អត្ថប្រយោជន៍នៃផ្លែទទឹមដែលអ្នកមិនធ្លាប់ដឹង

អត្ថប្រយោជន៍នៃផ្លែទទឹមដែលអ្នកមិនធ្លាប់ដឹង

ក្នុងកំឡុងពេលមានផ្ទៃពោះ ស្ត្រីត្រូវបានណែនាំអោយញ៉ាំផ្លែឈើជាច្រើនមុខដើម្បីអោយរាងកាយទទួលបានសារជាតិចិញ្ចឹមសម្រាប់ការលូតលាស់ទារកក្នុងផ្ទៃ។ ផ្លែឈើដែលត្រូវបានគេណែនាំជាពិសេសនោះ គឺផ្លែទទឹម។ ម៉ាក់ៗអាចញ៉ាំវាជារៀងរាល់ថ្ងៃក្នុងទម្រង់ជាប្រភេទផ្លែស្រស់ ឬច្របាច់យកទឹកក៏បាន។ តើវាមានអត្ថប្រយោជន៍អ្វីខ្លះ?

១ កាត់បន្ថយភាពស្លេកស្លាំង

ផ្លែទទឹមជាប្រភពដ៏ល្អនៃវីតាមីន C ។ វីតាមីននេះជួយអោយរាងកាយស្រូបយកជាតិដែកពីចំណីអាហារដែលយើងបានញ៉ាំ។ ហេតុនេះវាជួយកាត់បន្ថយបញ្ហាស្លេកស្លាំងដោយសារខ្វះជាតិដែកក្នុងកំឡុងពេលមានផ្ទៃពោះ។

២ ជួយដល់ប្រព័ន្ធរំលាយអាហារ

វាមានជាតិសរសៃខ្ពស់ដែលជួយកាត់បន្ថយបញ្ហាទល់លាមកចំពោះស្ត្រីមានផ្ទៃពោះបាន។  ផ្លែទទឹមមួយផ្លែ(២០០ក្រាម) ផ្ដល់ជាតិសរសៃរហូតដល់ទៅ ៧ក្រាមដែលជួយកាត់បន្ថយបញ្ហាទល់លាមករបស់ស្ត្រីបានល្អប្រសើរ។

៣ កាត់បន្ថយការរមួលក្រពើ

ជាតិប៉ូតាស្យូមនៅក្នុងផ្លែទទឹមអាចជួយកាត់បន្ថយបញ្ហារមួលក្រពើក្នុងកំឡុងពេលមានផ្ទៃពោះបាន។ ផ្លែទទឹមមួយផ្លែ(២០០ក្រាម) មានជាតិប៉ូតាស្យូមរហូតដល់ទៅ ៣៦%។

៤ ជួយអភិវឌ្ឍខួរក្បាលទារក

ផ្លែទទឹមមួយផ្លែមានជាតិហ្វូឡេត ១៦% ដែលចូលរួមចំនែកក្នុងការលូតលាស់ខួរក្បាលទារកដោយកាត់បន្ថយបញ្ហាដំពកឆ្អឹងខ្នង និងការលូតលាស់មិនប្រក្រតីនៃខួរក្បាល។ មិនតែប៉ុណ្ណោះ វាក៏ជួយការបន្ថយបញ្ហាទារកមាត់ឆែបផងដែរ។

ម៉ាក់ៗភាគច្រើន ក្នុងកំឡុងពេលមានផ្ទៃពោះស្ត្រីភាគច្រើនមានបញ្ហាស្បែកជាញឹកញាប់ដូចជាស្បែកស្រអាប់ បែកស្រកាជាដើម។ ការញ៉ាំផ្លែឈើជាប្រចាំគឺបានផ្ដល់នូវជាតិវីតាមីន និងជាតិរ៉ែដែលជួយអោយស្បែកស្ត្រីភ្លឺថ្លា។

LactimilNutriGoldKabritaBippiBippi Night