គោលការណ៍ណែនាំរក្សាទុកទឹកដោះម្ដាយ

គោលការណ៍ណែនាំរក្សាទុកទឹកដោះម្ដាយ

ទឹកដោះម្ដាយពិតជាមានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់របស់កូន។ ម្ដាយមួយចំនួនមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការបំបោះដោះកូនទេ។ ខ្លះទៀតគឺដោយសារតែទារកសម្រាលមិនគ្រប់ខែ កូនភ្លោះ និងទារកមានមាត់ឆែប។ ហេតុនេះត្រូវបូមទឹកដោះទុកសម្រាប់អោយកូនមឹម។ ការរក្សាទុកមិនបានល្អ គឺធ្វើអោយទារកចុកពោះ ហើមពោះ រាករួសជាដើម។ តើគួរទុកដាក់ទឹកដោះដូចម្ដេចទើបមានសុវត្ថិភាព?

ស្ត្រីដែលមិនមានពេលវេលាគ្រប់គ្រាន់ក៏នៅតែអាចផ្ដល់ទឹកដោះអោយកូនបៅបានដែរតាមរយៈការបូមទឹកដោះទុក។ ការបូមនេះអាចធ្វើតាមរយៈការច្របាច់ដោយដៃ ឬដោយម៉ាស៊ីន។ ដើម្បីអោយការរក្សាទុកទឹកដោះម្ដាយមានសុវត្ថិភាពស្ត្រីគួរតែអនុវត្តន៍តាមវិធីខាងក្រោម

មុនពេលបូម ឬច្របាច់ទឹកដោះ ស្ត្រីគួរតែ

១ លាងដៃអោយបានស្អាតជាមួយសាប៊ូ។ ប្រសិនជាអ្នកគ្មានសាប៊ូទេគឺអាចសម្លាប់មេរោគដៃរបស់អ្នកជាមួយអាល់កុលយ៉ាងតិច ៦០ដឺក្រេ

២ ស្ត្រីអាចច្របាច់ដោយដៃ ឬប្រើម៉ាស៊ីនសម្រាប់បូមទឹកដោះ

៣ ប្រសិនជាស្ត្រីប្រើម៉ាស៊ីនសម្រាប់បូមទឹកដោះ ស្ត្រីត្រូវប្រាកដថាវាស្អាត និងមានសុវត្ថិភាព

៤ ស្ត្រីគួររក្សាទុកទឹកដោះនៅក្នុងថង់ដែលបញ្ជាក់ថា សម្រាប់រក្សាទុកទឹកដោះម្ដាយ

ការរក្សាទុកទឹកដោះម្ដាយ

ទឹកដោះម្ដាយដែលបានបូម ឬច្របាច់រួច ទុកនៅសីតុណ្ហភាពបន្ទប់ធម្មតា (25អង្សារសេ) ទូទឹកកកផ្នែកមិនកក
(៤អង្សារសេ)
ទូទឹកកកខាងផ្នែកកក
(-១៨អង្សារសេ ឬត្រជាក់ជាងនេះ)
ទឹកដោះម្ដាយថ្មីៗ ៤ម៉ោង  ៤ថ្ងៃ ៦ ទៅ ១២ខែ
ទឹកដោះម្ដាយយកចេញពីទូផ្នែកកកទុកអោយរលាយ ១ ទៅ ២ម៉ោង ២៤ម៉ោង មិនអាចរក្សាទុក
ម្ដងទៀតបានទេ
ទឹកដោះម្ដាយដែលទារកបៅសល់ ទុកបាន ២ម៉ោងក្រោយទារកបៅសល់

គន្លឹះក្នុងការរក្សាទុក

  • កត់ថ្ងៃខែដែលច្របាច់ទឹកដោះអោយបានត្រឹមត្រូវ និងច្បាស់ៗ
  • មិនគួរទុកទឹកដោះដែលច្របាច់រួចនៅផ្នែកទ្វារទូទឹកកកទេ។ ការធ្វើបែបនេះគឺជួយការពារទឹកដោះពីការខូចគុណភាពដោយសារការប្រែប្រួលសីតុណ្ហភាពទូទឹកកកនៅពេលអ្នកបិត ឬបើកទ្វាទូ
  • ដើម្បីរក្សាគុណភាពរបស់ទឹកដោះម្ដាយ អ្នកគួរតែបង្កក ប្រសិនជាអ្នកមិនអាចប្រើក្នុងរយៈពេល ៤ថ្ងៃនោះទេ។
  • នៅពេលបង្កកទឹកដោះម្ដាយ៖ – ម៉ាក់ៗអាចច្រកក្នុងបរិមាណល្មមដែលអាអូនអាចមឹមម្ដងអស់គឺប្រមាណ ៦០    ទៅ ១២០មីលីលីត្រដោយសារជៀសវាងការមឹមសល់
  • មិនគួរច្រកពេញពេកទេ ព្រោះនៅពេលកកនោះទឹកដោះនឹងរីកមាឌ។ ហេតុនេះគួរទុកចន្លោះ ២.៥ សង់ទីម៉ែត្រពីគម្របលើរបស់ថងររក្សាទុកទឹកដោះម្ដាយ
  • ប្រសិនជាអ្នកត្រូវទៅធ្វើការហើយផ្ញើកូនជាមួយអ្នកមើលថែក្មេង អ្នកគួរតែសរសេឈ្មោះកូនរបស់អ្នកអោយបានច្បាស់នៅលើកំប៉ុងដែលស្តុកទឹកដោះម្ដាយ
  • ទឹកដោះម្ដាយអាចរក្សាទុកនៅក្នុងកាបូបរក្សាសីតុណ្ហភាព ២៤ នៅពេលអ្នកធ្វើដំណើរផ្លូវឆ្ងាយ។

ការរំលាយទឹកដោះម្តាយប្រកបដោយសុវត្ថិភាព

  • សូមចាំថា ដាក់មុន រំលាយមុន (first in, first out)។ គុណភាពនៃទឹកដោះម្តាយអាចថយចុះនៅពេលទុកកាន់តែយូរ។
  • មានវិធីជាច្រើនក្នុងការរំលាយទឹកដោះម្ដាយដែលកក
    • ទុកក្នុងទូទឹកកកផ្នែកមិនកកពេញមួយយប់
    • ត្រាំក្នុងធុងមួយដែលមានទឹកក្តៅឧណ្ឌ ៗ
    • បើកបង្ហូរទឹកក្ដៅឧណ្ឌ ៗពីរ៉ូប៊ីណេ(ក្បាលទុយយូមានភ្ជាប់ចរន្តទឹកក្ដៅ និងទឹកត្រជាក់)
  • មិនត្រូវរំលាយ ឬកម្ដៅទឹកដោះម្ដាយនៅក្នុង Microwave ទេព្រោះវាអាចបំផ្លាញសារជាតិចិញ្ចឹមដែលមានក្នុងទឹកដោះម្ដាយ និងធ្វើអោយក្ដៅពេកដែលបណ្ដាលអោយរលាកមាត់ទារក
  • ប្រសិនជាអ្នករំលាយនៅក្នុងទូទឹកកក គឺត្រូវតែអោយទារកមឹមអោយអស់ក្នុងរយៈពេល ២៤ម៉ោង។ ដោយរាប់ចាប់ពីពេលដែលទឹកដោះម្ដាយបានរលាយសព្វល្អ ពោលគឺមិនមែនរាប់ចាប់ពីពេលដែលអ្នកដកចេញពីទូទឹកកកមកអោយកូនមឹមទេ
  • នៅពេលដែលអ្នកយកទឹកដោះចេញក្រៅ(សីតុណ្ហភាពបន្ទប់) អ្នកគួរអោយកូនមឹមអោយអស់ក្នុងរយៈពេល ២ម៉ោង
  • មិនត្រូវដាក់បង្កកទឹកដោះម្ដាយដែលរំលាយហើយសាជាថ្មីនោះទេ។
LactimilNutriGoldKabritaBippiBippi Night