គន្លឹះសំខាន់ៗ ក្នុងការថែទាំទារកអាយុក្រោមមួយឆ្នាំឱ្យបានត្រឹមត្រូវ !!!

គន្លឹះសំខាន់ៗ ក្នុងការថែទាំទារកអាយុក្រោមមួយឆ្នាំឱ្យបានត្រឹមត្រូវ !!!

វ័យក្រោមមួយឆ្នាំ ជាវ័យដែលទារកមានការប្រែប្រួលច្រើននឹកស្មានមិនដល់សម្រាប់អាណាព្យាបាលថ្មីថ្មោង។ ការយកចិត្តទុកដាក់ និងការផ្ដល់អាហារូបត្ថម្ភបានត្រឹមត្រូវ ជារឿងដ៏សំខាន់ដែលអាណាព្យាបាលមិនគួរមើលរំលង។ ខាងក្រោមនេះជាគន្លឹះក្នុងការថែទាំទារកអាយុក្រោមមួយឆ្នាំឱ្យបានត្រឹមត្រូវ៖

បំបៅកូននូវទឹកដោះដំបូង និងបន្តបំបៅទឹកដោះម្ដាយរហូតដល់ទារកអាយុ២ឆ្នាំ ឫ លើស

  • ផ្ដល់នូវអង់ទីគ័រដែលជួយដល់ការពង្រឹងប្រព័ន្ធការពាររាងកាយ និងការពារទារកពីជំងឺឆ្លងផ្សេងៗ
  • អភិវឌ្ឍខួរក្បាល និងបង្កើនភាពឆ្លាតវាងវៃ
  • បន្ថែមភាពជិតសិ្នទ្ធរវាងម្តាយនិងកូន តាមរយៈការប៉ះផ្ទាល់រវាងស្បែកម្ដាយ និងស្បែកទារក
  • ជួយឲ្យទារកឡើងទម្ងន់ត្រឹមត្រូវទៅតាមអាយុ
  • ការពារទារកពីការលើសទម្ងន់ជាដើម

ចាក់វ៉ាក់សាំងថ្នាក់ជាតិទាំង ១១មុខដល់ទារក និងកុមារ

  • ចាក់វ៉ាក់សាំងទាំង១១មុខបានគ្រប់ដូស និងត្រឹមត្រូវតាមការកំណត់របស់ក្រសួងសុខាភិបាលជួយការពារពួកគេពីពិការភាព និងជំងឺឆ្លងធ្ងន់ធ្ងរ

ទារកគេងបានគ្រប់គ្រាន់

  • សុខភាពរឹងមាំ មិនសូវឈឺ
  • ជួយដល់ការលូតលាស់បានល្អ
  • ឡើងទំងន់ លូតកម្ពស់ ជាងក្មេងដែលគេងបានតិច

រក្សាអនាម័យខ្ជាប់ខ្ជាន់

  • សម្អាតសម្ភារៈទារកឱ្យបានស្អាត និងមានអនាម័យជាប់ជានិច្ច
  • សម្អាតកន្លែងទារកគេង ខោអាវ ខ្នើយ​ កន្សែង សុដន់ម្ដាយ (ចំពោះទារកបៅទឹកដោះម្ដាយ)
  • លាងសម្អាតដបទឹកដោះគោ (ចំពោះក្មេងបៅទឹកដោះគោ)
  • ឧស្សាហ៍ប្តូរខោទឹកនោម
  • ជ្រើសរើសផលិតផលដែលណែនាំសម្រាប់ប្រើលើទារក
  • ជៀសវាងការប្រើផលិតផលសម្រាប់មនុស្សពេញវ័យមកប្រើលើក្មេងដែលអាចធ្វើឱ្យទារកងាយឈឺ និងមានជំងឺសើរស្បែក

ផ្ដល់អាហារបន្ថែមនៅវ័យ៦ខែឡើង

  • ផ្ដល់បបរខាប់គ្រប់គ្រឿង បបរកំប៉ុង ឫ បន្លែ ផ្លែឈើដែលបានស្ងោរ និងកិនម៉ត់ពីលើទឹកដោះម្ដាយ ឫ ទឹកដោះគោ

កាត់បន្ថយនាំទារកទៅកន្លែងដែលមានមនុស្សច្រើន ឫ កន្លែងដែលមិនស្អាត

  • ទារកតូចៗមានប្រព័ន្ធភាពស៊ាំមិនរឹងមាំដូចមនុស្សពេញវ័យឡើយ
  • ទារកងាយប្រឈមនឹងជំងឺឆ្លងមួយចំនួនដោយមិនដឹងខ្លួន
  • កាត់បន្ថយនាំទារកទៅកន្លែងដែលសំបូរមេរោគដូចជាមន្ទីរពេទ្យ ឫ កន្លែងដែលមានបណ្ដុំមនុស្សច្រើន។
LactimilNutriGoldKabritaBippiBippi Night