តិចនិកជួយកាត់បន្ថយការលេង ឫ គប់អាហាររបស់ទារក និងកុមារ!

តិចនិកជួយកាត់បន្ថយការលេង ឫ គប់អាហាររបស់ទារក និងកុមារ!

ធម្មជាតិរបស់ទារក និងកុមារ គឺចង់ដឹង ចង់លឺ និងចង់ស្គាល់របស់ថ្មីៗ។ ពិតណាស់!ទោះអ្នកចង់ ឫ មិនចង់ អំឡុងពេលញ៉ាំអាហារ គេតែងចាប់កាន់ ឫ គប់អាហារដែលមានក្នុងដៃគេ។ អ្នកអាចកាត់បន្ថយការគប់ ឫ​ ការលេងអាហារតាមវិធីសាស្រ្តដូចខាងក្រោម៖

  • ចិតអាហារជារាងទ្រវែង ឫ ដុំៗរួចឱ្យគេកាន់ដោយដៃជាជាងការប្រើស្លាបព្រា ឫ ចង្កឹះសម្រាប់ក្មេង ដែលវាផ្ដល់ភាពងាយស្រួលក្នុងការចាប់កាន់
  • ប្រើចានដែលពិបាកដកចេញពីតុ ដែលវាជួយកាត់បន្ថយដល់ការរុញចានទម្លាក់ចោល
  • បញ្ចុកកូនផងឱ្យគេញ៉ាំដោយខ្លួនឯងផង។ បើបញ្ចុកក្មេងសុទ្ធអាចធ្វើឱ្យក្មេងធុញ និងបោះអាហារដែលកំពុងញ៉ាំចោល
  • ញ៉ាំអាហារជាមួយទារក និងកុមារ ដែលម៉ាក់ប៉ាអាចបង្ហាញពីរបៀបនៃការរក្សាឥរិយាបថ និងការញ៉ាំបានត្រឹមត្រូវនៅតុបាយ

  • រៀបចំតុបាយឱ្យហើយ សឹមដាក់គេឱ្យញ៉ាំ ឫ ដាក់គេឱ្យញ៉ាំពេលឃ្លាន (លើកអាហារចេញពេលគេញ៉ាំរួច)
  • បើកូនប៉ាម៉ាក់រាងធំដែរ ម៉ាក់ប៉ាអាចឱ្យគេជួយរៀបចំតុអាហារ ព្រោះវាជួយកាត់បន្ថយការបង្កភាពរញ៉េរញ៉ៃលើអ្វី ដែលគេបានរៀបចំ
  • សរសើរក្មេងនៅពេលដែលគេព្រមញ៉ាំអាហារដោយមិនធ្វើឱ្យមានការប្រលាក់ច្រើន (ឧ. កូនម៉ាក់ពូកែណាស់ញ៉ាំអត់ប្រលាក់ខោអាវ)
  • ព្យាយាមកុំស្ដីបន្ទោសក្មេង ដោយជំនួសដោយការនៅស្ងៀម និងរង់ចាំរហូតដល់គេញ៉ាំរួច (ការស្ដីបន្ទោសក្មេងភ្លាមៗ អាចធ្វើឱ្យគេមួរម៉ៅ រករឿងមិនចង់ញ៉ាំអាហារ)។
LactimilNutriGoldKabritaBippiBippi Night