ទារកអាយុ៣ខែមានការលូតលាស់លើអ្វីខ្លះ?
ដំណាក់កាលនៃការលូតលាស់របស់ទារកអាយុ៣ខែ
| ការលូតលាស់លើទារកអាយុ៣ខែ | ការលូតលាស់លើសពីការរំពឹងទុកនៅអាយុ៣ខែ |
| អាចងើយក្បាលដល់ 45° | អាចងើយក្បាលដល់ 90° |
| នៅស្ងៀមជិតមនុស្សចម្លែក | ខ្លាចពេលមានមនុស្សចម្លែកនៅជិត |
| អាចមើលឃើញវត្ថុនៅតែពីមុខគេ | អាចងាករកវត្ថុដែលនៅឆ្ងាយពីីីភ្នែកគេ |
| ទម្លាក់ជើងចុះពេលលើកបញ្ឈរ | ចេះទ្រទម្ងន់ខ្លួនពេលមាននរណាម្នាក់លើកពរ |
| ធ្វើត្រាប់តាមសកម្មភាពខ្លះៗរបស់អ្នកនៅជុំវិញខ្លួន | ធ្វើត្រាប់បានច្រើនតាមអ្នកនៅជុំវិញខ្លួនគេ |
| ចាប់វត្ថុអ្វីមួយដែលនៅជិតខ្លួនគេ | ព្យាយាមចាប់អ្វីមួយដែលនៅឆ្ងាយពីខ្លួនគេ |
| គ្រវីវត្ថុអ្វីមួយដែលនៅជិតគេ | គប់អ្វីមួយទៅគៀនក្រលៀត និងវ៉ៃលើអ្វីមួយ |
ការលូតលាស់លើផ្នែកបញ្ញាស្មារតី
- ចេះធ្វើត្រាប់តាមអ្នក
- សើចលឺៗ
- ចេះងាកក្បាល
- អាចចំណាំមុខពីចំងាយ។
ការលូតលាស់លើផ្នែករូបរាងកាយ
- អាចបែរ ឫ ងាកក្បាលរកអ្វីមួយ
- ងើយក្បាលបាន45°
- អាចទ្រទម្ងន់រាងកាយ
- មិនសូវគេងច្រើនដូចមុន។
ការលូតលាស់លើផ្លូវអារម្មណ៍
- ចេះស្រែក ឫ លេងជាមួយបងប្អូន
- សង្កេត ឫ មើលមិនដាក់ភ្នែកលើមនុស្សដែលគេមិនស្គាល់
- ចេះសើច
- ចេះញញឹមដាក់អ្នក។
ការលូតលាស់លើគំហើញ និងសោតវិញ្ញាណ
- ចំណាំមុខបានល្អជាងមុន
- ងាករកសម្លេងអ្វីមួយ
- មើលអ្វីមួយបានឆ្ងាយជាងមុន
ការលូតលាស់លើជំនាញទំនាក់ទំនង
- ចេះញញឹមដាក់អ្នកដែលគេឧស្សាហ៍ជួប
- ចេះធ្វើត្រាប់តាមអ្នក
- លែងសូវយំដូចមុន
- ស្រែក ឫ ហៅអ្នកច្រើនជាងមុន
អ្វីគួរព្រួយបារម្ភ
- មិនឆ្លើយតបនឹងសម្លេង និងសកម្មភាពណាមួយ
- មិនសូវបញ្ចេញសម្លេង
- ពិបាកក្នុងការងើយក្បាល
- មិនចេះចាប់ទាញ ឫ ចាប់កាន់អ្វីមួយ។
ក្នុងករណីសង្ស័យ សូមជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
ប្រភព៖




