាមរដូវ។
ឱកាសក្នុងការមានគក៌
ប្រសិនជាស្រ្តីនិងដៃគូរចង់បានកូន សូមរួមដំណេក្នុងថ្ងៃ ឫ អំឡុងពេលស្រ្តីបញ្ចេញមេជីវិតញី។ ការបញ្ចេញមេជីវិតញី គឺ១៤ថ្ងៃមុនថ្ងៃទី១នៃការមករដូវលើកក្រោយ។ វដ្ដរដូវជាទូទៅមានរយៈពេល២៨ថ្ងៃ តែវាអាចតិច ឫ លើសនេះអាស្រ័យទៅតាមសុខភាពស្រ្តី។ ដូចនេះក្នុងករណីដែលស្រ្តីមានវដ្ដរដូវ២៨ថ្ងៃ ស្រ្តីអាចនឹងបញ្ចេញមេជីវិតញីនៅថ្ងៃទី១៤ ហើយបើស្រ្តីមានវដ្ដរដូវ៣០ថ្ងៃ ការបញ្ចេញមេជីវិតនៅអំឡុងថ្ងៃទី១៦។
មេជីវិតញីអាចរស់នៅបាន១២ ទៅ ២៤ម៉ោងក្រោយបញ្ចេញរួច។ ដើម្បីអាចមានផ្ទៃពោះបាន គូស្វាមីគួររួមដំណេក២ទៅ៣ថ្ងៃអំឡុងពេលនេះ។




