អ្វីទៅជាប្រព័ន្ធ Smart GRO របស់រូបមន្តទឹកដោះគោម្សៅ NutriGold ?

អ្វីទៅជាប្រព័ន្ធ Smart GRO របស់រូបមន្តទឹកដោះគោម្សៅ NutriGold ?

ប្រព័ន្ធ Smart GRO របស់រូបមន្តទឹកដោះគោម្សៅ NutriGold ផ្ដល់អ្វីខ្លះដល់កូនៗរបស់លោកប៉ាអ្នកម៉ាក់? ហេតុអ្វីគួរជ្រើសរើសឱ្យកូនៗជាទីស្រលាញ់របស់លោកប៉ាអ្នកម៉ាក់ញ៉ាំទឹកដោះគោ​ NutriGold ?

ប្រព័ន្ធ Smart GRO របស់រូបមន្តទឹកដោះគោម្សៅម៉ាក NutriGold ជារូបមន្តទឹកដោះគោម្សៅឈានមុខដែលផ្សំឡើងតាមរូបមន្តវិទ្យាសាស្ត្រដែលផ្ដល់នូវអាហារូបត្ថម្ភពេញលេញ សមតុល្យ និងមានគុណភាពខ្ពស់ដែលជួយឱ្យក្មេងៗលូតលាស់បានយ៉ាងល្អប្រសើរ ទាំងការអភិវឌ្ឍខួរក្បាល និងភ្នែក ប្រព័ន្ធការពាររាងកាយ ប្រព័ន្ធរំលាយអាហារ និងការលូតលាស់កាយសម្បទាផ្សេងៗ​ទៀត។ បច្ចុប្បន្ននេះ រូបមន្តទឹកដោះគោម្សៅ NutriGold ក៏បានធ្វើការអភិវឌ្ឍនូវរូបមន្ត Smart GRO ឱ្យកាន់តែល្អប្រសើរជាងមុន ដែលជួយដល់ការលូតលាស់សព្វសារពាង្គកាយលើកុមារ។

ពិសេស NutriGold សេរីថ្មី បានធ្វើការបន្ថែមនូវជាតិ DHA ៦ដងលើស NutriGold សេរីចាស់ដែលសមស្របតាមការណែនាំរបស់អ្នកជំនាញពិសេសអង្គការសុខភាពពិភពលោក និងបទបញ្ញត្តិរបស់សហគមអឺរ៉ុប។ NutriGold ក៏បានធ្វើការដកចេញនូវជាតិប្រេងដូង (Palm Oil Free) ព្រោះវាជួយទៅដល់ការស្រូបយកនូវជាតិ DHA and Calcium បានល្អ មានន័យថា រាងកាយក្មេងអាចប្រើប្រាស់សារជាតិទាំងពីរបានយ៉ាងល្អប្រសើរ ហើយវាក៏ជួយអោយលាមកទន់ថែមទៀតផង។

ក្រៅពីនេះប្រព័ន្ធ Smart GRO មាននូវសារជាតិសំខាន់ដូចជា៖

  • ជាតិលុយតេអុីន (Lutein) ជាជាតិ Carotenoid ជួយគាំទ្រដល់សុខភាពភ្នែកក្មេង
  • អាស៊ីតខ្លាញ់ DHA និង AA ដែលជួយគាំទ្រដល់ការអភិវឌ្ឍខួរក្បាល និងភ្នែក
  • ជាតិតូរីន (Taurine) និង កូលីន (Choline) ជួយគាំទ្រមុខងារប្រាជ្ញា និងការអភិវឌ្ឍខួរក្បាល
  • ជាតិ Prebiotics (FOS+GOS) ជំរុញការរីកលូតលាស់បាក់តេរីល្អៗដែលជួយរក្សាប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ
  • ជាតិនុយក្លេអូទីត (Nucleotides) ជាបណ្ដុំកសាងនៃ DNA និង RNA ដែលជួយគាំទ្រដល់ប្រព័ន្ធភាពស៊ាំអោយរឹងមាំ
  • ជាតិសេលេញ៉ូម (Selenium) ជាសារជាតិរ៉ែដែលជួយប្រឆាំងអុកស៊ីតកម្មអាក្រក់
  • ជាតិដែក (Iron) មានសារៈសំខាន់ជួយឱ្យសុខភាពខួរក្បាលល្អ និងការអភិវឌ្ឍប្រព័ន្ធប្រសាទរបស់ ក្មេង
  • ជាតិកាល់ស្យូម (Calcium) និងវីតាមីន D ជួយឱ្យឆ្អឹង និងធ្មេញលូតលាស់រឹងមាំ
  • គ្មានជាតិប្រេងដូង (Palm Oil Free) ជួយក្នុងការស្រូបយកជាតិអាស៊ីតខ្លាញ់ DHA និង Calcium បានល្អ និងជួយអោយលាមកទន់ថែមទៀតផង។
LactimilNutriGoldKabritaBippiBippi Night