បញ្ចៀសសារធាតុទាំងនេះ បើមិនចង់គ្រោះថ្នាក់ក្នុងពេលមានផ្ទៃពោះ និងក្រោយសម្រាល
ស្រ្តីដែលកំពុងមានគម្រោងចង់បានបុត្រ និងស្រ្តីដែលកំពុងមានផ្ទៃពោះគួរបញ្ចៀសនូវសារធាតុទាំងនេះ។ ការប្រឈមនឹងសារធាតុទាំងនេះយូរ អាចធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាចធ្វើឱ្យស្រ្តីពិបាកមានផ្ទៃពោះ។
ដូចនេះហើយ សូមស្រ្តី៖
- នៅឱ្យឆ្ងាយពីផ្សែងបារី និងផ្សែងពុលដទៃទៀត
- នៅឱ្យឆ្ងាយពីថ្នាំសម្លាប់មេរោគ
- បញ្ចៀសការញ៉ាំគ្រឿងស្រវឹង
- បញ្ចៀស និងកាត់បន្ថយថ្នាំសម្លាប់មេរោគលើបន្លែ និងផ្លែឈើ

- ដោះស្បែកជើងមុនពេលចូលផ្ទះ ដើម្បីការពារការឆ្លងសំណរពីដីចូលក្នុងផ្ទះ
- បញ្ចៀសការប្រើថ្នាំលាងសម្អាតផ្ទះ (ទឹកអូសាវែល ទឹកលាងបង្គន់…)
- ពាក់ម៉ាសអំឡុងពេលបោសផ្ទះ
- ប្រើកែវនិងឧបករណ៍មិនច្រេះចាប់ ជំនួសឱ្យការប្រើនូវជ័រផ្លាស្ទិច ក្នុងការរក្សាទុកម្ហូបអាហារ និងការញ៉ាំអាហារណាមួយ
- សូមបញ្ចៀសការប្រើថ្នាំបាញ់មូសក្នុងបន្ទប់ (ប្រើមុងល្អជាង) ។
ប្រភព៖




