ដឹងក្បួនទាំងនេះអាចជួយឱ្យស្រ្តី មានផ្ទៃពោះលឿន និងទារកមានសុខភាពល្អ
ដើម្បីបង្កើនឱកាសក្នុងការមានផ្ទៃពោះ និងការមានផ្ទៃពោះប្រកបដោយសុខភាពល្អ ស្រ្តីនិងស្វាមីគួរ៖
- មានទម្លាប់ហាត់ប្រាណជាប្រចាំ ឧ. ការដើរ និងការរត់តិចៗ…
- បើធាត់ សូមសម្រកគីឡូមកត្រឹមទម្ងន់ស្ដង់ដា ហើយបើស្ទើរគីឡូសូមឡើងទម្ងន់មកត្រឹមកម្រិតស្ដង់ដា
- កាត់បន្ថយជាតិកាហ្វេអុីន (ជាតិកាហ្វេអុីនមានក្នុងកាហ្វេ ភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈកំប៉ុងជាដើម)
- កាត់បន្ថយការញ៉ាំសុរា (ប៊ីយៀរ ស្រា ស្រាក្រឡុក -ល-)
- បើជក់បារី សូមបញ្ឈប់ការជក់បារី និងបញ្ចៀសការនៅជិតផ្សែងបារី ឫ ផ្សែងពុលផ្សេងៗ
- ស្រ្តីត្រៀមយកបុត្រ គួរញ៉ាំទឹកដោះគោសម្រាប់ស្រ្តីមានផ្ទៃពោះដើម្បីទទួលបានជីវជាតិគ្រប់គ្រាន់ (ត្រៀមសម្រាប់ការមានផ្ទៃពោះ)
- បញ្ចៀសសកម្មភាព ឫ លក្ខខណ្ឌដែលធ្វើឱ្យអ្នកស្រ្តេស ឫ មានសម្ពាធលើផ្លូវចិត្ត។

យល់អំពីដំណើរនៃការធ្លាក់ស៊ុតរបស់នារី (Ovulation Period)
ដើម្បីបង្កើនឱកាសមានគក៌ គូរស្វាមីគួរស្វែងយល់ពីអំឡុងពេលនៃការធ្លាក់អូវុល ឫ ស៊ុតស្រ្តី។ ការដឹងអំពីការបញ្ចេញអូវុល ឫ ស៊ុតស្រ្តី ជួយឱ្យអ្នកឆាប់មានគក៌ (ដែលគូស្វាមីគួរធ្វើការរួមដំណេកនូវថ្ងៃធ្លាក់អូវុល ឫ ក្រោយធ្លាក់អូវុល)។
ស្រ្តីអាចដឹងពីការធ្លាក់អូវុលតាមរយៈការធ្វើតេស្ដអូវុល ឫ កម្មវិធីកំណត់អូវុលក្នុងទូរស័ព្ទ។




